រាជធានីភ្នំពេញ ថ្ងៃទី ៣០ ខែមិនា ឆ្នាំ ២០១៨ – កុមារភាគច្រើនចូលចិត្តគូររូប និងផាត់ពណ៌ ព្រោះការគូររូប ផ្តល់ភាពសប្បាយរីករាយ ភាពច្នៃប្រឌិត និងអាចឲ្យពួកគេបង្ហាញស្នាដៃរបស់ខ្លួនដល់ឪពុកម្តាយថែមទៀតផង។ ការស្រាវជ្រាវផ្នែកចិត្តសាស្រ្តជាច្រើន[1] បានរកឃើញថាការផាត់ពណ៌សាមញ្ញៗអាចផ្តល់អត្ថប្រយោជន៍ដ៏សន្ធឹកសន្ធាប់ចំពោះសុខភាពកុមារ ក៏ដូចជាបំនិនសង្គមផ្សេងៗ ដែលមានដូចជាការសម្រួលសាច់ដុំសម្រាប់ចលនាតូចៗ បង្កើនការចងចាំ ការផ្តោតអារម្មណ៍ និងទំនុកចិត្តផងដែរ។ លើសពីនេះ ការចូលរួម និងការលើកទឹកចិត្តរបស់ឪពុកម្តាយ ក៏នាំមកនូវអត្ថប្រយោជន៍ផ្លូវចិត្តយ៉ាងច្រើនថែមទៀត។
ដោយយល់ឃើញពីផលវិជ្ជមានទាំងនេះ ធនាគារកម្ពុជាសាធារណៈ ភីអិលស៊ី (“ធនាគារកម្ពុ”) និងក្រុមហ៊ុនធានារ៉ាប់រងជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា” ឬ “AIA”) បានរួមគ្នាបង្កើតកម្មវិធី Junior Art Talent ក្នុងគោលបំណងផ្តល់ឱកាសអោយកូនៗរបស់អតិថិជនធនាគារកម្ពុ អាចបង្ហាញទេព្យកោសល្យសិល្បៈរបស់ពួកគេតាមរយៈការផាត់ពណ៌។
កម្មវិធីនេះបានចាប់ផ្តើមរួចមកហើយ និងដំណើរការរហូតថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០១៨។ ក្រុមគ្រួសារដែលចូលរួម នឹងមានឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងនោះរួមមានការធ្វើដំណើរទៅកាន់ Sunway Lagoon ប្រទេសម៉ាឡេស៊ី និងទទួលបានការហ្វឹកហាត់បាល់ទាត់សម្រាប់កុមារ ដែលបង្ហាត់ផ្ទាល់ដោយគ្រូបង្វឹកអាជីពពីដៃគូរបស់ AIA គឺ Tottenham Hotspur ដែលជា ក្លឹបបាល់ទាត់ឈានមុខគេមួយក្នុងការប្រកួត English Premier League នៅចក្រភពអង់គ្លេស។
Datuk Phan Ying Tong ប្រធានធនាគារប្រចាំតំបន់ នៃប្រតិបត្តិការឥណ្ឌូចិន បានមានប្រសាសន៍ថា “យើងរីករាយនឹងសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងជីវិត អេ អាយ អេ ខេមបូឌា ដែលជាដៃគូរបស់យើង ដើម្បីរៀបចំកម្មវិធី Junior Art Talent។ កម្មវិធីនេះ ជាវេទិកា និងជាចលករមួយ ឲ្យយើងអាចបង្កើនគុណតម្លៃគ្រួសារបាន។”
លោក Richard Bates អគ្គនាយកក្រុមហ៊ុន អេ អាយ អេ ខេមបូឌា ក៏បានលើកឡើងដោយក្តីរីករាយផងដែរថា “AIA ត្រេកអរណាស់ ដែលបាននាំយកកម្មវិធី Junior Art Talent នេះមកជូនអតិថិជនរបស់ធនាគារកម្ពុ និងបានផ្តល់ជូនផលប្រយោជន៍សុខភាព និងសកម្មភាពគ្រួសារដ៏សប្បាយរីករាយមកកាន់អ្នកចូលរួមទាំងអស់”។
