សេចក្តីប្រកាសសារព័ត៌មាន

AIA នាំយកលោក DAVID BECKHAM ជាអ្នកតំណាងសាកលរបស់ខ្លួន និង TOTTENHAM HOTSPUR ជាក្លិបបាល់ទាត់ដៃគូ រួមគ្នាដើម្បីសុខភាព និងជីវិតកាន់តែប្រសើរ

13/05/2020 dot  អាន 4 នាទី

ភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ – ថ្ងៃនេះ AIA ដែល​ជាសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ចុះបញ្ជីសាធារណៈ និងឯករាជ្យ​ មាន​វត្តទូទាំងអាស៊ី ធំជាងគេ បាន​ប្រកាសផ្សាយនូវវីដេអូថ្មីៗជាសេរី (ដែល​បាន​ថតទុក​មុនពេល​មាន​ការ​រាតត្បាត​សាកលនៃ​ជំងឺកូវីដ ១៩) ក្រោម​ការ​ចាប់ដៃគូជាមួយនឹង​លោក David Beckham ជាអ្នកតំណាងសាកលរបស់ខ្លួន និង Tottenham Hotspur ដែល​ជាក្លិបបាល់ទាត់ដៃគូ (“Spurs” ឬ “ក្លិបបាល់ទាត់”)។

វីដេអូជាសេរីនេះ គឺជាលើកដំបូងបំផុត ដែល​ AIA បានណែនាំឲ្យ​មាន​ជំនួបរវាង​ដៃគូសាកលរបស់​ខ្លួន​ទាំងពីរ​រួម​គ្នា។ រូបភាពផ្សព្វផ្សាយបឋម ដែល​បាន​ចេញផ្សាយ​ក្នុង​សប្តាហ៍នេះ បាន​បង្ហាញ​ពីដៃគូទាំងពីរនេះ នៅ​នឹងពហុកីឡដ្ឋានលំដាប់​ពិភពលោក​របស់​ក្លិប Spurs។

កិច្ចផ្តួចផ្តើមនេះ ឈរលើមូលដ្ឋាននៃ​ការប្តេជ្ញាចិត្ត ដែល​មាន​គោល​បំណង​ជួយឲ្យ​ប្រជាជន​ទទួល​បាន​សុខភាព និង​ជីវិត​កាន់តែប្រសើរ។ តាមរយៈកិច្ចផ្តួចផ្តើមនេះ​ លោក David Beckham បានទៅ​ធ្វើ​ទស្សនកិច្ចនៅទីតាំងហ្វឹកហាត់ និង​កីឡដ្ឋានរបស់ Spurs ដែល​នៅ​ទីនោះ គាត់​បាន​ជួបនឹង​គ្រូបង្វឹក​បង្គោល លោក Jose Mourinho កីឡាករក្នុង​ក្រុមឈុតធំ គ្រូបង្វឹករង និងអ្នក​ឯកទេសអាហារូបត្ថម្ភ​ផងដែរ។ លោក​ David Beckham និងសមាជិកក្លិប Spurs ទាំង​នោះ​ បានពិភាក្សាលើបែបផែនរស់នៅ និង​គន្លឹះសុខភាពសាមញ្ញៗ ដែល​មនុស្ស​គ្រប់​គ្នា​អាច​ធ្វើ​បាន​ ដើម្បី​លើក​កំពស់​សុខភាព ដោយមិនចាំបាច់ជា​កីឡាករអាជីពឡើយ។

