pageheroimage

សេចក្តីថ្លែងការណ៍ស្ដីពីសិទ្ធិឯកជន

កាលបរិច្ឆេទបច្ចុប្បន្នភាពៈ 13 សីហា 2019

ក្រុមហ៊ុន AIA Group Limited និង / ឬក្រុមហ៊ុនបុត្រ​សម្ព័ន្ធរបស់ខ្លួន ("ក្រុមហ៊ុន AIA Group" ,  "ក្រុមហ៊ុន AIA " , "យើង" , "ពួកយើង" , "របស់យើង") ទទួលស្គាល់នូវទំនួលខុសត្រូវរបស់យើងក្នុងការទាក់ទងទៅនឹងការប្រមូល ការប្រើប្រាស់ ការបញ្ចេញឬ​បង្ហាញ និងការកែច្នៃផ្សេងទៀត និងការផ្ទុកទិន្នន័យផ្ទាល់ខ្លួន។

ក្នុងចំណោម ទ្រព្យសម្បត្តិសំខាន់ៗរបស់អេអាយអេ គឺទំនុក​ចិត្តក្នុង​ការ​រក្សា​​ទុកចិត្ត​ដើម្បីដោះស្រាយព័ត៌មានឱ្យបានត្រឹមត្រូវ។ អតិថិជននិងអតិថិជនសក្តានុពលរំពឹងថាយើងនឹងរក្សាព័ត៌មានរបស់ពួកគេឱ្យបានត្រឹមត្រូវ ការពារពី​កំហុស​និង​ការ​ប្រឌិត​ព័ត៌មាន​ ធានាសុវត្ថិភាពពីចោរកម្មនិងពុំមាន​ការ​បង្ហាញដោយគ្មានការធានា។ យើងការពារសុវត្ថិភាពទិន្នន័យរបស់អតិថិជននិងអតិថិជនសក្តានុពលរបស់យើងដោយអនុលោមតាមច្បាប់ និង បទប្បញ្ញត្តិ ស្តីពីការការពារទិន្នន័យដែលពាក់ព័ន្ធទាំងអស់ និង ធានានូវការគោរពតាមដោយបុគ្គលិករបស់យើងជាមួយនឹងស្តង់ដារសុវត្ថិភាពនិងរក្សាការសម្ងាត់។

សេចក្តីថ្លែងការណ៍នេះផ្តល់ជូន​លោក​អ្នកនូវការជូនដំណឹងអំពីរបៀបនិងមូលហេតុដែលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកត្រូវបានប្រមូល របៀបដែលវាត្រូវបានគេប្រើ របៀប​ផ្ទេរទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក របៀបចូលពិនិត្យមើលនិងកែប្រែទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក និងគោលនយោបាយរបស់យើងស្ដីពី​ម៉ាឃីតធីង​ផ្ទាល់​ (Direct Marketing) និងការប្រើប្រាស់ខូឃីស៍ (Cookies)។ អ្នកអាចត្រូវបានស្នើសុំឱ្យយល់ព្រមចំពោះការអនុវត្តនិងគោលនយោបាយនានានៅក្នុងសេចក្តីថ្លែងការណ៍នេះនៅពេលអ្នកចូលមើលឬទាក់ទងជាមួយយើងតាមរយៈគេហទំព័រនេះ។ បើមិនដូច្នោះទេ តាមរយៈការប្រើប្រាស់គេហទំព័រនេះអ្នកកំពុងទទួលយកការអនុវត្តនិងគោលនយោបាយនានានៅក្នុងសេចក្តីថ្លែងការណ៍សិទ្ធិឯកជននេះ។ ប្រសិនបើអ្នកជំទាស់នឹងការអនុវត្តនិងគោលនយោបាយណាមួយនៅក្នុងសេចក្តីថ្លែងការណ៍នេះសូមកុំប្រើគេហទំព័រនេះដើម្បីបញ្ជូនព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទៅអេអាយអេ។

គេហទំព័រនេះគឺសម្រាប់គោលបំណងព័ត៌មានទូទៅតែប៉ុណ្ណោះ។ ខណៈពេលដែលយើង ខិតខំប្រឹងប្រែង​ ដើម្បីធានានូវភាពត្រឹមត្រូវនៃព័ត៌មាននៅលើគេហទំព័រនេះ អេអាយអេមិនធានាភាពត្រឹមត្រូវដាច់ខាតរបស់ខ្លួនឬទទួលយកការទទួលខុសត្រូវចំពោះការបាត់បង់ឬការខូចខាតណាមួយដែលបណ្តាលមកពីភាពមិនត្រឹមត្រូវឬការលុបចោលណាមួយឡើយ។ ដោយគ្មានការអនុញ្ញាតជាមុនពីអេអាយអេ គ្មានព័ត៌មានដែលមាននៅលើគេហទំព័រនេះអាចត្រូវបានថតចម្លង​ឬចែកចាយឡើងវិញ លើកលែងតែការប្រើប្រាស់ផ្ទាល់ខ្លួន។​

