សេចក្តីប្រកាសសារព័ត៌មាន

យុទ្ធនាការ FIT FOR HOPE 2022

23/02/2023 dot  អាន 4 នាទី

AIA Cambodia Fit For Hope

 

Fit For Hope គឺជាយុទ្ធនាការផ្សព្វផ្សាយការយល់ដឹងពីជំងឺមហារីកសុដន់ ហើយកម្មវីធីនេះក៏ផ្តល់ជូនការពិនិត្យជំងឺនេះដោយឥតគិតថ្លៃ ពោលគឺជួយដល់ស្ត្រីក្នុងការស្វែងយល់អំពីជំងឺនេះ របៀបពិនិត្យរោគវិនិច្ឆ័យឱ្យបានទាន់ពេលវេលា ដើម្បីផ្តល់ភាពងាយស្រួលក្នុងការព្យាបាល និងទទួលបានឱកាសខ្ពស់ក្នុងការជាសះស្បើយ និងសង្គ្រោះជីវិត។ ក្រៅពីគោលបំណងនៃការផ្សព្វផ្សាយការយល់ដឹងពីជំងឺនេះ Fit For Hope ក៏ជាយុទ្ធនាការមួយដែលមានគោលបំណងរៃអង្គាសប្រាក់បរិច្ចាគជូនមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម ដែលជាមន្ទីរពេទ្យមិនស្វែងរកប្រាក់ចំណេញ។

រួមជាមួយនឹងខួបគម្រប់ 5 ឆ្នាំរបស់យើង និងការប្តេជ្ញាចិត្តរបស់យើងជាមួយក្រុម AIA ក្នុងការជួយមនុស្ស 1 ពាន់លាននាក់នៅអាស៊ីឱ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ យុទ្ធនាការនេះនឹងពង្រីកសារៈសំខាន់នៃការថែទាំបង្ការ និងជួយស្ត្រីឱ្យទទួលយករបៀបរស់នៅដែលមានសុខភាពល្អ ដើម្បីក្លាយជាកំណែដ៏ល្អបំផុត របស់ពួកគេ។

កាលវិភាគផ្តល់ការពិនិត្យរកជំងឺមហារីកសុដន់ដោយឥតគិតថ្លៃពីគ្រូពេទ្យជំនាញ

នៅតាមខេត្ត

នៅភ្នំពេញ

ចែករំលែកក្តីស្រលាញ់របស់អ្នកទៅកាន់ស្រ្តីនៅកម្ពុជា តាមរយៈការបរិច្ចាគចាប់ពី 1ដុល្លារឡើង ទៅកាន់គណនីខាងក្រោម៖

សូមធ្វើការបរិច្ចាគតាមធនាគារ ព្រីនស៍ ឬ ស្កែន KH QR

  • លេខគណនី៖ 000013572
  • ឈ្មោះគណនី៖ AIA (CAMBODIA) LIFE INSURANCE PLC
  • សូមសរសេរពាក្យ FFH2022 នៅក្នុងប្រអប់ "ចំណាំ" ឬ "Remark"

 

រាល់ការបរិច្ចាគ 5 ដុល្លារ

អ្នកបរិច្ចាគនឹងទទួលបាន អាវយឺត  ឆ័ត្រ Fit For Hope មួយ

ដំណើរពណ៌ផ្កាឈូក PINK WALK និងការប្រគំតន្រ្តី

 

ដំណើរពណ៌ផ្កាឈូក PINK WALK នឹងប្រព្រឹត្តទៅនៅ៖

  • ថ្ងៃទី 22 ខែតុលា ឆ្នាំ 2022
  • ម៉ោង 3 រសៀល
  • កោះពេជ្រ
  • សូមធ្វើការបរិច្ចាគដើម្បីទទួលបានអាវយឺត Fit For Hope ពណ៌ផ្កាឈូក

TV

ការប្រគំតន្រ្តី

  • មានការប្រគំតន្ត្រីបន្ទាប់ពីកម្មវិធីដំណើរពណ៌ផ្កាឈូក
  • ការចូលរួមដោយសេរី

Concert