សេចក្តីប្រកាសសារព័ត៌មាន

យុទ្ធនាការយល់ដឹងអំពីជំងឺមហារីកសុដន់ FIT FOR HOPE ឆ្នាំ 2021 របស់ អេ អាយ អេ ខេមបូឌា បានបញ្ចប់ជាមួយការគាំទ្រផ្នែកសីលធម៌ និងហិរញ្ញវត្ថុ

14/02/2022 dot  អាន 4 នាទី

ភ្នំពេញ ថ្ងៃទី 14 ខែកុម្ភៈ ឆ្នាំ 2022 – ក្រុមហ៊ុនធានារ៉ាប់រងអាយុជីរិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៉ិនសួរេន ម.ក (អេ អាយ អាយ ខេមបូឌា)​ បានបិទបញ្ចប់ជាផ្លូវការនូវយុទ្ធនាការយល់ដឹងអំពីជំងឺមហារីកសុដន់ Fit for Hope ឆ្នាំ 2021 ជាមួយនឹងការប្រគល់ប្រាក់ចំនួន 40,557 ដុល្លារអាមេរិក ដល់មន្ទីរពេទ្យព្រះសីហនុមណ្ឌលក្តីនៃសង្ឃឹម (SHCH)។

យុទ្ធនាការយល់ដឹងអំពីជំងឺមហារីកសុដន់ FIT FOR HOPE ឆ្នាំ 2021 របស់ អេ អាយ អេ ខេមបូឌា បានបញ្ចប់ជាមួយការគាំទ្រផ្នែកសីលធម៌ និងហិរញ្ញវត្ថុ

ទឹកប្រាក់ទទួលបាននេះនឹងផ្តល់ជូនមន្ទីរពេទ្យក្នុងការជួយពិនិត្យរោគវិនិច្ឆ័យលើជំងឺមហារីកសុដន់ដល់អ្នកជំងឺបានជិត 2,605ករណី ព្យាបាលអ្នកជំងឺបានជាង 2,210 ករណី និងបោះពុម្ពខិត្តប័ណ្ណប្រហែល 83,300 ច្បាប់ ដើម្បីបង្កើនការយល់ដឹងអំពីជំងឺមហារីកសុដន់។ Fit for Hope ដែលធ្វើឡើងចាប់ពីខែតុលាដល់ចុងខែធ្នូកាលពីឆ្នាំមុន ទទួលបានការបរិច្ចាគពីសាធារណៈជនក៏ដូចជា ធនាគារកម្ពុជាសាធារណៈ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ពីអតិថិជន ទីប្រឹក្សាផែនការជីវិត និងបុគ្គលិករបស់អេ អាយ អេ ខេមបូឌា ។

អេ​ អាយ អេ ខេមបូឌា ដែលជាអ្នកដឹកនាំឈានមុខគេក្នុងការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏បានចូលរួមចំណែក 5% នៃបុព្វលាភធានារ៉ាប់រងដែលប្រមូលបានពីបណ្ណសន្យារ៉ាប់រងដែអតិថិជនបានទិញ ជាមួយនឹងការផ្តល់ជូនលើការធានារ៉ាប់រងជំងឺមហារីកក្នុងអំឡុងពេលយុទ្ធនាការនេះ។ យុទ្ធនាការនេះត្រូវបានអនុវត្តជាកាយវិការសុច្ឆន្ទៈជំនួសអតិថិជនរបស់ អេ អាយ អេ ចូលរួមជួយត្រលប់ដល់សង្គមវិញ។

លោក យ៉ាន សាឌីន នាយកប្រតិបត្តិនៃមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម បានទទួលមូលប្បទានប័ត្រទឺកប្រាក់ពីលោក Andrew Loh អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីរិត អេ អាយ អេ ខេមបូឌា ក្នុងពិធីនេះផងដែរ។លោក Ong Ming Teck អគ្គនាយកប្រតិបត្តិនៃធនាគារកម្ពុជាសាធារណៈ និង លោក Alan Wee នាយកអង្គភាពពាណិជ្ជកម្មនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ក៏ដូចជាទីប្រឹក្សាផែនការជីវិត និងបុគ្គលិករបស់អេ អាយ អេក៏បានចូលរួមផងដែរ។