អេអាយអេ ទទួលស្គាល់ ការទទួលខុសត្រូវរបស់ខ្លួនទាក់ទងនឹងការប្រមូលកាន់កាប់ដំណើរការឬការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួន។ ការផ្តល់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកគឺស្ម័គ្រចិត្ត។ អ្នកអាចជ្រើសរើសមិនផ្តល់ឱ្យយើងនូវទិន្នន័យដែលបានស្នើសុំ ប៉ុន្តែការខកខានធ្វើដូច្នេះអាចរារាំងសមត្ថភាពរបស់យើងក្នុងការផ្តល់ ព័ត៌មាននិង សេវាកម្មដល់អ្នកឬឆ្លើយតបទៅនឹងសំណួររបស់អ្នក។ អេអាយអេនឹងមិនប្រមូលព័ត៌មានណាមួយដែលបញ្ជាក់ពីខ្លួនអ្នកផ្ទាល់តាមរយៈគេហទំព័រនេះទេ លុះត្រាតែអ្នកប្រើនិងរុករកគេហទំព័រ ទិញផលិតផលឬសេវាកម្មរបស់យើង ចុះឈ្មោះជាសមាជិក ធ្វើអន្តរកម្មជាមួយយើង ចុះឈ្មោះដើម្បីទទួលបានព័ត៌មានអំពីផលិតផលនិងសេវាកម្មរបស់យើង ឬទាក់ទងជាមួយយើង (រួមទាំង​សំណើ​សម្រាប់​គាំទ្រផ្នែក​បច្ចេកទេស)។

គេហទំព័រនេះនិងបណ្ដាញផ្សព្វផ្សាយសង្គមរបស់យើងមិនមែន​សម្រាប់អ្នក​ដែលស្ថិតក្នុងយុត្តាធិការដែលរារាំងដល់ការចែកចាយព័ត៌មានដោយយើង ឬការប្រើប្រាស់គេហទំព័រ ឬបណ្ដាញសង្គមនោះទេ។ ប្រសិនបើលោកអ្នក​ជួប​ករណី​នេះ យើងណែនាំលោកអ្នក​ឱ្យ​សង្កេតមើលការរឹតត្បិតដែលពាក់ព័ន្ធ ហើយអេអាយអេមិនទទួលខុសត្រូវលើបញ្ហានេះទេ។

 

របៀបដែលយើងប្រមូលទិន្នន័យ:

យើងនឹងប្រមូលនិងរក្សាទុកទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកតាមរយៈ៖

  • ដោយផ្ទាល់នៅពេលដែលអ្នកផ្តល់ព័ត៌មានបែបនេះដល់ពួកយើង (ឧទាហរណ៍នៅពេលដែលយើងសាកសួរឬទំនាក់ទំនង)
  • ដោយប្រយោលតាមរយៈការប្រើប្រាស់របស់អ្នកទៅលើ គេហទំព័រ ឬកម្មវិធី​បណ្ដាញ​សង្គម​របស់​យើង​
  • កន្លែងដែលលោក​អ្នកបានផ្តល់ឱ្យយើងតាមរយៈមធ្យោបាយផ្សេងទៀត។

យើងអាចទទួលបានទិន្នន័យផ្ទាល់ខ្លួនឬមិនមែនផ្ទាល់ខ្លួនដែលប្រមូលបានដោយស្របច្បាប់ អំពីអ្នកពីអង្គភាពពាក់ព័ន្ធដៃគូអាជីវកម្មនិង ប្រភពភាគីទីបីឯករាជ្យផ្សេងទៀត។ យើងក៏អាចប្រមូលព័ត៌មានមួយចំនួនអំពីកុំព្យូទ័ររបស់អ្នកឬឧបករណ៍ផ្សេងទៀតដែលត្រូវបានប្រើនៅពេលអ្នកចូលមើលគេហទំព័រកម្មវិធី ឬវេទិកាប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមនេះ។

ទិន្នន័យផ្ទាល់ខ្លួនដែលយើងប្រមូល (ដែលរាប់បញ្ចូលទាំងទិន្នន័យផ្ទាល់ខ្លួនរសើប​​-Sensitive Personal Data ដែលបានកំណត់ដោយច្បាប់ និងបទប្បញ្ញត្តិ ពាក់ព័ន្ធ) រួមមានដូចខាងក្រោមៈ

  • ព័ត៌មានអត្តសញ្ញាណ - ឈ្មោះ អាស័យដ្ឋាន ព័ត៌មានលំអិត ទំនាក់ទំនងផ្ទាល់ខ្លួន (រាប់បញ្ចូលទាំងអាសយដ្ឋានអ៊ីមែលនិងលេខទូរស័ព្ទ) និង
  • ព័ត៌មានបច្ចេកទេស - ដូចជាអាស័យដ្ឋាន IP ប្រភេទកម្មវិធី​រុក​រក​ (Browser) និងជំនាន់ (Version) ការកំណត់តំបន់ពេលវេលា ប្រភេទកម្មវិធីជំនួយកម្មវិធីរុករក ប្រព័ន្ធប្រតិបត្តិការនិង​ផ្លាតហ្វម​ (រាប់បញ្ចូលទាំង​ លេខ IMEI​ របស់​ឧបករណ៍ចល័ត បណ្តាញឥតខ្សែនិងព័ត៌មានបណ្តាញទូទៅ) ។

