សុខភាព និងសុខុមាលភាព

ការពិនិត្យសុខភាព

ការពិនិត្យសុខភាព

ក្នុងនាមជាសមាជិក AIA Prestige Club លោកអ្នកអាចរីករាយជាមួយនឹងបទពិសោធន៍អាទិភាពនៃសេវាកម្ម សម្រាប់ការពិនិត្យសុខភាពរបស់លោកអ្នក នៅកន្លែងសម្រាប់អតិថិជនវីអាយភី រួមជាមួយការបញ្ចុះតម្លៃ ហើយនិង/ឬការផ្តល់ជូនពិសេស ដែលជាការផ្តល់ជូនដោយមន្ទីរពេទ្យដៃគូរបស់យើង ទៅតាមជម្រើសរបស់លោកអ្នក។

កំណត់សម្គាល់សំខាន់៖

  1. សមាជិក AIA Prestige Club ម្នាក់ៗ អាចរីករាយជាមួយនឹងការបញ្ចុះតម្លៃ និងឯកសិទ្ធិអត្ថប្រយោជន៍ វីអាយភី ពីមន្ទីរពេទ្យដៃគូរបស់យើង ដូចដែលបានរៀបរាប់ខាងលើតែប៉ុណ្ណោះ។
  2. សូមធ្វើតាមការណែនាំខាងក្រោមដើម្បីប្រើប្រាស់អត្ថប្រយោជន៍នេះ៖
    1. ដើម្បីទទួលបាននូវបទពិសោធន៍ល្អប្រសើរក្នុងការប្រើប្រាស់ឯកសិទ្ធិនៃអត្ថប្រយោជន៍ វីអាយភី នេះ សូមទាក់ទងទៅកាន់មន្ទីរពេទ្យដែលលោកអ្នកពេញចិត្ត ឱ្យបានយ៉ាងតិច 1 ថ្ងៃ មុនថ្ងៃដែលលោកអ្នកត្រូវទៅមន្ទីរពេទ្យ។
    2. សូមជម្រាបមន្ទីរពេទ្យថា លោកអ្នកជាសមាជិក AIA Prestige Club និងប្រាប់ពីគោលបំណងនៃការទៅមន្ទីរពេទ្យរបស់លោកអ្នក។
    3. នៅពេលដែលលោកអ្នកទៅដល់មន្ទីរពេទ្យ សូមបង្ហាញអេឡិចត្រូនិចកាត AIA Prestige Club របស់លោកអ្នក ដែលនៅក្នុងកម្មវិធីទូរស័ព្ទដៃ AIA+ ទៅកាន់អ្នកទទួលភ្ញៀវ ហើយលោកអ្នកនឹងត្រូវបានបង្ហាញផ្លូវទៅកាន់កន្លែងសម្រាប់អតិថិជន វីអាយភី។
  3. ការចំណាយលើសេវាកម្ម និង/ឬ ផលិតផលដែលពាក់ព័ន្ធ នឹងត្រូវទទួលខុសត្រូវដោយសមាជិក ហើយនឹងត្រូវកំណត់ដោយភាគីសមាជិកនិងភាគីមន្ទីរពេទ្យដែលបានជ្រើសរើស។
  4. ការពិនិត្យសុខភាព និងសេវាកម្ម ឬផលិតផលដទៃទៀត ត្រូវបានផ្តល់ដោយមន្ទីរពេទ្យដែលបានជ្រើសរើស ដែលមន្ទីរពេទ្យនីមួយៗជាភាគីទីបីឯករាជ្យ។ អេ អាយ អេ មិនធ្វើការតំណាង ធានា ឬសន្យាចំពោះគុណភាព និងមិនទទួលខុសត្រូវចំពោះសេវាកម្មដែលផ្តល់ដោយមន្ទីរពេទ្យដែលបានជ្រើសរើសនោះទេ។
  5. រាល់វិវាទដែលកើតឡើងពីសេវាកម្ម ឬផលិតផល ដែលស្ថិតក្នុងឯកសិទ្ធិនៃអត្ថប្រយោជន៍ខាងលើ នឹងត្រូវបានដោះស្រាយដោយភាគីសមាជិកនិងភាគីមន្ទីរពេទ្យដែលបានជ្រើសរើសដោយផ្ទាល់។
  6. ការប្រើប្រាស់សេវាកម្មគឺស្ថិតនៅក្រោម ខនិងលក្ខខណ្ឌ រៀងៗខ្លួនរបស់មន្ទីរពេទ្យដែលបានជ្រើសរើស។
  7. ឯកសិទ្ធិនៃអត្ថប្រយោជន៍នេះមិនអាចផ្ទេរទៅឱ្យអ្នកដទៃផ្សេងក្រៅពីសមាជិក AIA Prestige Club ដែលទទួលបានឯកសិទ្ធិនៃអត្ថប្រយោជន៍នេះឡើយ។ ឯកសិទ្ធិនៃអត្ថប្រយោជន៍នេះ ស្ថិតនៅក្រោម ខ និងលក្ខខណ្ឌនៃ AIA Prestige Club។
  8. ឯកសិទ្ធិនៃអត្ថប្រយោជន៍ណាដែលផ្តល់ដោយ AIA Prestige Club ហើយនិង/ឬ ដៃគូ ហើយនិង/ឬ អ្នកផ្គត់ផ្គង់សេវាកម្មនៃឯកសិទ្ធិនៃអត្ថប្រយោជន៍ដែលពាក់ព័ន្ធ អាចនឹងត្រូវបានផ្លាស់ប្តូរ ផ្អាក ហើយនិង/ឬ បញ្ឈប់ដោយ អេ អាយ អេ ដោយពុំចាំបាច់ជូនដំណឹងជាមុន។ ក្នុងករណីមានវិវាទណាមួយ សេចក្តីសម្រេចរបស់ អេ អាយ អេ នឹងត្រូវជាការសម្រេចសរុប និងចុងក្រោយ។
  9. អេ អាយ អេ រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ ឬមិនបន្ត AIA Prestige Club តាមការសម្រេចចិត្តតែមួយគត់របស់យើង ដោយមាន ឬគ្មានការជូនដំណឹងជាមុន។
  10. ក្នុងករណីមានភាពមិនស្របគ្នារវាង ខ និងលក្ខខណ្ឌ ជាភាសាអង់គ្លេសនិងភាសាខ្មែរ ឯកសារជាភាសាអង់គ្លេសនឹងមានប្រសិទ្ធិភាព។

“អេ អាយ អេ” ដែលបានរៀបរាប់នៅទីនេះ សំដៅលើ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ខេមបូឌា ភីអិលស៊ី។