លោក Andrew Loh មានប្រសាសន៍ថា៖ “យើងសូមអរគុណដល់សប្បុរសជនគ្រប់រូប ដូចជា ធនាគារកម្ពុជាសាធារណៈ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ដែលបានបរិច្ចាគ និងជួយដល់សុខុមាលភាពរបស់អ្នកជំងឺមហារីកសុដន់រាប់រយនាក់នៅទូទាំងប្រទេស។ វាពិតជាគួរឱ្យរីករាយណាស់ដែលប្រជាជនកម្ពុជាជាច្រើនមកពីគ្រប់មជ្ឈដ្ឋានបានមកជួបជុំគ្នាដើម្បីគាំទ្រយុទ្ធនាការរបស់យើង បើទោះបីជាស្ថានភាពសេដ្ឋកិច្ច និងសង្គមដែលបណ្តាលមកពីជំងឺរាតត្បាតកាលពីឆ្នាំមុនក៏ដោយ។

"ជាពិសេសសូមអរគុណមន្ទីរពេទ្យព្រះសីហនុមជ្ឈមណ្ឌលនៃក្តីសង្ឃឹម ដែលសហការណ៍ជាមួយយើង។ វាជាកិត្តិយសមួយក្នុងការចាប់ដៃគូជាមួយមន្ទីរពេទ្យដែលសម្រេចបានច្រើនក្នុងការលើកកំពស់ការយល់ដឹងពីផលប៉ះពាល់នៃជំងឺមហារីកសុដន់ និងផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្ត និងហិរញ្ញវត្ថុតាមរយៈការពិនិត្យដោយឥតគិតថ្លៃ ប្រកបដោយគុណភាពខ្ពស់លើការវិភាគរោគវិនិច្ឆ័យ ការផ្តល់ការប្រឹក្សា និងការព្យាបាល។

“អេ អាយ អេ ខេមបូឌា ជឿជាក់ថា ការបង្កើនការយល់ដឹងអំពីហានិភ័យ និងរោគសញ្ញាដំបូងនៃជំងឺមហារីកអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយអត្រាមរណភាព ហើយយើងសង្ឃឹមថាស្ត្រីយល់អំពីកត្តាទាំងនេះ ចាត់វិធានការបង្ការចាំបាច់ និងប្រើប្រាស់សេវាកម្មរបស់មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម ឱ្យបានពេញលេញ។”

លោក យ៉ាន សាឌីន បានមានប្រសាសន៍ថា៖ “ការខិតខំប្រឹងប្រែងរបស់ អេ អាយ អេ ខេមបូឌា ក្នុងការគាំទ្រ មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម នឹងសង្ឃឹមថានឹងមានស្ត្រីកាន់តែច្រើនឡើងៗដែលបានទទួលការពិនិត្យ។ ប្រជាជនកម្ពុជាជាច្រើនពន្យារពេលមកទទួលយកការពិនិត្យព្យាបាល ដោយសារហេតុផលជាច្រើន ហើយយើងសង្ឃឹមថាបេសកកម្មរបស់ Fit for Hope ដើម្បីបង្កើនការយល់ដឹងជាសាធារណៈ និងចែករំលែកព័ត៌មាននឹងលើកទឹកចិត្តពួកទទួលយកការពិនិត្យរោគវិនិច្ឆ័យតាំងពីដំណាក់កាលដំបូងដើម្បីកាត់បន្ថយអត្រាកើតជំងឺមហារីកសុដន់ និងបង្កើនអត្រាជោគជ័យនៃការព្យាបាល។