ប្រសិនបើអ្នកប្រើមុខងារ​របស់​បណ្ដាញ​សង្គមណាមួយនៅលើគេហទំព័ររបស់យើង ឬ​កម្មវិធីដែលយើងផ្តល់ជូន ឬតាមរយៈអ្នកផ្តល់ព័ត៌មានបណ្ដាញ​សង្គម យើងអាចទទួលនិងប្រមូលព័ត៌មានអំពីអ្នកតាមរយៈអ្នកផ្តល់ព័ត៌មានបណ្ដាញ​សង្គមនោះស្របតាមគោលការណ៍របស់ពួកគេ។ នៅពេលប្រើមុខងារ​របស់​បណ្ដាញ​សង្គម ​យើងអាចចូលមើលនិងប្រមូលព័ត៌មានដែលអ្នកបានបង្ហាញ ហើយបញ្ចូលទៅក្នុងប្រវត្តិរូបឬគណនីបណ្ដាញ​ ផ្សព្វផ្សាយសង្គមរបស់អ្នកដែលមានដូចជា ឈ្មោះ​ ភេទ ថ្ងៃកំណើត អាស័យដ្ឋាន អ៊ីម៉ែល ទីតាំង។ ល។ ការទទួលបានព័ត៌មាននេះអាចត្រូវបានកំណត់ឬរារាំងដោយផ្អែកលើការកំណត់ឯកជនភាពរបស់អ្នកជាមួយបណ្ដាញ​ផ្សព្វ​ផ្សាយ​សង្គមដែលពាក់ព័ន្ធ។

ជាធម្មតាយើងនឹងកំណត់ព័ត៌មានណាមួយដែលចាំបាច់ (ឧទាហរណ៍ព័ត៌មានដែលត្រូវការសម្រាប់បង្កើតគណនី និងដើម្បីឱ្យអ្នកអាចចូលមើលមុខងារនៃគេហទំព័រ និងទទួលសេវាកម្មណាមួយ) នៅពេលយើងប្រមូលព័ត៌មានពីអ្នក។ អ្នកអាចជ្រើសរើសមិនផ្តល់ឱ្យយើងនូវទិន្នន័យដែលបានស្នើសុំប៉ុន្តែការខកខានធ្វើដូច្នេះ អាចរារាំងសមត្ថភាពរបស់យើងក្នុងការធ្វើជំនួញជាមួយអ្នកឬឆ្លើយតបនឹងការសាកសួររបស់អ្នក។

 

ហេតុអ្វីបានជាយើងប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក និងរបៀបដែលវាអាចនឹងត្រូវបានប្រើ?

ទិន្នន័យផ្ទាល់ខ្លួនត្រូវបានប្រមូលសម្រាប់គោលបំណងដូចខាងក្រោម៖

  • ដើម្បីផ្តល់ឱ្យអ្នកនូវការចូលដំណើរការមាតិកានៅលើគេហទំព័រ ឬ​កម្មវិធីឬ បណ្ដាញ​ផ្សព្វផ្សាយសង្គម ។
  • ដំណើរការនិងគ្រប់គ្រងគណនីរបស់អ្នកដើម្បីអនុវត្តនូវ​សំណើ​ ឬប្រតិបត្តិការនានាដែលតាមរយៈទំរង់ដែលមាននៅលើគេហទំព័ររបស់យើងខ្ញុំ ឬឯកសារផ្សេងទៀតដែលអ្នកអាចផ្ញើមកយើងនៅពេល​ណាមួយ​។
  • ដើម្បីរចនាថ្មីឬលើកកំពស់ផលិតផលព័ត៌មាននិងសេវាកម្មដែលមានស្រាប់របស់​យើង។
  • ដើម្បីទំនាក់ទំនងជាមួយអ្នក រួមទាំងទំនាក់ទំនងរដ្ឋបាលនិងបច្ចេកទេសអំពីគណនីណាមួយដែលអ្នក មានជាមួយយើង ដើម្បីផ្តល់ការគាំទ្រផ្នែកបច្ចេកទេសឬជូនដំណឹងអំពីការផ្លាស់ប្តូរនាពេលអនាគតចំពោះសេចក្តីថ្លែងការណ៍ស្ដីពី​សិទ្ធិឯកជននេះ។
  • សម្រាប់ការស្រាវជ្រាវស្ថិតិឬ Actuarial ដែលអនុវត្តដោយអេអាយអេ ឧស្សាហកម្មសេវាកម្មហិរញ្ញវត្ថុ ឬបញ្ញត្តិកររបស់យើង​។
  • សម្រាប់ការវិភាគទិន្នន័យ ការផ្គូផ្គងទិន្នន័យ គោលបំណងអាជីវកម្មនិងរដ្ឋបាលផ្ទៃ​ក្នុង។
  • ដើម្បីតាមដានការប្រើប្រាស់គេហទំព័រកម្មវិធីនិងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នកនិងធ្វើការវិភាគលើការប្រើប្រាស់គេហទំព័រដើម្បីធ្វើប្រតិបត្តិការវាយតម្លៃនិងកែលំអគេហទំព័រនិងសេវាកម្មរបស់យើង ស្វែងយល់ពីចំណូលចិត្តរបស់អ្នកនិងដោះស្រាយបញ្ហាណាមួយ។
  • ដើម្បីជួយក្នុងគោលបំណងអនុវត្តច្បាប់ ការស៊ើបអង្កេតដោយប៉ូលីស ឬរដ្ឋាភិបាលឬអាជ្ញាធរមានសមត្ថកិច្ចនិងបញ្ញត្តិករ​នានា និងដើម្បីបំពេញនូវតម្រូវការដែលបានកំណត់ដោយច្បាប់និងបទប្បញ្ញត្តិជា​ធរមាន​ ឬ កាតព្វកិច្ចផ្សេងទៀត ចំពោះរដ្ឋាភិបាលឬអាជ្ញាធរមានសមត្ថកិច្ច។
  • ដើម្បីធ្វើឱ្យរូបរាងរបស់គេហទំព័ររបស់យើងមានលក្ខណៈផ្ទាល់ខ្លួន​ ផ្តល់អនុសាសន៍អំពីផលិតផលព័ត៌មាននិងសេវាកម្មដែលពាក់ព័ន្ធនិងផ្តល់ការផ្សព្វផ្សាយ គោលដៅ​លើគេហទំព័ររបស់យើងឬតាមរយៈបណ្តាញផ្សេងទៀត។
  • គោលបំណងផ្សេងទៀតដូចដែលបានជូនដំណឹងនៅពេលប្រមូល ។ និង
  • គោលបំណងផ្សេងទៀតដែលទាក់ទងដោយផ្ទាល់ទៅនឹងអ្វីទាំងអស់ខាងលើ។

