សេចក្តីប្រកាសសារព័ត៌មាន

អេ អាយ អេ ខេមបូឌា និងក្រសួងកិច្ចការនារី រួមគ្នាដើម្បីជួយស្ត្រីពង្រឹងសុខភាព ផ្លូវកាយ ផ្លូវចិត្ត និងហិរញ្ញវត្ថុ

08/04/2022 dot  អាន 5 នាទី

ភ្នំពេញ ថ្ងៃទី 8 ខែមេសា ឆ្នាំ 2022 –  ក្រសួងកិច្ចការនារី និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៉ិនសួរេន ម.ក (អេ អាយ អាយ ខេមបូឌា)  នាថ្ងៃនេះបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា បង្ហាញពីភាពជាដៃគូដ៏សំខាន់រវាងរាជរដ្ឋាភិបាល និងវិស័យឯកជនក្នុងការរួមចំណែកលើកកម្ពស់សមភាពយេនឌ័រ និងសិទ្ធិស្រ្តីនៅក្នុវិស័យសុខភាព តាមរយៈគម្រោង «លើកកម្ពស់សុខភាព និងហិរញ្ញវត្ថុសម្រាប់ស្រ្តីកម្ពុជា»

គម្រោងនេះផងដែរក៏មានគោលបំណង  ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង   ដែលបច្ចុប្បន្ន ជំងឺមិនឆ្លងនេះកំពុងផ្តល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងជីវភាពរបស់ប្រជាជនលើពិភពលោក និងនៅប្រទេសកម្ពុជា ជាពិសេស ស្ត្រី និងក្មេងស្រី ។

អេ អាយ អេ ខេមបូឌា និងក្រសួងកិច្ចការនារី រួមគ្នាដើម្បីជួយស្ត្រីពង្រឹងសុខភាព ផ្លូវកាយ ផ្លូវចិត្ត និងហិរញ្ញវត្ថុ

គម្រោងរយៈពេល 5ឆ្នាំ ដែល មានពាក្យស្លោកថា "សុខភាពស្ត្រីល្អ កម្ពុជារឹងមាំ" នឹងផ្តល់អត្ថប្រយោជន៍ផ្ទាល់ដល់ស្ត្រី និងគ្រួសារនៅខេត្ត កំពង់ចាម បាត់ដំបង សៀមរាប និង កំពត ហើយផ្តល់អត្ថប្រយោជន៍ដោយប្រយោលដល់ស្ត្រីរាប់ពាន់នាក់ទៀត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ គម្រោងនេះនឹងត្រូវធ្វើឡើងក្រោមរូបភាពជា វេទិកាផ្សព្វផ្សាយអប់រំផ្ទាល់ និងអនឡាញ រួមទាំង  វគ្គបណ្តុះបណ្តាល សិក្ខាសាលា ការចែកខិត្តប័ណ្ណអប់រំ និងសកម្មភាពពាក់ព័ន្ធផ្សេងៗទៀត។

ក្រសួងកិច្ចការនារី និង អេ អាយ អាយ ខេមបូឌា នឹងធ្វើការយ៉ាងជិតស្និទ្ធ ដោយសហការជាមួយក្រសួងស្ថាប័ន រួមមានក្រសួងសុខាភិបាល មន្ទីរពាក់ព័ន្ធ អាជ្ញាធរដែនដី   ដើម្បីបង្កើនការយល់ដឹងរបស់ស្រ្តី និងគ្រួសារ អំពីសិទ្ធិទាក់ទងនឹងសុខភាពបន្តពូជ ជំងឺមហារីកមាត់ស្បូន មហារីកសុដន់ មូលដ្ឋានគ្រឹះនៃអាហារូបត្ថម្ភ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ។

ការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាថ្ងៃនេះនឹងពង្រឹងបន្ថែមលើកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ អេ អាយ​​ អេ​ ខេមបូឌា ដើម្បីលើកកម្ពស់ស្ត្រីកម្ពុជា។ កម្មវិធី “ស្ត្រីធ្វើបាន” (The Best of Me) ជាកម្មវិធីពិភាក្សានៅលើហ្វេសប៊ុក និងវិទ្យុ ដោយមានការចែករំលែកដំបូន្មានពីអ្នកជំនាញដើម្បីជួយ និងបំផុសគំនិតល្អៗសម្រាប់ស្ត្រី ។

