តើលោកអ្នកចង់ចាប់ផ្តើមការកំសាន្តថ្មីមួយមែនទេ? ផ្តល់ឱ្យខ្លួនលោកអ្នកនូវការសាកល្បងដោយឥតគិតថ្លៃជាមួយនឹងវគ្គបង្រៀនលេងវាយកូនហ្គោលរយៈពេលមួយម៉ោងនៅក្លឹបវាយកូនហ្គោលវឌ្ឍនៈ។ ប្រសិនបើលោកអ្នកចាប់អារម្មណ៍បន្តការកំសាន្តថ្មីមួយនេះ ឬវាជាការកំសាន្តរបស់លោកអ្នកស្រាប់ទៅហើយ លោកអ្នកអាចរីករាយកាន់តែច្រើន ជាមួយនឹងតម្លៃផ្តល់ជូនពិសេស។
ការកំសាន្ត - ការវាយហ្គោល
កំណត់សម្គាល់សំខាន់៖
1- សមាជិក AIA Prestige Club នីមួយៗមានសិទ្ធិទាមទារវគ្គបង្រៀនលេងវាយកូនហ្គោលរយៈពេលមួយម៉ោងនៅក្លឹបវាយកូនហ្គោល Vattanac Golf Resort បានម្តង។ រាល់ថ្លៃចំណាយផ្សេងទៀតក្រៅពីការផ្តល់ជូននេះមិនត្រូវបានទទួលខុសត្រូវដោយ អេ អាយ អេ នោះទេ។
2- សូមធ្វើតាមការណែនាំខាងក្រោមដើម្បីប្រើប្រាស់អត្ថប្រយោជន៍នេះ៖
វគ្គបង្រៀនលេងវាយកូនហ្គោលរយៈពេលមួយម៉ោង៖
i. ដើម្បីឱ្យលោកអ្នកទទួលបានបទពិសោធន៍ល្អប្រសើរ សូមផ្ងើរសំណើររបស់លោកអ្នកដោយដាក់ចំណងជើងអ៉ីម៉ែល [Golf Coaching Session] រួមជាមួយនឹងឈ្មោះនិងថ្ងៃកំណើតរបស់លោកអ្នក ដើម្បីធ្វើការផ្ទៀងផ្ទាត់អត្តសញ្ញាណ និងចែករំលែកកាលវិភាគដែលលោកអ្នកពេញចិត្ត ទៅអ៉ីម៉ែល kh.aiaprestigeclub@aia.com ឱ្យបានមុន យ៉ាងតិច 7 ថ្ងៃធ្វើការ។
ii. ក្នុងរយៈពេល 7 ថ្ងៃធ្វើការ បន្ទាប់ពីទទួលបានសំណើររបស់លោកអ្នក លោកអ្នកនឹងត្រូវបានជូនដំណឹងតាមរយៈអ៉ីម៉ែល ថាតើសំណើរនៃការកក់ទុករបស់លោកអ្នកជោគជ័យ ឬយ៉ាងណា។
iii. ប្រសិនបើកាលវិភាគដែលលោកអ្នកពេញចិត្តមិនទំនេរ លោកអ្នកអាចប្រាប់យើងអំពីកាលវិភាគថ្មីមួយទៀតដើម្បីធ្វើការឆែកជូនម្តងទៀត។
តម្លៃផ្តល់ជូនពិសេស៖
i. ដើម្បីលោកអ្នកទទួលបានបទពិសោធន៍ល្អប្រសើរ យើងលើកទឹកចិត្តឱ្យលោកអ្នកធ្វើការកក់ទុកជាមុន ជាមួយនឹងក្លឹប មុនពេលលោកអ្នកទៅកាន់ទីនោះ។
ii. នៅពេលដែលលោកអ្នកទៅដល់ ឬពេលគិតលុយ សូមបង្ហាញអេឡិចត្រូនិចកាត AIA Prestige Club របស់លោកអ្នក ដែលនៅក្នុងកម្មវិធីទូរស័ព្ទដៃ AIA+ ទៅកាន់អ្នកទទួលភ្ញៀវ ឬអ្នកបេឡា ដើម្បីទទួលបានការបញ្ចុះតម្លៃ។