យើងនឹងស្វែងរក​ការយល់ព្រមពីអ្នកប្រសិនបើយើងចង់ប្រើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកសម្រាប់គោលបំណងផ្សេងក្រៅពីច្បាប់ដែលមានចែងនៅក្នុងសេចក្តីថ្លែងការណ៍ស្ដីពី​សិទ្ធិឯកជននេះ ​លើកលែងតែត្រូវបានអនុញ្ញាតដោយច្បាប់ និងបទប្បញ្ញត្តិជា​ធរមាន​។

អេអាយអេ​រក្សាទុកព័ត៌មានរបស់អ្នក តាមការ​ចាំបាច់ដើម្បីបំពេញគោលបំណងដែលវាត្រូវបានប្រមូលឬចាំបាច់ដើម្បីធានាឱ្យមានការអនុលោមតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន​។ អេអាយអេអនុវត្តវិធានការណ៍សន្តិសុខសមហេតុផលដើម្បីការពារ ការចូលដំណើរ ការកែសំរួល លុបចោល ការបាត់បង់ ឬប្រើប្រាស់ដោយ មិនមានការអនុញ្ញាត ដោយចៃដន្យរួមទាំងការកំណត់ការចូលប្រើប្រាស់ទិន្នន័យនៅក្នុងប្រព័ន្ធរបស់អេអាយអេនិងការបំលែងទិន្នន័យរសើប (Sensitive Data) នៅពេលផ្ទេរទិន្នន័យបែបនេះ។ ជំហានសមស្រប​ នឹង លុបបំផ្លាញព័ត៌មាននៅពេលដែលមិនចាំបាច់សម្រាប់គោលបំណងណាមួយខាងលើ។

ចំពោះគោលនយោបាយ​របស់យើងស្តីពីការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកសម្រាប់គោលបំណងផ្សព្វផ្សាយឬទីផ្សារ សូមមើលផ្នែកដែលមានចំណងជើងថា“ ការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនសម្រាប់គោលបំណងម៉ា​ឃីតធីង​ផ្ទាល់ (Direct Marketing)” ។

 

តើនរណាដែលយើង​អាចផ្តល់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកទៅ​ឲ្យបាន?

ទិន្នន័យផ្ទាល់ខ្លួននឹងត្រូវបានរក្សាទុកជាការសម្ងាត់ ប៉ុន្តែក្នុង​ករណី​ដែលត្រូវបានអនុញ្ញាតដោយច្បាប់ឬនៅពេលដែលការបង្ហាញព័ត៌មានចាំបាច់ដើម្បីបំពេញគោលបំណង ឬគោលបំណងដែលទាក់ទងដោយផ្ទាល់ទៅ​នឹងទិន្នន័យផ្ទាល់ខ្លួនត្រូវ ដែលបានប្រមូល ទៅដល់ភាគីដូចខាងក្រោម៖

  • ជនណាដែលត្រូវបានអនុញ្ញាតឱ្យធ្វើជាភ្នាក់ងាររបស់អេអាយអេ ទាក់ទងនឹងការចែកចាយផលិតផលនិង សេវាកម្មដែលផ្តល់ដោយអេអាយអេ។
  • ភ្នាក់ងារអ្នកម៉ៅការ អ្នកម៉ៅការឬ អ្នកផ្តល់សេវា ភាគីទីបី (នៅក្នុងឬក្រៅអេអាយអេ) ដែលផ្តល់សេវា​រដ្ឋបាលដំណើរការទិន្នន័យ ទូរគមនាគមន៍ កុំព្យូទ័រ ការទូទាត់ ការប្រមូលឥណទាន​ឬការទូទាត់​មូលប័ត្រ សេវាកម្មបច្ចេកវិទ្យាពី​ភាគីទីបី មជ្ឈមណ្ឌលហៅទូរស័ព្ទ សំបុត្រនិងសេវាកម្មបោះពុម្ពទាក់ទងនឹង ប្រតិបត្តិការអាជីវកម្មរបស់អេអាយអេនិងការផ្តល់សេវាកម្មអេអាយអេដល់លោក​អ្នក។
  • ក្រុមហ៊ុនណាមួយរបស់អេអាយអាយគ្រុបលីមីតធីតទាក់ទងនឹងការផ្តល់ឬការធ្វើទីផ្សារនៃសេវាកម្មធានារ៉ាប់រង។
  • ភ្នាក់ងារ​ ភ្នាក់ងារអ្នកម៉ៅការ ឬ អ្នកផ្តល់សេវាភាគីទីបី (នៅក្នុងឬក្រៅអេអាយអាយ) រួមទាំងក្រុមហ៊ុនដែលជួយផ្តល់សេវាកម្មរបស់យើងដូចជាក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនគ្រប់គ្រងការវិនិយោគ ក្រុមហ៊ុនស៊ើបអង្កេតទាក់ទង​ទៅ​នឹង​ការទូទាត់​សំណង សមាគមធានារ៉ាប់រង ឬសហព័ន្ធ;
  • ក្រុមហ៊ុនផ្សេងទៀតដែលជួយប្រមូលព័ត៌មានរបស់អ្នកឬទាក់ទងជាមួយអ្នកដូចជាក្រុមហ៊ុនស្រាវជ្រាវនិងទីភ្នាក់ងារផ្តល់ចំណាត់ថ្នាក់ដើម្បីបង្កើន សេវាកម្មដែល យើងផ្តល់ជូនអ្នក។ និង
  • រដ្ឋាភិបាលឬអង្គភាពដែលមានបទប្បញ្ញត្តិនៅក្នុងដែនសមត្ថកិច្ចណាមួយឬបុគ្គលណាដែលក្រុមហ៊ុនអេអាយអេត្រូវបង្ហាញទិន្នន័យ៖ (ក) នៅក្រោមកាតព្វកិច្ចច្បាប់និង / ឬបទប្បញ្ញត្តិ ឬយុត្តាធិការផ្សេងទៀត ចំពោះក្រុមហ៊ុន អេអាយអេដែលត្រូវអនុវត្ត។ ឬ (ខ) អនុលោមតាមកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនអេអាយអេនិងរដ្ឋាភិបាលពាក់ព័ន្ធ ស្ថាប័នពាក់ព័ន្ធ ឬមនុស្សផ្សេងទៀត។

