បង្ហាញការយកចិត្តទុកដាក់ពីគ្រួសារ ឬមិត្តភក្តិរបស់លោកអ្នក សូមប្រើប្រាស់ឯកសិទ្ធិនៃអត្ថប្រយោជន៍លើការណែនាំបន្តរបស់លោកអ្នក ដើម្បីឱ្យគាត់ទទួលបានការការពារដូចលោកអ្នកដែរ។ សន្សំបណ្ណទឹកប្រាក់ 20 ដុល្លារអាមេរិក ឱ្យគ្រួសារ ឬមិត្តភក្តិរបស់លោកអ្នក ខណៈដែលសន្សំបណ្ណទឹកប្រាក់ 20 ដុល្លារអាមេរិក សម្រាប់លោកអ្នក រាល់ពេលប្រតិបត្តិការនៃការណែនាំបានជោគជ័យ។
អត្ថប្រយោជន៍លើការណែនាំបន្ត
កំណត់សម្គាល់សំខាន់៖
- សមាជិក AIA Prestige Club នីមួយៗមានសិទ្ធិក្នុងការណែនាំបន្តទៅកាន់គ្រួសារ ឬមិត្តភក្តិ ដោយគ្មានចំនួនកំណត់។
- រាល់ពេលប្រតិបត្តិការនៃការណែនាំបានជោគជ័យ លោកអ្នកនឹងទទួលបានការបញ្ចូលទឹកប្រាក់ទូរស័ព្ទ 20 ដុល្លារអាមេរិក ហើយអ្នកដែលត្រូវបានណែនាំដោយលោកអ្នកក៏នឹងទទួលបានការបញ្ចូលទឹកប្រាក់ទូរស័ព្ទ 20 ដុល្លារអាមេរិកផងដែរ។
- ការបញ្ចូលទឹកប្រាក់ទូរស័ព្ទខាងលើមិនអាចប្តូរជាសាច់ប្រាក់ ឬការផ្តល់ជូនផ្សេងទៀតបានទេ។
- ឯកសិទ្ធិនៃអត្ថប្រយោជន៍នេះមិនអាចផ្ទេរទៅឱ្យអ្នកដទៃផ្សេងក្រៅពីសមាជិក AIA Prestige Club ដែលទទួលបានឯកសិទ្ធិនៃអត្ថប្រយោជន៍នេះឡើយ។ ឯកសិទ្ធិនៃអត្ថប្រយោជន៍នេះ ស្ថិតនៅក្រោម ខ និងលក្ខខណ្ឌនៃ AIA Prestige Club។ សូមចុចទីនេះ សម្រាប់ព័ត៌មានលម្អិត។
- ឯកសិទ្ធិនៃអត្ថប្រយោជន៍ណាដែលផ្តល់ដោយ AIA Prestige Club ហើយនិង/ឬ ដៃគូ ហើយនិង/ឬ អ្នកផ្គត់ផ្គង់សេវាកម្មនៃឯកសិទ្ធិនៃអត្ថប្រយោជន៍ដែលពាក់ព័ន្ធ អាចនឹងត្រូវបានផ្លាស់ប្តូរ ផ្អាក ហើយនិង/ឬ បញ្ឈប់ដោយ អេ អាយ អេ ដោយពុំចាំបាច់ជូនដំណឹងជាមុន។ ក្នុងករណីមានវិវាទណាមួយ សេចក្តីសម្រេចរបស់ អេ អាយ អេ នឹងត្រូវជាការសម្រេចសរុប និងចុងក្រោយ។
- អេ អាយ អេ រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ ឬមិនបន្ត AIA Prestige Club តាមការសម្រេចចិត្តតែមួយគត់របស់យើង ដោយមាន ឬគ្មានការជូនដំណឹងជាមុន។
- ក្នុងករណីមានភាពមិនស្របគ្នារវាង ខ និងលក្ខខណ្ឌ ជាភាសាអង់គ្លេសនិងភាសាខ្មែរ ឯកសារជាភាសាអង់គ្លេសនឹងមានប្រសិទ្ធិភាព។
“អេ អាយ អេ” ដែលបានរៀបរាប់នៅទីនេះ សំដៅលើ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ខេមបូឌា ភីអិលស៊ី។