អាទិភាពនៃសេវាកម្ម អេ អាយ អេ

អបអរខួបនៃបណ្ណសន្យារ៉ាប់រង

កំណត់សម្គាល់សំខាន់៖

  1. សមាជិក AIA Prestige Club នីមួយៗមានសិទ្ធិទទួលបានកាដូថ្លែងអំណរគុណ ដើម្បីអបអរសាទរខួបនៃបណ្ណសន្យារ៉ាប់រងទីមួយរបស់សមាជិក ដែលកំពុងតែនៅមានប្រសិទ្ធភាពជាមួយ អេ អាយ អេ ខេមបូឌា។
  2. កាដូថ្លែងអំណរគុណនឹងត្រូវបានយកជូនដោយទីប្រឹក្សាផែនការជីវិតរបស់សមាជិក តាមកាលវិភាគណាត់ជួបដែលសមាជិកយល់ព្រម ក្នុងកំឡុងពេលមួយខែបន្ទាប់ពីថ្ងៃខួបនៃបណ្ណសន្យារ៉ាប់រងទីមួយរបស់សមាជិក។
  3. សមាជិកមានសិទ្ធិបដិសេធក្នុងការទទួលយក ឬសិទ្ធិនេះក្នុងការទទួលយកត្រូវបានលុបចោលដោយស្វ័យប្រវត្តិ ក្នុងករណីសមាជិកមិនបញ្ជាក់កាលវិភាគណាត់ជួប ឬមិនអាចទាក់ទងបានក្នុងរយៈពេលមានសុពលភាពណាមួយ (មួយខែបន្ទាប់ពីថ្ងៃខួបនៃបណ្ណសន្យារ៉ាប់រងទីមួយរបស់សមាជិក)។
  4. ក្នុងករណីសមាជិកផ្លាស់ប្តូរកាលវិភាគណាត់ជួបទៅពេលក្រោយជាងគ្រាដើម វាត្រូវតែនៅក្នុងរយៈពេលមានសុពលភាពណាមួយ (មួយខែបន្ទាប់ពីថ្ងៃខួបនៃបណ្ណសន្យារ៉ាប់រងទីមួយរបស់សមាជិក)។
  5. កាដូថ្លែងអំណរគុណមិនអាចប្តូរជាសាច់ប្រាក់ ឬការផ្តល់ជូនផ្សេងទៀតបានទេ។
  6. ឯកសិទ្ធិនៃអត្ថប្រយោជន៍នេះមិនអាចផ្ទេរទៅឱ្យអ្នកដទៃផ្សេងក្រៅពីសមាជិក AIA Prestige Club ដែលទទួលបានឯកសិទ្ធិនៃអត្ថប្រយោជន៍នេះឡើយ។ ឯកសិទ្ធិនៃអត្ថប្រយោជន៍នេះ ស្ថិតនៅក្រោម ខ និងលក្ខខណ្ឌនៃ AIA Prestige Club។ សូមចុចទីនេះ សម្រាប់ព័ត៌មានលម្អិត។
  7. ឯកសិទ្ធិនៃអត្ថប្រយោជន៍ណាដែលផ្តល់ដោយ AIA Prestige Club ហើយនិង/ឬ ដៃគូ ហើយនិង/ឬ អ្នកផ្គត់ផ្គង់សេវាកម្មនៃឯកសិទ្ធិនៃអត្ថប្រយោជន៍ដែលពាក់ព័ន្ធ អាចនឹងត្រូវបានផ្លាស់ប្តូរ ផ្អាក ហើយនិង/ឬ បញ្ឈប់ដោយ អេ អាយ អេ ដោយពុំចាំបាច់ជូនដំណឹងជាមុន។ ក្នុងករណីមានវិវាទណាមួយ សេចក្តីសម្រេចរបស់ អេ អាយ អេ នឹងត្រូវជាការសម្រេចសរុប និងចុងក្រោយ។
  8. អេ អាយ អេ រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ ឬមិនបន្ត AIA Prestige Club តាមការសម្រេចចិត្តតែមួយគត់របស់យើង ដោយមាន ឬគ្មានការជូនដំណឹងជាមុន។
  9. ក្នុងករណីមានភាពមិនស្របគ្នារវាង ខ និងលក្ខខណ្ឌ ជាភាសាអង់គ្លេសនិងភាសាខ្មែរ ឯកសារជាភាសាអង់គ្លេសនឹងមានប្រសិទ្ធិភាព។

“អេ អាយ អេ” ដែលបានរៀបរាប់នៅទីនេះ សំដៅលើ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ខេមបូឌា ភីអិលស៊ី។