ចំពោះគោលការណ៍របស់យើងស្តីពីការចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក សម្រាប់គោលបំណងផ្សព្វផ្សាយនិងទីផ្សារសូមមើលផ្នែកដែលមានចំណងជើងថា“ ការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនសម្រាប់គោលបំណងម៉ាឃីតធីង​ផ្ទាល់​ Direct Marketing”។

ជារៀង​រាល់ពេល ​យើងអាចទិញអាជីវកម្មឬលក់អាជីវកម្មមួយឬច្រើន (ឬផ្នែករបស់វា) ហើយទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកអាចត្រូវបានផ្ទេរឬបង្ហាញជាផ្នែកនៃការទិញឬលក់ ឬស្នើទិញឬលក់។ ក្នុងករណីដែល យើងទិញអាជីវកម្មទិន្នន័យផ្ទាល់ខ្លួនដែលទទួលបានជាមួយអាជីវកម្មនោះនឹងត្រូវបានគេគោរពស្របតាមសេចក្តីថ្លែងការណ៍ស្ដីពី​សិទ្ធិឯកជននេះប្រសិនបើវាអាចអនុវត្តបាននិងអាចអនុញ្ញាតបាន។

ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកអាចត្រូវបានផ្តល់ជូនបុគ្គលណាមួយខាងលើដែលអាច ស្ថិតនៅក្នុង ដែនសមត្ថកិច្ចឬដែនដីផ្សេងពីទី​ដែល​អ្នក​នៅ។ ព័ត៌មានរបស់អ្នកអាចត្រូវបានផ្ទេរ រក្សាទុកនិងដំណើរការនៅក្នុងយុត្តាធិការផ្សេងទៀតដែលជាកន្លែងដែល អង្គភាព អាយអេអាយ គ្រុប មានទីតាំងស្ថិតនៅឬយុត្តាធិការដែលអ្នកម៉ៅការរបស់ភាគីទីបីមានទីតាំងនៅឬពីអ្នកម៉ៅការតតិយភាគីដែលផ្តល់សេវាកម្មដល់យើង។ ក្នុងករណីដែលត្រូវការ យើងនឹង​ស្វែងរក ការព្រមព្រៀងរបស់អ្នកចំពោះការផ្ទេរព័ត៌មានបែបនេះនៅក្រៅដែនសមត្ថកិច្ចរបស់អ្នកទៅកាន់កន្លែងរបស់យើងឬទៅភាគីទីបីដែលយើងចែករំលែកជាមួយដូចដែលបានរៀបរាប់ខាងលើ។ ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកនឹងត្រូវបានផ្ទេរបានតែចំពោះទីតាំងផ្សេងទៀតដែលជាកន្លែងដែលយើងអាចទទួលយក​ នូវ​កម្រិតនៃការការពារគ្រប់គ្រាន់​ ដើម្បីការពារបូរណភាពនិងសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ជាអប្បបរមាដែលអាចប្រៀបធៀបបាន ទៅនឹងយុត្តាធិការឬទឹកដីដែលអ្នកបានផ្តល់ទិន្នន័យផ្ទាល់ខ្លួន។

 