អតិថិជនទាំងអស់របស់ធនាគារកម្ពុជាសាធារណៈ អាចចូលរួមកម្មវិធីនេះមុនថ្ងៃទី ៣០ មេសា ដោយគ្រាន់តែទៅកាន់សាខាធនាគារកម្ពុដែលនៅជិតពួកគាត់។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងសេវាបម្រើអតិថិជនរបស់ធនាគារកម្ពុជាសាធារណៈតាមរយៈទូរស័ព្ទលេខ ០២៣ ៤២៨ ១00 និង សេវាកម្មបម្រើអតិថិជន AIA Client Care តាមរយៈលេខ ០៨៦ ៩៩៩ AIA ។
អំពីធនាគារកម្ពុជាសាធារណៈ
ធនាគារកម្ពុជាសាធារណៈ ភីអិលស៊ី (ហៅកាត់ថា "ធនាគារ" ឬ "ធនាគារកម្ពុ") ចាប់ផ្តើមប្រតិបត្តិការអាជីវកម្មដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ ១៩៩២។ បច្ចុប្បន្នធនាគារមានសាខាសរុបចំនួន ៣០ សាខា ដោយនៅក្នុងរាជធានីភ្នំពេញមានចំនួន ១៨ សាខា និងតាមបណ្ដាខេត្តសំខាន់ៗមានចំនួន ១ សាខា ដូចជាខេត្តបាត់ដំបង ក្រុងបាវិត ខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តកោះកុង ក្រុងប៉ោយប៉ែត ខេត្តព្រះសីហនុ ក្រុងសួង តាខ្មៅ និងខេត្តសៀមរាបមានចំនួន ២ សាខា។
ធនាគារកម្ពុជាសាធារណៈគឺជាបុត្រសម្ព័ន្ធដែលគ្រប់គ្រង ១០០% ដោយសម្ព័ន្ធធនាគារសាធារណៈដែលជាសម្ព័ន្ធធនាគារក្នុងស្រុកដ៏ធំ និងរឹងមាំបំផុតមួយក្នុងចំណោមសម្ព័ន្ធធនាគារទាំងអស់នៅក្នុងប្រទេសម៉ាឡេស៊ី ដោយមានមូលធនកម្មទីផ្សារចំនួន ១៩.៩០៦ លានដុល្លារអាមេរិក។ ធនាគារកម្ពុជាសាធារណៈផ្ដល់សេវាធនាគារ និងដំណោះស្រាយហិរញ្ញវត្ថុដ៏សំបូរបែបដែលក្នុងនោះរួមមានប្រតិបត្តិការធនាគារតាមទូរស័ព្ទដៃ សេវាប្រមូលពន្ធលើអចលនទ្រព្យ មធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ និងពន្ធលើអាជីវកម្ម។
ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារកម្ពុជាសាធារណៈគឺក្រុមហ៊ុន កម្ពុ ស៊ីឃ្យួរឹធី ភីអិលស៊ី ផ្ដល់សេវាធានាទិញ ជួញដូ និងកម្រៃជើងសារមូលបត្រ រីឯក្រុមហ៊ុនបុត្រសម្ព័ន្ធផ្សេងទៀតគឺក្រុមហ៊ុនធានារ៉ាប់រង កម្ពុ ឡុនប៉ាក ភីអិលស៊ី ផ្ដល់សេវាធានារ៉ាប់រងទូទៅ។
គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៧ មូលនិធិរបស់ម្ចាស់ភាគទុនិក និងទំហំទ្រព្យសកម្មរបស់ធនាគារកម្ពុជាសាធារណៈមានចំនួន ៤៥២,៨ លានដុល្លារអាមេរិក និង ២,១ ប៊ីលានដុល្លារអាមេរិករៀងៗគ្នា រីឯមូលនិធិរបស់ម្ចាស់ភាគទុនិក និងទំហំទ្រព្យសកម្មរបស់ធនាគារសាធារណៈមានចំនួន ៩.២២០ លានដុល្លារអាមេរិក និង ៩៧.៥៣៩ លានដុល្លារអាមេរិករៀងៗគ្នា។ ដោយមានការគាំទ្រពីអតិថិជន គូបផ្សំជាមួយការប្ដេជ្ញាចិត្ត និងការលះបង់របស់បុគ្គលិក ធនាគារកម្ពុជាសាធារណៈបានរីកចម្រើនធំធាត់ក្លាយជាធនាគារឈានមុខមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ជាការទទួលស្គាល់ចំពោះភាពល្អឥតខ្ចោះនៃប្រតិបត្តិការធនាគារ និងការគ្រប់គ្រង ធនាគារកម្ពុជាសាធារណៈបានទទួលពានរង្វាន់អន្ដរជាតិដែលប្រកបដោយកិត្យានុភាពដូចខាងក្រោម៖
