សេចក្តីប្រកាសសារព័ត៌មាន

ក្រុមហ៊ុន អេ អាយ អេ ខេមបូឌា និងធនាគារ ព្រីនស៍ប្រឹងប្រែងរួមគ្នាដើម្បីជួយអតិថិជនឲ្យរស់នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរ

12/01/2022 dot  អាន 4 នាទី

ភ្នំពេញ ថ្ងៃទី 12 ខែមករា ឆ្នាំ 2022៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៉ិនសួរេន ម.ក (អេ អាយ អាយ ខេមបូឌា) និងធនាគារ ព្រីនស៍ ម.ក បានប្រកាសចាប់ផ្តើមភាពជា ដៃគូអាជីវកម្មប៊េងកាសួរេន ដើម្បីផ្តល់ជូនអតិថិជននូវសេវាកម្មហិរញ្ញវត្ថុ ដ៏ងាយស្រួល និងល្អបំផុតនៅនឹង មួយកន្លែង រួមមានទាំងដំណោះស្រាយផ្នែកធនាគារ និងធានារ៉ាប់រងអាយុជីវិត។

ពិធីចុះហត្ថលេខានេះ ត្រូវបានអញ្ជើញចូលរួមក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃ និយ័តករធានារ៉ាប់រងកម្ពុជា ឯកឧត្តម រត្ន័ សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជា លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា លោក ប៊ុន យីន អនុប្រធានសមាគមធនាគារនៅកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់មកពី អេ អាយ អាយ គ្រុប អេ អាយ  អេ ខេមបូឌា​ និងធនាគារ ព្រីនស៍។

កិច្ចព្រមព្រៀងភាពជាដៃគូរយៈពេលប្រាំឆ្នាំរវាងស្ថាប័នឈានមុខគេទាំងពីរនេះ នឹងធ្វើឱ្យសេវាធានារ៉ាប់រង កាន់តែមានភាពងាយស្រួល ទូលំទូលាយ និងការរៀបចំផែនការហិរញ្ញវត្ថុ ដែលផ្តោតលើសុវត្ថិភាព ហិរញ្ញវត្ថុរយៈពេលវែង។ គម្រោងផែនការធានារ៉ាប់រងអាយុជីវិត និងសុខភាពដ៏ពេញលេញរបស់ អេ អាយ អេ ខេមបូឌា នឹងមានវត្តមានគ្រប់ទីកន្លែងទៅតាមបណ្តាសាខាទាំង 32 របស់ធនាគារ ព្រីនស៍ ក្នុងខេត្តចំនួន 22 ទូទាំងប្រទេស។

កិច្ចសហការនេះគឺស្របតាមយុទ្ធសាស្ត្រប៊េងកាសួរេនរបស់ អេ អាយ​ អេ​ ខេមបូឌា ក្នុងការចាប់ដៃគូជាមួយ ស្ថាប័នហិរញ្ញវត្ថុឈានមុខ ដើម្បីបង្កើនការយល់ដឹង និងការជ្រៀតចូលទីផ្សារនៃសេវាកម្មធានារ៉ាប់រង អាយុជីវិត។ នៅពេលដែលប្រជាជនកម្ពុជាកាន់តែយល់ដឹងច្បាស់អំពីសុខភាព និងសុខុមាលភាព ភាពជា ដៃគូនេះអនុញ្ញាតឱ្យ អេ អាយ អេ ខេមបូឌា ផ្តល់ជូនការប្រឹក្សាពីអ្នកជំនាញ តាមរយៈផ្តល់ការណែនាំនូវ ដំណោះស្រាយប្រកបដោយគុណភាព និងផែនការផ្នែកហិរញ្ញវត្ថុល្អៗដល់ អតិថិជនរបស់ ធនាគារ ព្រីនស៍ នៅពេលដែលពួកគាត់ទៅទទួលយកសេវាធនាគារ។

ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយតករធានារ៉ាប់រងកម្ពុជាបានមានប្រសាសន៍ថា “ខ្ញុំសូមថ្លែងអំណរគុណ ចំពោះ ក្រុមហ៊ុន អេ អាយ អេ ខេមបូឌា និងធនាគារ ព្រីនស៍ ដែលបានខិតខំប្រឹងប្រែងរួមចំណែកអភិវឌ្ឍ វិស័យធានារ៉ាប់រងនៅកម្ពុជា និងសូមលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់គ្រឹះស្ថានទាំងពីរដែល មានវត្តមាននៅទីនេះ ឲ្យចូលរួមយ៉ាងសកម្ម ក្នុងការជំរុញការអភិវឌ្ឍវិស័យធានារ៉ាប់រងនៅកម្ពុជា ឲ្យកាន់តែ ទូលំទូលាយ បន្ថែមទៀតប្រកបដោយចីរភាព»។