សិទ្ធិចូលទៅកាន់​ទិន្នន័យផ្ទាល់ខ្លួន

ក្រោមច្បាប់ និងបទប្បញ្ញត្តិ ជាធរមាន​អ្នកមានសិទ្ធិ៖

  • ផ្ទៀងផ្ទាត់ថាតើអេអាយអេមានទិន្នន័យផ្ទាល់ខ្លួនអំពីអ្នកនិងចូលមើលទិន្នន័យឬព័ត៌មានបែបនេះ អំពីរបៀបដែលអេអាយអេប្រើឬបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។
  • តម្រូវឱ្យអេអាយអេកែតម្រូវទិន្នន័យផ្ទាល់ខ្លួនដែលទាក់ទងនឹងអ្នកដែលមិនត្រឹមត្រូវ។
  • ស្នើសុំលុបទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកក្នុងកាលៈទេសៈជាក់លាក់។
  • ដកការព្រមព្រៀងរបស់អ្នកឬស្នើសុំការផ្លាស់ប្តូរវិសាលភាពនៃការយល់ព្រមរបស់អ្នក។
  • ស្នើសុំការចុះឈ្មោះឬលុបគណនីដែលបានចុះឈ្មោះរបស់អ្នក។
  • ធ្វើសំណើរតវ៉ា​​អំពីការគ្រប់គ្រងទិន្នន័យរបស់អេអាយអេ។ និង
  • សាកសួរអំពីគោលនយោបាយនិងការអនុវត្តរបស់អេអាយអេទាក់ទងនឹងទិន្នន័យផ្ទាល់ខ្លួន។

សំណូមពរសម្រាប់ការចូលប្រើ ការកែប្រែ សំណើរតវ៉ាឬសំណួរផ្សេងទៀតដែលទាក់ទងនឹងទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកគួរតែត្រូវដាក់ទៅ​កាន់​៖

មន្រ្តីការពារទិន្នន័យ

ការិយាល័យអនុលោមនៅក្រុមហ៊ុនមេ

អេអាយអេគ្រុប

27/F, Hopewell Centre

183 Queen’s Road East

Wanchai, Hong Kong.

ឬអ៊ីម៉ែលទៅកាន់​៖ ​privacy.compliance@aia.com

តាមច្បាប់និងបទបញ្ញត្តិដែលអាចអនុវត្តបាន អេអាយអេ មាន សិទ្ធិគិតថ្លៃចំណាយដែលទាក់ទងដោយផ្ទាល់និងចាំបាច់សម្រាប់ដំណើរការសំណើរទិន្នន័យផ្ទាល់ខ្លួនណាមួយ។

អ្នកក៏មានសិទ្ធិដាក់ពាក្យបណ្តឹងជាមួយអាជ្ញាធរត្រួតពិនិត្យនៅក្នុងដែនសមត្ថកិច្ច ប្រសិនបើអ្នកគិតថាដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នករំលោភលើច្បាប់ដែលអាចអនុវត្តបាន។

 

ការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនសម្រាប់គោលបំណងម៉ាឃីតធីង​ផ្ទាល់ Direct Marketing

បន្ថែមលើគោលបំណងដែលបានចែងខាងលើ ដែលត្រូវបានអនុញ្ញាតដោយច្បាប់ អេអាយអេ​អាចប្រើឈ្មោះនិងព័ត៌មានលម្អិតសម្រាប់គោលបំណងផ្សព្វផ្សាយឬទីផ្សាររួមទាំងផ្ញើសម្ភារៈផ្សព្វផ្សាយនិងការធ្វើម៉ាឃីតធីង​ផ្ទាល់ទាក់ទងនឹងផលិតផលសេវាកម្ម ដំបូន្មាននិងប្រធានបទ៖ ធានារ៉ាប់រង ធនលាភAnnuities មូលនិធិ​ធននិវត្តន៍​ Mandatory Provident Fund / គ្រោងការណ៍ការចូលនិវត្តការងារ​ ការគ្រប់គ្រង​ទ្រព្យសម្បត្តិ ការវិនិយោគ ធនាគារ សេវាកម្មហិរញ្ញវត្ថុ កាត​ឥណទាន ការព្យាបាលវេជ្ជសាស្រ្ត / សុខភាព ការអប់រំ ការជ្រើសរើសបុគ្គលិក ការបណ្តុះបណ្តាល កម្មវិធីរង្វាន់ / ភាពស្មោះត្រង់ / ឯកសិទ្ធិ បុព្វហេតុសប្បុរសធម៌ / មិនរកប្រាក់ចំណេញ (" ចំណាត់ថ្នាក់នៃប្រធានបទទីផ្សារ ") ។

សម្រាប់គោលបំណងនៃការធ្វើម៉ាឃីតធីង​ផ្ទាល់យើងអាចត្រូវបានអនុញ្ញាតដោយច្បាប់ផ្តល់នូវព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ទៅអ្នកផ្តល់សេវាកម្ម (មិនថានៅក្នុងឬក្រៅ អេអាយអេ) នៃចំណាត់ថ្នាក់នៃប្រធានបទទីផ្សារណាមួយដែលបានពិពណ៌នាខាងលើ និង មជ្ឈមណ្ឌល ហៅទូរស័ព្ទ ទីផ្សារ ឬសេវាកម្មស្រាវជ្រាវ ដូច្នេះពួកគេ អាចផ្ញើសំភារៈផ្សព្វផ្សាយនិងធ្វើម៉ាឃីតធីង​ផ្ទាល់ទាក់ទងនឹងផលិតផលនិងសេវាកម្មដែលពួកគេផ្តល់ជូន (សំភារៈទាំងនេះអាចត្រូវបានផ្ញើទៅអ្នកតាមរយៈប្រៃសណីយ៍ អ៊ីមែលឬមធ្យោបាយផ្សេងទៀត) ។ កន្លែងដែលត្រូវបានអនុញ្ញាតដោយច្បាប់ យើងអាចផ្តល់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកទៅអ្នកផ្តល់សេវា (មិនថានៅក្នុងឬក្រៅ អេអាយអេ) ទៅតាមចំណាត់ថ្នាក់នៃប្រធានបទទីផ្សារណាមួយដើម្បីទទួលបាន។