លោក Stuart A. Spencer ដែល​ជានាយកផ្នែកទីផ្សារនៃ​សម្ព័ន្ធ AIA បាន​មាន​ប្រសាសន៍ថា “យើង​ពិតជារំភើប​ខ្លាំងណាស់ ដែល​បាន​សហការជាមួយនឹងដៃគូរយៈពេល​វែង​ដ៏សំខាន់​បំផុតរបស់​យើង គឺលោក David Beckham និងក្លិបបាល់ទាត់ Spurs ដើម្បី​ប្រកាស​ផ្សាយ​នូវវីដេអូជាច្រើននេះ ក្នុង​ខណៈពេល​ដែលប្រជាពលរដ្ឋទូទៅ​កំពុង​តែស្វែងរកវិធីសាស្ត្រងាយៗ ដើម្បីលើកកំពស់​សុខភាព​របស់​ពួក​គេ។ AIA ប្តេជ្ញា​បង្កើតជាយុទ្ធនាការទូទាំងតំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដើម្បី​ជំរុញ​ឲ្យ​មាន​សុខភាព និង​ជីវិត​កាន់តែប្រសើរ។ លទ្ធភាព​របស់​លោក David Beckham និង​ក្លិប Spurs ក្នុង​ការ​ទាក់ទាញ និងជះឥទ្ធិពលដល់ក្រុម​គោលដៅ គឺ​ជា​គន្លឹះនៃ​ភាព​ជោគជ័យជាបន្តបន្ទាប់​របស់​យុទ្ធនាការនេះ។ វីដេអូជាសេរីនេះ បង្ហាញ​ពី​សារសំខាន់នៃការ​ធ្វើ​រឿងតូចៗ ដែល​អាច​លើក​កំពស់សុខភាព និងសុខុមាលភាព មិនថា​ជាការ​ទទួល​ទាន​ដំណេក​បាន​គ្រប់​គ្រាន់ ការ​ចំណាយ​ពេល​ជាមួយ​ក្រុមគ្រួសារ​និង​មិត្តភក្តិ ការ​ទទួលទាន​បាន​ត្រឹមត្រូវ ឬ​ការ​ហាត់​ប្រាណបាន​សមរម្យនោះ​ឡើយ។”

[សូមមើលវីដេអូនៅលើទំព័រហ្វេសបុក AIA Cambodia ឬចុចតំណទៅកាន់វីដេអូ https://bit.ly/3cugnyW]

វីដេអូទាំងនេះ រួមមាន​ការ​ផ្តោតលើសារៈសំខាន់នៃ​ការ​គេងគ្រប់​គ្រាន់ បន្ថែម​ពីលើ​កម្មវិធី #OneMoreHour ដ៏ជោគជ័យ​របស់​ AIA ដែល​​ជំរុញ​ការ​លើក​កំពស់ការ​យល់​ដឹងអំពី​អត្ថប្រយោជន៍ផ្លូវ​ចិត្ត និង​ផ្លូវ​កាយពី​ការ​គេង។ នៅ​ក្នុង​វីដេអូមួយ លោក David Beckham បានជួប​ជាមួយនឹង​លោក Son Heung-Min កីឡាករមក​ពី​កូរ៉េខាងត្បូង និង​លោក Lucas Moura កីឡាករមកពី​ប្រេស៊ីល ដែល​កីឡាករទាំងពីរនេះបាន​លើក​ឡើង​ពី​អត្ថប្រយោជន៍នេះការ​គេងទៀងទាត់ ថា​ជាកត្តា​សំខាន់ក្នុង​ការ​ជំរុញកម្រិត​នៃ​កា​រ​ហ្វឹក​ហាត់ និង​ការ​ប្រកួត​ក្នុង​តារាង។

ពួកគាត់ក៏បាន​ពិភាក្សាគ្នា​ផងដែរ​ ជាមួយ​នឹង​អ្នក​ជំនាញ​របស់​ Spurs ផ្ទាល់ អំពី​វិធីសាស្ត្រដែល​ក្លិបនេះ​បាន​ផ្តល់ទំនុកបម្រុង ក្នុង​ការ​បង្កើត​ឲ្យ​មាន​ទំលាប់​ល្អ ការទទួល​បានដំណេក​ដែល​មាន​គុណភាព និងការផ្តល់ជា​គន្លឹះ ដែល​អ្នក​រាល់​គ្នា​អាចធ្វើ​បាន​ក្នុង​ការ​រស់​នៅ​ប្រចាំថ្ងៃ។ ក្លិប​ Spurs សង្កត់​ធ្ងន់ថា ការ​ធ្វើ​សកម្មភាព​ទាំងអស់​នេះ​ស្របគ្នា អាចជួយលើកកំពស់​សុខភាព​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ។ នៅ​ក្នុង​កាលៈទេសៈដែល​យើង​ទាំងអស់​គ្នាកំពុង​តែផ្តោតលើសុខភាព​របស់យើង ការ​ដែល​យើង​ជួយគ្នាឲ្យ​មាន​ភាព​រឹងមាំ និងមាន​ការ​ការ​ពាររាង​កាយ​កាន់តែប្រសើរ រឹតតែមានសារៈសំខាន់​ថែម​ទៀត។