យុទ្ធនាការផ្សព្វផ្សាយការយល់ដឹងអំពីជំងឺមហារីកសុដន់ប្រចាំឆ្នាំ Fit For Hope ដែលបានធ្វើឡើងតាំងពីឆ្នាំ 2017 ដើម្បី លើកទឹកចិត្តស្ត្រីឲ្យស្វែងយល់ពីជំងឺនេះរួមមាន៖ អត្ថប្រយោជន៍ពីការរកឃើញជំងឺនេះបានលឿន ដើម្បីភាពងាយស្រួលក្នុងការព្យាបាល និងមានឱកាសខ្ពស់ក្នុងការជាសះស្បើយ។

ភាពជាដៃគូជាមួយក្រសួងកិច្ចការនារីនេះគឺពិតជាស្របតាមគំនិតផ្តួចផ្តើម AIA មួយពាន់លាន របស់ អេ អាយ​ អេ គ្រុប ដែលមានគោលបំណងជួយមនុស្ស 1,000,000,000នាក់ នៅអាស៊ី ឲ្យរស់នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរ។ AIA មួយពាន់លាន បានចាប់ផ្តើមតាំងពីថ្ងៃទី 22 ខែកុម្ភៈ 2022 ហើយយុទ្ធនាការនេះពិតជាគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ អេ អាយ​ អេ ក្នុងការចូលរួមអប់រំ និងបំផុសគំនិតមនុស្សគ្រប់គ្នានៅទូទាំងអាស៊ី ឲ្យយល់ដឹង និងពង្រឹងសុខុមាលភាព ផ្លូវកាយ ផ្លូវចិត្ត បរិស្ថាន និងផ្នែកហិរញ្ញវត្ថុ។

ក្នុង​ការ​ប្រកាស​ពី​ភាព​ជា​ដៃគូ​នេះ លោក Andrew Loh អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បាន​មាន​ប្រសាសន៍​ថា​៖ «​យើងខ្ញុំសូមថ្លែងអំណរគុណ និងមាន​កិត្តិយសណាស់ ​ក្នុងការចាប់​ដៃគូ​ជាមួយ​ក្រសួង​កិច្ចការ​នារី​ លើ​គំនិត​ផ្តួចផ្តើម​មួយនេះ​។ ភាពជាដៃគូនេះ សមស្របនឹងគោលបំណងរបស់យើងខ្ញុំដើម្បីជួយប្រជាជនកម្ពុជារស់នៅកាន់តែមានសុខភាព និងជីវិតកាន់តែប្រសើរ រួមទាំងធានាថា ស្ត្រីនឹងបានដឹងយ៉ាងច្បាស់អំពីរបៀបរស់នៅប្រកបដោយសុខាមាលភាពល្អរួមមាន៖ សុខភាពផ្លូវកាយ សុខភាពផ្លូវចិត្ត និងហិរញ្ញវត្ថុល្អ ដើម្បីសម្រេចនូវ "ធ្វើស្ត្រីបាន" ក្នុងការរស់នៅប្រកបដោយភាពរីករាយ។

លោកជំទាវ កិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី ក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា “គម្រោងនេះគឺស្របតាម និងគាំទ្រគោលនយោបាយពាក់ព័ន្ធរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការទឹកចិត្តដល់ស្ត្រី និងគ្រួសារ។ យើងសង្ឃឹមថានឹងបង្កើតគំរូការអនុវត្តល្អបំផុតនៅកម្រិតថ្នាក់ជាតិ ដើម្បីកាត់បន្ថយឧបសគ្គសម្រាប់ស្ត្រី និងសហគមន៍ក្នុងការទទួលបានសេវាសុខភាព និងការយល់ដឹងបានទូលំទូលាយ។

ដើម្បីស្វែងយល់បន្ថែមអំពីគម្រោង “លើកកម្ពស់សុខភាព និងហិរញ្ញវត្ថុស្ត្រីកម្ពុជា” និងដំណោះស្រាយធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុនអាចផ្តល់អត្ថប្រយោជន៍ដល់អ្នក សូមទាក់ទងសេវាកម្មអតិថិជនរបស់ អេ​ អាយ អេ តាមរយៈលេខ 086 999 242 ឬចូលទៅកាន់គេហទំព័រ aia.com.kh