មុនពេលប្រើឬផ្តល់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដោយចេតនា និងអ្នកផ្ទេរដែលមានចែងក្នុងផ្នែកនេះយើងអាចត្រូវបានតម្រូវដោយច្បាប់ដើម្បីទទួលបានការព្រមព្រៀងជាលាយលក្ខណ៍អក្សររបស់អ្នក​ ហើយក្នុងករណីនេះលុះត្រាតែយើងបានទទួលការយល់ព្រមជាលាយលក្ខណ៍អក្សរ ថាតើយើងអាចប្រើនិងផ្តល់ ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកសម្រាប់គោលបំណងផ្សព្វផ្សាយឬទីផ្សារណាមួយបានឬអត់​។

ប្រភេទនៃទិន្នន័យផ្ទាល់ខ្លួនដែលអេអាយអេនឹងប្រើប្រាស់និងផ្តល់ជូនសម្រាប់គោលបំណងម៉ាឃីតធីង​ផ្ទាល់ដូចដែលបានពិពណ៌នាខាងលើគឺជាឈ្មោះនិងព័ត៌មានលម្អិតទាក់ទង ដែលពាក់ព័ន្ធទោះបីជាយើងអាចមានទិន្នន័យផ្ទាល់ខ្លួនបន្ថែមក៏ដោយ។

ប្រសិនបើការយល់ព្រមរបស់អ្នកត្រូវបានទាមទារហើយអ្នកបានផ្តល់ការយល់ព្រមនេះ អ្នកក៏អាចដកការព្រមព្រៀងរបស់អ្នកទៅលើ​ការប្រើប្រាស់ និងការផ្តល់ទៅឱ្យភាគីទីបី តាមរយៈអេអាយអេនៃទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកសម្រាប់គោលបំណងម៉ាឃីតធីង​ផ្ទាល់ ហើយបន្ទាប់មកអេអាយអាយនឹងបញ្ឈប់ការប្រើប្រាស់ឬផ្តល់ទិន្នន័យបែបនេះដោយផ្ទាល់សម្រាប់​គោលបំណងម៉ាឃីតធីង​ផ្ទាល់​​។

ប្រសិនបើអ្នកបានផ្តល់ការយល់ព្រមហើយចង់ដកវា ឬប្រសិនបើអ្នកមិនចង់ទទួលបានទំនាក់ទំនងទីផ្សារពីពួកយើងក្នុងទម្រង់ណាមួយសូមមេត្តាប្រាប់យើងដោយសរសេរទៅកាន់អាស័យដ្ឋាននៅក្នុងផ្នែក “ សិទ្ធិទទួលបានទិន្នន័យផ្ទាល់ខ្លួន” ឬផ្ញើអ៊ីមែលមកយើងតាមរយៈអាសយដ្ឋាន privacy.compliance@aia.com។ រាល់សំណើបែបនេះគួរតែបញ្ជាក់ឱ្យបានច្បាស់អំពីព័ត៌មានផ្ទាល់ខ្លួនទាក់ទងនឹងការស្នើសុំនេះ។

 

ការប្រើប្រាស់ខូឃីស៍ Cookies

Cookies គឺជាអត្ថបទតូចមួយដែលផ្ទុកនូវព័ត៌មានតិចតួចដែលត្រូវបានទាញយកហើយរក្សាទុកក្នុងកម្មវិធីអ៊ីនធឺណិតឬឧបករណ៍ដែលបើកអ៊ីនធឺណិត (ឧទាហរណ៍កុំព្យូទ័រស្មាតហ្វូនឬថេប្លេតរបស់អ្នក) ដែលក្រោយមកអាចអានដោយម៉ាស៊ីនមេ - ដូចជាអង្គ​ចង​ចាំ​សម្រាប់គេហទំព័រ។

អេអាយអេអាចប្រើខូឃីស៍Cookiesនិងឧបករណ៍ផ្សេងទៀតនៅលើគេហទំព័រ។ ដោយបន្តការ​ប្រើប្រាស់គេហទំព័រនេះមានន័យថា​ អ្នកយល់ព្រមនឹងយើងដាក់ខូឃីស៍​Cookies​នៅលើកុំព្យូទ័ររបស់អ្នក។ ព័ត៌មានដែលប្រមូលបាន (រាប់បញ្ចូលទាំងអាសយដ្ឋាន IP របស់អ្នក (និងឈ្មោះ​ទីតាំង Domain Name) សូហ្វវែររបស់កម្មវិធីរុករក ប្រភេទនិងការកំណត់រចនាសម្ព័ន្ធកម្មវិធីរុករករបស់អ្នក ការកំណត់ភាសា ទីតាំងភូមិសាស្ត្រ ប្រព័ន្ធប្រតិបត្តិការ គេហទំព័រយោង ទំព័រនិងមាតិកាដែលបានមើល និងថិរវេលានៃ ការចូល​មើល​) នឹងត្រូវបានប្រើដើម្បីធានាបាននូវប្រតិបត្តិការគេហទំព័រនិងជួយឱ្យអ្នកចូលដោយមានសុវត្ថិភាពសម្រាប់ការចងក្រងស្ថិតិសរុបស្តីពីវិធីដែលអ្នកទស្សនារបស់យើងឈានមកដល់ និងចូលមើលក្នុង​គេហទំព័ររបស់យើងសម្រាប់ គោលបំណង បង្កើនប្រសិទ្ធភាព គេហទំព័រ និងដើម្បីជួយយើងឱ្យយល់ពីរបៀបដែលយើងអាចកែលម្អបទពិសោធន៍របស់អ្នក នៅ​លើ​វាបាន។