លោក David Beckham អ្នក​តំណាងសាកលរបស់​ AIA បានមាន​ប្រសាសន៍ថា “ក្នុង​នាម​ជាម្ចាស់​ក្លិបបាល់ទាត់ Inter Miami CF ថ្មីម្នាក់ ខ្ញុំ​ចង់​ជួយ​ឲ្យ​ក្រុម​របស់​យើង​ទទួល​បាន​នូវ​អ្វីៗ​ដែល​ល្អបំផុត តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ខ្ញុំ​សូម​អរគុណ​ដល់ AIA ដែល​បាន​ផ្តល់​នូវឱកាស​ស្វែងយល់ពីវិធីសាស្ត្រឈាន​មុខគេរបស់​ក្លិប Spurs ក្នុង​ការ​ជំរុញសុខភាព និង​សុខុមាលភាព​កីឡាករ។ ហើយ​ការ​ដែល​អាច​ទទួល​បាន​គន្លឹះនានាពីអ្នក​គ្រប់ ដែល​មាន​បទពិសោធន៍ និង​ជោគជ័យច្រើន ដូច​ជាលោក Jose នេះ គឺ​ពិតជា​កិត្តិយសណាស់។ មាន​គន្លឹះ​បែបវិទ្យាសាស្ត្រ និងការ​គិតថ្មីៗជាច្រើន បើ​ធៀប​នឹង​ពេល​ដែលខ្ញុំ​នៅ​ជាកីឡាករ ប៉ុន្តែ​វា​ច្បាស់​ណាស់​ដែលថាសកម្មភាព​សាមញ្ញៗដូច​ជាទម្លាប់ទៀងទាត់ និងការ​គេង​បាន​ល្អ គឺ​ជារឿង​សំខាន់ណាស់។ ខ្ញុំ​មាន​មោទនភាព ដែល​បាន​ចាប់​ដៃគូ​ជាមួយ​នឹង AIA ហើយ​បាន​ឃើញ​ផ្ទាល់ភ្នែក​នូវ​ការ​ប្តេជ្ញារបស់​ក្រុមហ៊ុន​នេះ ក្នុង​ការ​ជួយប្រជាជនទាំងឡាយ​ទទួលបាន​នូវ​ជីវិតដែល​មាន​សុខភាព​កាន់តែប្រសើរ។

លោក​ Jose Mourinho គ្រូបង្វឹក​បង្គោលនៃ​ក្លិប Spurs បាន​លើក​ឡើងថា “ខ្ញុំ​ពិតជារីករាយ​ណាស់​ ដែល​បាន​ទទួល​ស្វាគមន៍ជើង​ឯក​បាល់ទាត់​ពិត​ប្រាកដ ដូច​ជាលោក David ត្រឡប់​មក​កាន់ក្លិបនេះវិញ​នៅ​ដើម​រដូវកាល និង​ស្វែងយល់ពី​ចំណង់ចំណូលចិត្តលើ​ក្លិប Tottenham Hotspur តាម​រយៈទំនាក់​ទំនង​គ្រួសារ និង​ការ​បណ្តុះបណ្តាល​នៅ​នឹង​ក្លិបនេះ​ផ្ទាល់កាល​ពី​ឆ្នាំ២០១១។ យើង​ក៏​បាន​ចំណាយ​ពេល​ពិភាក្សាពីខ្លឹមសារ​នៃការ​រៀបចំក្រុម និងការ​ធានាឲ្យ​បាន​ថាកីឡាករទាំងអស់ស្ថិតនៅ​ក្នុងកម្រិតល្អបំផុតនៃស្ថានភាពរាងកាយ និង​ផ្លូវ​ចិត្ត។ ការ​រស់​នៅ​ដោយ​មាន​សុខភាព​ល្អ គឺសំខាន់​ខ្លាំងបំផុត​នៅ​ពេល​នេះ ហើយ​យើង​មាន​មោទនៈភាពចំពោះ​ការ​ងារដ៏អស្ចារ្យរបស់​ AIA ក្នុង​ការ​លើកកំពស់​សុខុមាលភាព តាម​រយៈការ​ចាប់ដៃគូជាមួយក្រុមហ៊ុន​នេះ។”