Fit for Hope ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំដោយភ្ជាប់ជាមួយនឹងខែនៃការយល់ដឹងអំពីជំងឺមហារីកសុដន់ ត្រូវបានរៀបចំជាលើកដំបូងជាមួយមន្ទីរពេទ្យមិនរកប្រាក់ចំណេញក្នុងឆ្នាំ 2017។ មន្ទីរពេទ្យព្រះសីហនុមជ្ឈមណ្ឌលក្តីសង្ឃឹម ដែលបានចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ 1996 ដំណើរការកម្មវិធីជំងឺមហារីកសុដន់ដែលដំណើរការយូរជាងគេបំផុតរបស់ប្រទេស ហើយផ្តល់ជូននូវការពិនិត្យដោយឥតគិតថ្លៃ និងការធ្វើរោគវិនិច្ឆ័យផ្សេងទៀត និងនីតិវិធីព្យាបាលសម្រាប់អ្នកដែលមិនមានលទ្ធភាព។

យុទ្ធនាការ Fit For Hope ឆ្នាំ 2021 ក៏បានជួយស្ត្រីជាង 617 នាក់ទទួលយកការផ្តល់ជូនរបស់ អេ អាយ អេ ខេមបូឌា លើការពិនិត្យមហារីកសុដន់ដោយឥតគិតថ្លៃ ជួយដល់ស្ត្រីក្នុងការស្វែងយល់អំពីជំងឺនេះ និងរបៀបពិនិត្យរោគវិនិច្ឆ័យរកឃើញទាន់ពេលវេលា ងាយស្រួលក្នុងការព្យាបាល ផ្តល់ឱកាសខ្ពស់ក្នុងការជាសះស្បើយ និងសង្គ្រោះជីវិត។ ការស្វែងយល់អំពីជំងឺនេះធ្វើឲ្យពួកគាត់យកចិត្តទុកដាក់បន្ថែមទៀតលើរាងកាយរបស់ពួកគាត់ ហើយយកបញ្ហាទៅក្នុងដៃរបស់ពួកគេដោយធ្វើការពិនិត្យដោយខ្លួនឯង ទទួលបានព័ត៌មាន និងទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញររាល់សំណួរ ឬចម្ងល់ណាមួយ។

ក្នុងឆ្នាំ 2020 ទីភ្នាក់ងារអន្តរជាតិសម្រាប់ការស្រាវជ្រាវលើជំងឺមហារីកបានបង្ហាញថា ជំងឺមហារីកសុដន់ជាជំងឺមហារីកដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញញឹកញាប់បំផុតលើពិភពលោក។ សព្វថ្ងៃនេះជំងឺមហារីកសុដន់ជាមូលហេតុប្រឈមខ្លាំងនៃការស្លាប់ដោយសារជំងឺមហារីកចំពោះស្ត្រី និងឈរលំដាប់ទី 5 នៃការស្លាប់ដោយសារជំងឺមហារីកទាំងអស់។

សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបដែលដំណោះស្រាយជីវិត និងជំងឺធ្ងន់ធ្ងររបស់ AIA អាចការពារគ្រួសារអ្នក និងខ្លួនអ្នកបាន សូមទាក់ទង សេវាកម្មអតិថិជនរបស់ អេ អាយ អេ តាមរយៈលេខទូរស័ព្ទ 086 999 242 ឬចូលទៅកាន់គេហទំព័រ aia.com.kh ។

អំពី អេ​ អាយ​ អេ

អេ អាយ អេ គ្រុប លីមីតធីត និង សាខា (តទៅហៅថា អេ អាយ អេ “AIA” ឬ គ្រុប “Group”) មានក្រុមហ៊ុនធានារ៉ាប់រងជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន ១៨ ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក - សាខាគ្រប់គ្រងទាំងស្រុង និង ក្រុមហ៊ុនបុត្រសម្ព័ន្ធនៅទីក្រុងហុងកុង SAR ប្រទេសថៃ សឹង្ហបូរី ម៉ាឡេស៊ី ចិនដីគោក កូរ៉េខាងត្បូង ហ្វីលីពិន អូស្ត្រាលី ឥណ្ឌូនេស៊ី (ចិន) តៃវ៉ាន់ រៀតណាម ញ៉ូហ្ស៊ីលែន ម៉ាកាវ SAR ប៊្រុយណេ កម្ពុជា មីយ៉ាន់ម៉ា ក្រុមហ៊ុនបុត្រសម្ព័ន្ធដែល ៩៩ ភាគរយនៅប្រទេសស្រីលង្កា និង ក្រុមហ៊ុនបណ្ដាក់ទុនរួម ៤៩ ភាគរយនៅប្រទេសឥណ្ឌា។