ខូឃីស៍Cookies​ក៏អាចឱ្យគេហទំព័ររបស់យើងចងចាំអ្នក និងចំណូលចិត្តរបស់អ្នក និងកែលម្អគេហទំព័រសម្រាប់តម្រូវការរបស់អ្នក។ Cookiesផ្សាយពាណិជ្ជកម្មនឹងអនុញ្ញាតឱ្យយើងផ្តល់ការផ្សាយពាណិជ្ជកម្មនៅលើគេហទំព័ររបស់យើងដែលពាក់ព័ន្ធនឹងអ្នកតាមដែលអាចធ្វើទៅបាន ឧទាហរណ៍ដោយការ​ជ្រើសរើស ការផ្សាយពាណិជ្ជកម្មផ្អែកលើចំណាប់អារម្មណ៍សម្រាប់អ្នកឬរារាំងការផ្តល់យោបល់ដូចគ្នាពីការលេចឡើងម្តងទៀតចំពោះអ្នក។ អ្នកអាចស្វែងរកព័ត៌មានបន្ថែមអំពីប្រភេទ ខូឃីស៍ Cookiesដែលយើងប្រមូលបាន អ្វីដែលយើងប្រើសម្រាប់ និងវិធីគ្រប់គ្រងការកំណត់ខូឃីស៍ Cookies​ របស់អ្នកនៅក្នុងគោលការណ៍ Cookie

 

តំណ​ភ្ជាប់​ខាងក្រៅ

ប្រសិនបើផ្នែកណាមួយនៃគេហទំព័រនេះមានបណ្តាញភ្ជាប់ទៅគេហទំព័រផ្សេងទៀត​ នោះគេហទំព័រទាំងនោះនឹងមិនដំណើរការក្រោមសេចក្តីថ្លែងការណ៍សិទ្ធិឯកជននេះទេ។ អ្នកត្រូវបានណែនាំឱ្យពិនិត្យមើលសេចក្តីថ្លែងការណ៍សិទ្ធិឯកជននៅលើគេហទំព័រទាំងនោះដើម្បីយល់ពីគោលការណ៍របស់ពួកគេស្តីពីការប្រមូលការប្រើប្រាស់ផ្ទេរនិងការបង្ហាញទិន្នន័យផ្ទាល់ខ្លួន។

 

ការកែសំរួលសេចក្តីថ្លែងការណ៍ស្ដីពីសិទ្ធិឯកជននេះ

អេអាយអេសូមរក្សាសិទ្ធិគ្រប់ពេលវេលានិងដោយគ្មានការជូនដំណឹងដើម្បីបន្ថែម ផ្លាស់ប្តូរ ធ្វើបច្ចុប្បន្នភាព ឬកែប្រែសេចក្តីថ្លែងការណ៍ស្ដី​ពីសិទ្ធិឯកជននេះដោយគ្រាន់តែជូនដំណឹងដល់អ្នកអំពីការផ្លាស់ប្តូរការធ្វើបច្ចុប្បន្នភាពឬការកែប្រែ។ ប្រសិនបើយើងសំរេចចិត្តផ្លាស់ប្តូរគោលការណ៍​ទិន្នន័យផ្ទាល់ខ្លួនរបស់យើង ការផ្លាស់ប្តូរទាំងនោះនឹងត្រូវបានជូនដំណឹងនៅលើគេហទំព័ររបស់យើង ដូច្នេះអ្នកត្រូវដឹងជានិច្ចនូវព័ត៌មានដែលយើងប្រមូលបាន របៀបដែលយើងប្រើប្រាស់ព័ត៌មាន និងក្នុងកាលៈទេសៈណាដែលព័ត៌មានត្រូវបានបង្ហាញ។ រាល់ការផ្លាស់ប្តូរ ការធ្វើបច្ចុប្បន្នភាព ឬការកែប្រែ នឹងមានប្រសិទ្ធភាពភ្លាមៗនៅពេលប្រកាស។ ក្នុងករណីដែលត្រូវការដោយច្បាប់ជា​ធរមាន​ យើងក៏អាចជូនដំណឹងដល់អ្នកផងដែរក្នុងករណីមានការផ្លាស់ប្តូរជាចាំបាច់ទៅនឹងសេចក្តីថ្លែងការណ៍ស្ដីពី​សិទ្ធិឯកជននេះ​ ការយល់ព្រមពីអ្នកត្រូវ​បាន​ស្នើ​ចំពោះការផ្លាស់ប្តូរទាំងនោះនៅពេលដែលត្រូវការ ។

 

ព័​ត៍​មាន​បន្ថែម

ប្រសិនបើអ្នកមានសំណួរណាមួយ នៅក្នុងផ្នែកណាមួយនៃសេចក្តីថ្លែងការណ៍សិទ្ធិឯកជននេះឬចង់ទទួលបានព័ត៌មានបន្ថែមទាក់ទងនឹងការអនុវត្ត​​​​ លើទិន្នន័យឯកជនភាព​ របស់អេអាយអេ សូមកុំស្ទាក់ស្ទើរក្នុងការទាក់ទងមកយើងខ្ញុំតាមរយៈព័ត៌មានទំនាក់ទំនងខាងលើ។