នៅ​ក្នុង​វីដេអូមួយទៀត កីឡាករ Spurs លោក Harry Winks និង​លោក Japhet Tanganga បាន​ចូល​រួម​ជាមួយ​លោក​ David Beckham ពិភាក្សាគ្នាអំពី​សារៈសំខាន់​នៃ​ការ​រក្សា​វិន័យឲ្យ​បាន​ខ្ជាប់​ខ្ជួននៅ​ពេលជ្រើសរើសបែបផែន​នៃ​ការ​រស់នៅ មិនត្រឹមតែការ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់​នោះទេ វារួម​ទាំងការ​ទទួល​ទាន​អាហារត្រឹមត្រូវ ដើម្បី​ឲ្យពួកគេទទួល​បាន​អត្ថប្រយោជន៍​បន្ថែមក្នុង​អាជីពរបស់ពួកគេ។ ការ​ធ្វើ​សកម្មភាព​តូចៗទាំងអស់នេះ​រួម​គ្នា ជួយឲ្យ​មាន​ភាពខុសគ្នាយ៉ាងពិតប្រាកដចំពោះ​សុខភាព និង​សុខុមាលភាព​យើង។

ទាំង​លោក​ David Beckham និង​ក្លិប Spurs ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​ AIA តំណាង​ឲ្យ​ការ​រស់​នៅ​ប្រកប​ដោយ​សុខភាព និង​ជីវិតកាន់តែប្រសើរយ៉ាងពិតប្រាកដ តាមរយៈឥទ្ធិពល​នៃកីឡាបាល់ទាត់ សម្រាប់​ប្រជាជន​រាប់​លាន​នាក់​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

AIA បាន​ចាប់ដៃគូជាមួយ​នឹង​ក្លិប Spurs តាំងពី​ឆ្នាំ ២០១៣ ហើយ​ក៏​បាន​ក្លាយ​ជាដៃគូសាកលរបស់​ក្លិបនេះ​តែម្តង។ ការ​ចាប់​ដៃគូនេះ ត្រូវ​បាន​ប្រើប្រាស់ ដើម្បី​លើក​កំពស់តួនាទី​ដ៏សំខាន់នៃ​កីឡា ក្នុង​ការជួយ​ឲ្យ​ប្រជាជន​ទូទៅរស់នៅ​ប្រកបដោយ​សុខភាព និង​ជីវិត​កាន់តែប្រសើរ។

ក្លិបនេះ រួម​ជាមួយនឹង​ AIA បាន​ទទួល​ភាព​ជោគជ័យ​យ៉ាង​សម្បើម ពីកម្មវិធីអភិវឌ្ឍន៍បាល់ទាត់ពិសេសរបស់​ខ្លួន សម្រាប់​សហគមន៍​មូល​ដ្ឋាន​ជាច្រើន ដោយ​បាន​ជួយ​អភិវឌ្ឍជំនាញ​បាល់​ទាត់ និង​ភាពរឹងមាំផ្នែក​រូប​រាងកាយ ទៅ​ដល់ប្រជាជន​ច្រើនជាង ៥៥​ ០០០​នាក់ នៅ​ក្នុង​ទីផ្សារចំនួន ១៥ នៃទីផ្សារសរុប​ទាំង ១៨ នៅ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក។

AIA បាន​តែងតាំង​លោក​ David Beckham ជាអ្នក​តំណាងសាកលរបស់​ខ្លួន ក្នុង​ឆ្នាំ២០១៧។ ក្នុង​នាម​ជាបុគ្គលដ៏​ល្បី​ល្បាញ​លំដាប់​អន្តរជាតិ និង​ជាឪពុកគំរូ​ម្នាក់ លោក​ David បាន និង​កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការ​ជួយ AIA ផ្សព្វផ្សាយ​នូវ​សកម្មភាព​សាមញ្ញជាច្រើន ដែល​អ្នក​ទាំងអស់គ្នាអាចធ្វើ​បាន ដើម្បី​ធ្វើឲ្យ​សុខភាព និងសុខុមាលភាព​របស់ពួក​គាត់​កាន់តែប្រសើរ។ AIA បាន​ប្រកាស​នូវ​យុទ្ធនាការ #WhatsYourWhy កន្លងមក​ជាមួយ​នឹង​លោក David ដែល​បាន​ដាក់ជាសំនួរទៅ​កាន់សាធារណៈជនអំពី​មូល​ហេតុ​ជំរុញឲ្យ​មាន​ការ​រស់នៅ​ដោយ​សុខភាព​កាន់តែល្អ។ ប្រជាជនរាប់​លាន​នាក់ទូទាំងអាស៊ី បាន​ឃើញ និង​ចូលរួមក្នុង​យុទ្ធនាការ​នេះ។ លោក David ក៏បាន​ធ្វើទស្សនៈកិច្ចជាច្រើន ទៅ​កាន់ទីផ្សាររបស់​ AIA ដើម្បី​ជំរុញយុទ្ធនាការសុខភាព និងជីវិតកាន់តែប្រសើរ តាមរយៈការ​ភ្ជាប់ទំនាក់ទំនងជាមួយនឹង​អតិថិជន ទីប្រឹក្សាផែនការជីវិត AIA ដៃគូ និង​បុគ្គលិកក្រុមហ៊ុនជាច្រើននាក់។