ក្នុងពេលបច្ចុប្បន្ន អាជីវកម្មរបស់ក្រុមហ៊ុន គឺដូចគ្នានិង អេអាយអេ ដែលត្រូវបានបង្កើតឡើងលើកដំបូងនៅទីក្រុងសៀងហៃ កាលពីមួយសតវត្សកន្លងទៅក្នុងឆ្នាំ ១៩១៩ ។ ជាក្រុមហ៊ុនឈានមុខគេមួយនៅលើទីផ្សារ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (អតីត-ជប៉ុន) ដោយផ្តោតទៅលើបុព្វលាភធានារ៉ាប់រងជីវិត និង មានតួនាទីនាំមុខគេនៅគ្រប់ទីផ្សារភាគច្រើនរបស់ខ្លួន ។ ក្រុមហ៊ុនមានទ្រព្យសម្បត្តិសរុបចំនួន ៣២៦ ពាន់លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។

អេ អាយ អេ ឆ្លើយតបតាមតម្រូវការនៃប្រាក់សន្សំ និង ការការពាររយៈពេលវែងរបស់ ពលរដ្ឋទូទៅតាមរយៈការផ្ដល់នូវផលិតផលដ៏សម្បូរបែប និង សេវាកម្មជាច្រើនរួមមាន ការធានារ៉ាប់រងជីវិត គ្រោះថ្នាក់ ការធានារ៉ាប់រងសុខភាព និង ផែនការសន្សំប្រាក់ ។ ក្រុមហ៊ុនគ្រុប ក៏ផ្ដល់ផងដែរនូវប្រាក់អត្ថប្រយោជន៍សម្រាប់បុគ្គលិក ផ្ដល់ឥណទានអាយុជីវិត និង សេវាកម្មប្រាក់សោធនិវត្តន៍ ។ តាមរយៈបណ្ដាញភ្នាក់ងារ ដៃគូ និង បុគ្គលិកដ៏ទូលំទូលាយនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក អេអាយអេ បានផ្ដល់ដល់ម្ចាស់ប័ណ្ណធានានូវ ប័ណ្ណធានារ៉ាប់រងរូបវ័ន្តបុគ្គលច្រើនជាង ៣៨ លាននាក់ និង សមាជិកដែលបានចូលរួម ផែនការធានារ៉ាប់រងជាក្រុមជាង ១៦ លាននាក់។

អេ អាយ អេ គ្រុបលីមីតធិត (AIA Group Limited) ត្រូវបានដាក់បញ្ចូលក្នុង តារាងនៃក្រុមប្រឹក្សាភិបាលចម្បងនៃ គណកម្មាធិការផ្សារមូលបត្រទីក្រុងហុងកុង (Main Board of The Stock Exchange of Hong Kong Limited) ដែលស្ថិតក្រោមច្បាប់ផ្សារមូលបត្រ “១២៩៩” ស្របតាមច្បាប់ស្ដីពី ការទទួលប្រាក់តម្កល់នៃសហរដ្ឋអាមេរិក (កម្រិត ១) A (American Depositary Receipts (Level 1) ដែលធ្វើពាណិជ្ជកម្មលើទីផ្សារស្របច្បាប់ (រូបសញ្ញា: “AAGIY”)។


ទំនាក់ទំនង​សារព័ត៌មាន

ម៉េង ដាណែត

ប្រធានផ្នែក​ទំនាក់ទំនង​សាធារណៈ        

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក

Daneth-d.Meng@aia.com