អាទិភាពនៃសេវាកម្ម អេ អាយ អេ

ឯកសិទ្ធិ វីអាយភី

កំណត់សម្គាល់សំខាន់៖

  1. សមាជិក AIA Prestige Club នឹងត្រូវបានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ ឬកម្មវិធីផ្តាច់មុខ ដែលបង្កើតឡើងយ៉ាងយកចិត្តទុកដាក់ដោយ អេ អាយ អេ ខេមបូឌា។
  2. ខនិងលក្ខខណ្ឌសម្រាប់ព្រឹត្តិការណ៍ ឬកម្មវិធីជាក់លាក់ នឹងតម្រូវសម្រាប់សមាជិកដែលត្រូវបានអញ្ជើញ។
  3. សមាជិកត្រូវបានលើកទឹកចិត្តឱ្យចុះឈ្មោះប្រើប្រាស់ Telegram channel “AIACambodia bot” របស់យើង ឬចូលទៅកាន់គេហទំព័ររបស់យើងជាប្រចាំ ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីឯកសិទ្ធិនៃអត្ថប្រយោជន៍ VIP នេះ។
  4. សមាជិកមានសិទ្ធិបដិសេធក្នុងការទទួលយក ឬសិទ្ធិនេះក្នុងការទទួលយកត្រូវបានលុបចោលដោយស្វ័យប្រវត្តិ ក្នុងករណីសមាជិកមិនបញ្ជាក់ពីការចូលរួមរបស់ខ្លួន ឬមិនអាចទាក់ទងបានក្នុងរយៈពេលមានសុពលភាពណាមួយនៃព្រឹត្តិការណ៍ឬកម្មវិធីជាក់លាក់មួយនោះ។
  5. ឯកសិទ្ធិនៃអត្ថប្រយោជន៍នេះមិនអាចផ្ទេរទៅឱ្យអ្នកដទៃផ្សេងក្រៅពីសមាជិក AIA Prestige Club ដែលទទួលបានឯកសិទ្ធិនៃអត្ថប្រយោជន៍នេះឡើយ។ ឯកសិទ្ធិនៃអត្ថប្រយោជន៍នេះ ស្ថិតនៅក្រោម ខ និងលក្ខខណ្ឌនៃ AIA Prestige Club។ សូមចុចទីនេះ សម្រាប់ព័ត៌មានលម្អិត។
  6. ឯកសិទ្ធិនៃអត្ថប្រយោជន៍ណាដែលផ្តល់ដោយ AIA Prestige Club ហើយនិង/ឬ ដៃគូ ហើយនិង/ឬ អ្នកផ្គត់ផ្គង់សេវាកម្មនៃឯកសិទ្ធិនៃអត្ថប្រយោជន៍ដែលពាក់ព័ន្ធ អាចនឹងត្រូវបានផ្លាស់ប្តូរ ផ្អាក ហើយនិង/ឬ បញ្ឈប់ដោយ អេ អាយ អេ ដោយពុំចាំបាច់ជូនដំណឹងជាមុន។ ក្នុងករណីមានវិវាទណាមួយ សេចក្តីសម្រេចរបស់ អេ អាយ អេ នឹងត្រូវជាការសម្រេចសរុប និងចុងក្រោយ។
  7. អេ អាយ អេ រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ ឬមិនបន្ត AIA Prestige Club តាមការសម្រេចចិត្តតែមួយគត់របស់យើង ដោយមាន ឬគ្មានការជូនដំណឹងជាមុន។
  8. ក្នុងករណីមានភាពមិនស្របគ្នារវាង ខ និងលក្ខខណ្ឌ ជាភាសាអង់គ្លេសនិងភាសាខ្មែរ ឯកសារជាភាសាអង់គ្លេសនឹងមានប្រសិទ្ធិភាព។

“អេ អាយ អេ” ដែលបានរៀបរាប់នៅទីនេះ សំដៅលើ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ខេមបូឌា ភីអិលស៊ី។