អំពី អេ អាយ អេ ខេមបូឌា

AIA Group Limited និង បុត្រ​សម្ព័ន្ធរបស់ខ្លួន (រួមគ្នារវាង “AIA” ឬ “Group”) បានចុះបញ្ជីជាសាធារណៈធំជាងគេក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

សម្ព័ន្ធ​ AIA មានវត្តមាន​នៅក្នុង​ទីផ្សារ​ចំនួន១៨នៅ​អាស៊ី​ប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ចិន ថៃ សិង្ហបុរី ម៉ាឡេស៊ី អូស្ត្រាលី កម្ពុជា ឥណ្ឌូនេស៊ី ភូមា ហ្វីលីពីន កូរ៉េខាងត្បូង តៃវ៉ាន់ វៀតណាម ប្រ៊ុយណេ ម៉ាកាវ ណូវែលហ្សេឡង់ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ៩៩ភាគរយនៅសិរីលង្កា និងក្រុមហ៊ុនសម្ព័ន្ធអាជីវកម្ម៤៩ភាគរយនៅឥណ្ឌា។

អាជីវកម្ម ដែល​បាន​ក្លាយទៅ​ជា AIA បច្ចុប្បន្ននេះ បានចាប់ផ្តើមមួយ​សតវត្ស​កន្លងមក ក្នុងឆ្នាំ១៩១៩ ​នៅទីក្រុងសៀងហៃ។ AIA គឺជាក្រុមហ៊ុន​ឈានមុខគេនៅតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប២៨៤ពាន់លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។

AIA ឆ្លើយតបទៅនឹងតម្រូវការសន្សំរយៈពេលវែង និងការការពារជាលក្ខណៈបុគ្គលដោយផ្តល់ជូននូវផលិតផល និងសេវាកម្មជាច្រើនរួមមានធានារ៉ាប់រងអាយុជីវិត ធានារ៉ាប់រងគ្រោះថ្នាក់និង សុខភាព និងផែនការសន្សំ។ សម្ព័ន្ធ AIA ក៏មានផ្តល់អត្ថប្រយោជន៍សម្រាប់បុគ្គលិក ឥណ្ឌទានជីវិត និង សេវាកម្មសោធនទៅកាន់អតិថិជនជាសារជីវកម្មនានា។ តាម​រយៈ​បណ្តាញ​ដ៏ទូលំទូលាយ​នៃ​ភ្នាក់ងារ ដៃគូ និង​ធនធាន​មនុស្ស​នានា​ទូ​ទាំង​អាស៊ី​ប៉ាស៊ីហ្វិក AIA បម្រើ​ម្ចាស់បណ្ណ​សន្យាធានារ៉ាប់រងច្រើន​ជាង៣៦លាន​បណ្ណ និង​សមាជិកទទួល​អត្ថប្រយោជន៍​ធានារ៉ាប់​រង​តាម​ក្រុមហ៊ុន​នានា​ច្រើន​ជាង​១៦លាន​នាក់។

AIA Group Limited ត្រូវបានចុះបញ្ជីនៅក្នុង The Stock Exchange of Hong Kong Limited ដោយមានលេខកូដមូលបត្រលេខ “១២៩៩” ជាមួយនិង American Depositary Receipt (កំរិត ១) ដែលមានប្រតិ្តបត្តការក្នុងទីផ្សារភាគហ៊ុននោះ (សញ្ញាសម្គាល់ ៖“ AAGIY”) ។