3- វគ្គបង្រៀនលេងវាយកូនហ្គោលរយៈពេលមួយម៉ោងនៅក្លឹបវាយកូនហ្គោល Vattanac Golf Resort មិនអាចប្តូរជាសាច់ប្រាក់ ឬការផ្តល់ជូនផ្សេងទៀតបានទេ។
4- វគ្គបង្រៀនលេងវាយកូនហ្គោលរយៈពេលមួយម៉ោងនេះមិនអាចប្តូរទៅកន្លែងផ្សេងទៀតក្រៅពីក្លឹបវាយកូនហ្គោល Vattanac Golf Resort បានទេ លុះត្រាតែមានសេចក្តីជូនដំណឹងអំពីការផ្លាស់ប្តូរដៃគូសហការពី អេ អាយ អេ ។
5- ក្នុងករណីអ្នកលុបចោលការកក់ 1 ថ្ងៃធ្វើការ មុនកាលវិភាគរបស់អ្នក ឬមិនបង្ហាញខ្លួនតាមកាលវិភាគ សិទ្ធិរបស់អ្នកលើអត្ថប្រយោជន៍នេះ ត្រូវបានចាត់ទុកថាបានប្រើប្រាស់រួចហើយ ហើយមិនអាចទាមទារជាថ្មីបានទេ។
6- ការប្រើប្រាស់សេវាកម្មនេះត្រូវគោរពតាមខនិងលក្ខខណ្ឌនៃក្លឹបវាយកូនហ្គោល Vattanac Golf Resort។
7- ឯកសិទ្ធិនៃអត្ថប្រយោជន៍នេះមិនអាចផ្ទេរទៅឱ្យអ្នកដទៃផ្សេងក្រៅពីសមាជិក AIA Prestige Club ដែលទទួលបានឯកសិទ្ធិនៃអត្ថប្រយោជន៍នេះឡើយ។ ឯកសិទ្ធិនៃអត្ថប្រយោជន៍នេះ ស្ថិតនៅក្រោម ខ និងលក្ខខណ្ឌនៃ AIA Prestige Club។ សូមចុចទីនេះ សម្រាប់ព័ត៌មានលម្អិត។
8- ឯកសិទ្ធិនៃអត្ថប្រយោជន៍ណាដែលផ្តល់ដោយ AIA Prestige Club ហើយនិង/ឬ ដៃគូ ហើយនិង/ឬ អ្នកផ្គត់ផ្គង់សេវាកម្មនៃឯកសិទ្ធិនៃអត្ថប្រយោជន៍ដែលពាក់ព័ន្ធ អាចនឹងត្រូវបានផ្លាស់ប្តូរ ផ្អាក ហើយនិង/ឬ បញ្ឈប់ដោយ អេ អាយ អេ ដោយពុំចាំបាច់ជូនដំណឹងជាមុន។ ក្នុងករណីមានវិវាទណាមួយ សេចក្តីសម្រេចរបស់ អេ អាយ អេ នឹងត្រូវជាការសម្រេចសរុប និងចុងក្រោយ។
9- អេ អាយ អេ រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ ឬមិនបន្ត AIA Prestige Club តាមការសម្រេចចិត្តតែមួយគត់របស់យើង ដោយមាន ឬគ្មានការជូនដំណឹងជាមុន។
10- ក្នុងករណីមានភាពមិនស្របគ្នារវាង ខ និងលក្ខខណ្ឌ ជាភាសាអង់គ្លេសនិងភាសាខ្មែរ ឯកសារជាភាសាអង់គ្លេសនឹងមានប្រសិទ្ធិភាព។
“អេ អាយ អេ” ដែលបានរៀបរាប់នៅទីនេះ សំដៅលើ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ខេមបូឌា ភីអិលស៊ី។