អំពី អេ​ អាយ​ អេ

អេ អាយ អេ គ្រុប លីមីតធីត និង សាខា (តទៅហៅថា អេ អាយ អេ “AIA” ឬ គ្រុប “Group”) មានក្រុមហ៊ុនធានារ៉ាប់រងជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន 18 នៅអាស៊ីប៉ាស៊ីហ្វិក - សាខាគ្រប់គ្រងទាំងស្រុង និង ក្រុមហ៊ុនបុត្រសម្ព័ន្ធនៅចិនដីគោក ទីក្រុងហុងកុង SAR(1)  ប្រទេសថៃ សឹង្ហបូរី ម៉ាឡេស៊ី អូស្ត្រាលី កម្ពុជា ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ញ៉ូហ្ស៊ីលែន ហ្វីលីពិន កូរ៉េខាងត្បូង ស្រីលង្កា តៃវ៉ាន់(ចិន)  រៀតណាម ប៊្រុយណេ ម៉ាកាវSAR(2) និង ក្រុមហ៊ុនបណ្ដាក់ទុនរួម 49 ភាគរយនៅប្រទេសឥណ្ឌា។

ក្នុងពេលបច្ចុប្បន្ន អាជីវកម្មរបស់ អេ អាយ អេ ដែលត្រូវបានបង្កើតឡើងលើកដំបូងនៅទីក្រុងសៀងហៃ កាលពីមួយសតវត្សកន្លងទៅក្នុងឆ្នាំ 1919 ។ ជាក្រុមហ៊ុនឈានមុខគេមួយនៅលើទីផ្សារក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក (អតីត-ជប៉ុន) ដោយផ្តោតទៅលើបុព្វលាភធានារ៉ាប់រងជីវិត និង មានតួនាទីនាំមុខគេនៅ គ្រប់ទីផ្សារភាគច្រើនរបស់ខ្លួន ។ ក្រុមហ៊ុនមានទ្រព្យសរុបចំនួន 340ពាន់លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ2021។

អេ អាយ អេ ឆ្លើយតបតាមតម្រូវការនៃប្រាក់សន្សំ និង ការការពាររយៈពេលវែងរបស់ពលរដ្ឋទូទៅតាមរយៈ ការផ្ដល់នូវផលិតផលដ៏សម្បូរបែប និង សេវាកម្មជាច្រើនរួមមាន ការធានារ៉ាប់រងអាយុជីវិតធានារ៉ាប់រង លើគ្រោះថ្នាក់ ធានារ៉ាប់រងសុខភាព និង ផែនការសន្សំប្រាក់ ។ គ្រុបក៏ផ្ដល់ដំណោះស្រាយ អត្ថប្រយោជន៍សម្រាប់បុគ្គលិក ធានារ៉ាប់រងឥណទាន និង សេវាកម្មប្រាក់សោធនិវត្តន៍ជូនដល់និយោជក ។ តាមរយៈបណ្ដាញភ្នាក់ងារ ដៃគូ និង បុគ្គលិកដ៏ទូលំទូលាយនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក អេ អាយ អេ បានផ្ដល់ការការពារដល់ម្ចាស់បណ្ណសន្យារ៉ាប់រងជារូបវ័ន្តបុគ្គលច្រើនជាង ៣៩ លាននាក់ និងសមាជិកដែលបាន ចូលរួមក្នុងគម្រោងបណ្ណសន្យារ៉ាប់រងជាក្រុមជាង 16 លាននាក់។

អេ អាយ អេ គ្រុបលីមីតធិត (AIA Group Limited) ត្រូវបានដាក់បញ្ចូលក្នុង តារាងនៃក្រុមប្រឹក្សា ភិបាលចម្បងនៃ គណកម្មាធិការផ្សារមូលបត្រទីក្រុងហុងកុង (Main Board of The Stock Exchange of Hong Kong Limited) ដែលស្ថិតក្រោមច្បាប់ផ្សារមូលបត្រ “1299” ស្របតាមច្បាប់ស្ដីពី ការទទួលប្រាក់តម្កល់នៃសហរដ្ឋអាមេរិក (កម្រិត 1) A (American Depositary Receipts (Level 1) ដែលធ្វើពាណិជ្ជកម្មលើទីផ្សារស្របច្បាប់ (រូបសញ្ញា៖ “AAGIY”)។

សំគាល់៖

1. ទីក្រុងហុងកុងSAR  គឺសំដៅទៅលើតំបន់រដ្ឋបាលពិសេសនៃទីក្រុងហុងកុង

2. ម៉ាកាវ SAR គឺសំដៅទៅលើតំបន់រដ្ឋបាលពិសេសនៃម៉ាកាវ


ទំនាក់ទំនង​សារព័ត៌មាន

ម៉េង ដាណែត

ប្រធានផ្នែក​ទំនាក់ទំនង​សាធារណៈ        

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក

Daneth-d.Meng@aia.com