អំពីក្លឹបបាល់ទាត់ Tottenham Hotspur

ក្លិបបាល់ទាត់ Tottenham Hotspur ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៨២ ដែលក្លិបនេះផ្តោតសំខាន់ទៅលើបែបផែន​នៃការលេងបាល់ទាត់បែបកំសាន្ត និងបែបប្រយុទ្ធ។ ក្លិបបាល់ទាត់ក្របខណ្ឌ Premier League ដែលស្ថិតនៅទីក្រុងឡុងដ៍ភាគខាងជើងនេះ បានជាប់ជុំដល់ចុងក្រោយនៅក្នុងការចូលរួម UEFA Champions League ជាលើកទីមួយក្នុងប្រវតិ្តសាស្រ្តរបស់ខ្លួននៅក្នុងរដូវកាល ២០១៨/២០១៩ ហើយ​បានសម្រេចនូវការចូលរួមសម្រាប់ការប្រកួតកំពូលនៅអឺរ៉ុប ៤ឆ្នាំ ជាប់ៗគ្នា។

នៅក្នុងខែមេសា ឆ្នាំ២០១៩ ក្លិបនេះបានបើកសម្ពោធពហុកីឡដ្ឋានថ្មីដែលអាចផ្ទុកទស្សនិកជនរហូតដល់ ៦២ ៣០៣នាក់ នៅចំមជ្ឈមណ្ឌលកីឡាដែលមានតំលៃមួយពាន់លានផោន នៃតំបន់ North Tottenham។ ពហុកីឡដ្ឋាននេះ គឺជាពហុកីឡដ្ឋានបាល់ទាត់ធំជាងគេបំផុតនៅទីក្រុងឡុងដ៍ ហើយអាចប្រើប្រាស់ជាទីតាំងសម្រាប់រៀបចំកម្មវិធីធំៗជាច្រើនពេញមួយឆ្នាំ ដែលរួមមានកម្មវិធីបាល់ឱបរបស់ NFL កម្មវិធីប្រគុំតន្ត្រី និងកម្មវិធីធំៗជាច្រើនទៀត។ 

នៅពេលគម្រោងបញ្ចប់ ពហុកីឡដ្ឋាននេះនឹងអាចផ្តល់ការងារថ្មីចំនួន ៣៥ ០០ កន្លែងដែលមានទឹកប្រាក់ចំនួន ២៩៣ លានផោនដែលនេះបានចូលរួមចំណែកក្នុងវិស័យសេដ្ឋកិច្ចក្នុងមួយឆ្នាំៗ ពោលគឺមានការកើនឡើងនូវការងារថ្មីចំនួន ១៧ ០០ និង ទឹកប្រាក់ ១៦៦ លានផោនក្នុងការចំណាយក្នុងស្រុកក្នុងមួយឆ្នាំ។

ក្រុមបាល់ទាត់ Tottenham Hotspur ក៏​មាន៖

  • អ្នកគាំទ្រលើសពី ៤៦០ លាននាក់ទូទាំងពិភពលោក ដោយក្នុងនោះមានក្លិបអ្នកគាំទ្រសកម្ម និងក្លិបអ្នកគាំទ្រជាផ្លូវការ ២៧២ ក្លិប។
  • មជ្ឈមណ្ឌលបណ្តុះបណ្តាលបែបទំនើបទាន់សម័យបំផុតតម្លៃ ១០០ លានផោនគាំទ្រទៅលើមហិច្ចតារបស់ក្លិបក្នុងការទាក់ទាញ ការអភិវឌ្ឍ និងរក្សានូវទេពកោសល្យល្អបំផុត។
  • ការ​ចាប់ដៃគូពាណិជ្ជកម្ម​ ជាមួយនឹង​ក្រុមហ៊ុន​លំដាប់​ពិភពលោក ដូចជាសម្ព័ន AIA Group Limited (“AIA”) ដែលជាក្រុម​ហ៊ុន​ធានា​រ៉ាប់រង​ជីវិតឈានមុខគេនៅលើពិភពលោក និងក្រុមហ៊ុន Nike ដែល​ជាក្រុមហ៊ុន​សម្លៀកបំពាក់ និង​ស្បែក​ជើង​កីឡាឈានមុខគេ​ផង​ដែរ។

 

មូលនិធិដែលទទួលបានពានរង្វាន់ក្នុងការបង្កើតឱកាសចំនួន ៣ លានឱកាស ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅក្នុងសហគមន៍មូលដ្ឋានរបស់ខ្លួនតាមរយៈការអប់រំការងារសុខភាពនិងកម្មវិធីសង្គម។

 

 

ទំនាក់ទំនង​សារព័ត៌មាន

ហាក់ បញ្ញារ័ត្ន

ប្រធានផ្នែក​ទំនាក់ទំនង​សាធារណៈ

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក

០១៦/០១៧ ៣៦៩ ១៥៥

Panharath.Hak@aia.com