- ពានរង្វាន់ “ធនាគារឆ្នើមប្រចាំព្រះរាជាណាចក្រកម្ពុជា” សម្រាប់រយៈពេលប្រាំឆ្នាំជាប់ៗគ្នាគឺចាប់ពីឆ្នាំ ២០០១ ដល់ ២០០៥ ឆ្នាំ២០០៨ ឆ្នាំ២០០៩ ឆ្នាំ២០១២ ឆ្នាំ២០១៥ និងម្ដងទៀតនៅឆ្នាំ២០១៧ ហើយគឺជាពានរង្វាន់លើកទីដប់ដែលផ្ដល់ជូនដោយ the Banker ប្រចាំទីក្រុងឡុងដ៍។
- ពានរង្វាន់ “Domestic Retail Bank of the Year ប្រចាំព្រះរាជាណាចកម្ពុជា” សម្រាប់រយៈពេលប្រាំមួយឆ្នាំជាប់ៗគ្នាចាប់ពីឆ្នាំ ២០១២ ដល់ ២០១៧ ដែលផ្ដល់ជូនដោយទស្សនាវដ្ដីធនាគារ និងហិរញ្ញវត្ថុអាស៊ី។
អំពី អេ អាយ អេ ខេមបូឌា
អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) គឺជាបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុងរបស់ AIA Group Limited (“AIA” or the “Group”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងជីវិត ចុះបញ្ជីជាសាធារណៈឯករាជ្យធំបំផុតប្រចាំតំបន់អាស៊ី និងជាក្រុមហ៊ុនធានារ៉ាប់រងជីវិតធំជាងគេទីពីរនៅលើពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម។
សម្ព័ន្ធ AIA មានវត្តមាននៅក្នុងទីផ្សារចំនួន ១៨ នៅអាស៊ីប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េ ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម ណូវែលហ្សេឡង់ ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ ៩៧ ភាគរយនៅសិរីលង្កា ក្រុមហ៊ុនសម្ព័ន្ធអាជីវកម្ម ៤៩ ភាគរយនៅឥណ្ឌូនេស៊ី និងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ AIA គឺជាក្រុមហ៊ុននាំមុខទីផ្សារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងជាក្រុមហ៊ុនឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប ២១៦ ពាន់លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៧។ តាមរយៈបណ្តាញដ៏ទូលំទូលាយនៃភ្នាក់ងារ ដៃគូ និងធនធានមនុស្សនានាទូទាំងអាស៊ីប៉ាស៊ីហ្វិក AIA បម្រើម្ចាស់បណ្ណសន្យាធានារ៉ាប់រងច្រើនជាង ៣០លានបណ្ណ និងសមាជិកទទួលអត្ថប្រយោជន៍ធានារ៉ាប់រងតាមក្រុមហ៊ុននានាច្រើនជាង ១៦លាននាក់។
អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយ និងសេវាកម្មធានារ៉ាប់រងជីវិតដែលត្រូវគ្នានឹងតម្រូវការសម្រាប់ការការពារ និងការសន្សំរយៈពេលវែង ដែលកំពុងតែកើនឡើងរបស់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាចូលរួមលើកកំពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃព្រះរាជាណាចក្រកម្ពុជាឲ្យបានយូរអង្វែង។
ទំនាក់ទំនងសារព័ត៌មាន