ក្នុងពិធីនោះ ឯកឧត្តម រត្ន័ សុវណ្ណនរៈ អគ្គនាយកនៃអគ្គនាយកដ្ឋានត្រួតពិនិត្យនៃធនាគារជាតិកម្ពុជាបាន មានប្រសាសន៍ថា “ក្នុងន័យនេះ ភាពជាដៃគូរវាងធនាគារ ព្រីនស៍ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ខេមបូឌា លើទម្រង់អាជីវកម្មប៊េងកាសូរេនតាមរយៈការណែនាំអតិថិជន គឺជាចំណែកមួយក្នុង ការចូលរួមអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ តាមរយៈការបង្កើនលទ្ធភាពឱ្យ សាធារណជនទទួលបានសេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងការពង្រឹងកិច្ចការពារអតិថិជនព្រមទាំង ការបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុផងដែរ។”

លោក Andrew Loh អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា៖ “ភាពជាដៃគូរបស់យើងផ្តល់នូវបទពិសោធដ៏ងាយស្រួល និងអតិថិជនជាអាទិភាព ចម្បងដល់អតិថិជនរបស់ ធនាគារ ព្រីនស៍ ដែលស្របតាមគោលបំណង របស់យើងក្នុងការ ជួយប្រជាជន កម្ពុជាឱ្យរស់នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរ។ នេះក៏ជាការបើកស្វាគមន៍ សម្រាប់យើងខ្ញុំ ក្នុងការផ្តល់នូវតម្លៃកាន់តែ ខ្លាំងតាមរយៈការចែករំលែកពីរបៀបដែលសេវាធានារ៉ាប់រង អាយុជីវិតផ្តល់ ផលវិជ្ជមានដល់សុខភាព និងសុវត្ថិភាពហិរញ្ញវត្ថុក្នុងពេលបច្ចុប្បន្នក៏ដូចជានាពេលអនាគត។

លោកក៏បានបន្ថែមទៀតថា "តាមទស្សនៈអាជីវកម្ម អេ អាយ អេ ខេមបូឌា និងធនាគារ ព្រីនស៍ ក៏អាចពង្រីក និងផ្លាស់ប្តូរជំនាញបច្ចេកវិទ្យា និងទីផ្សារ ដើម្បីពង្រីកបណ្តាញចែកចាយ និងជួយដល់អតិថិជន ស្របតាមការ សន្យារបស់យើងក្នុងការពន្លឿនកំណើនវិស័យធានារ៉ាប់រង និងប៊េងកាសួរេន"

លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិ និងជានាយកគ្រប់គ្រង ធនាគារ ព្រីនស៍ មានប្រសាសន៍ថា “ក្នុងនាមជាធនាគារកម្ពុជាមួយដែលទទួលបានពានរង្វាន់ និងការទទួលស្គាល់ជាច្រើនពីស្ថាប័នអន្តរជាតិ អតិថិជនរបស់យើងបានពឹងផ្អែកក្នុងការចែកចាយផលិតផល និងសេវាកម្មលំដាប់ពិភពលោក ដែលផ្តល់ជូន បន្ថែមសម្រាប់ពួកគាត់។ តាមរយៈការចាប់ដៃគូជាមួយក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយរបស់ពិភពលោក យើងនឹងអាចផ្តល់ជូន អតិថិជនរបស់យើងនូវលទ្ធភាពទទួលបានផលិតផលធានារ៉ាប់រងអាយុជីវិតដែលមានគុណភាពខ្ពស់ ស្រប តាមតម្រូវការ និងសេវាកម្មដែលផ្តល់ការការពារស្របតាមតម្រូវការរបស់ពួកគេ។

សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូនរបស់ អេ អាយ អេ ខេមបូឌា តាមរយៈធនាគារ ព្រីនស៍ និងរបៀប ដែលជួយអ្នកក្នុងការរៀបចំផែនការ និងសន្សំសម្រាប់ពេលអនាគត សូមទៅកាន់សាខាណា មួយរបស់ ធនាគារ ព្រីនស៍ ឬ​ សូមទាក់ទងមកកាន់សេវាអតិថិជន អេ អាយ អេ តាមរយៈលេខ 086 999 242 ឬចូលទៅកាន់គេហទំព័រ aia.com.kh ។

សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផល និងសេវាកម្មរបស់ធនាគារ ព្រីនស៍ សូមទាក់ទង 1800 20 8888 ចូលទៅកាន់គេហទំព័រ www.princebank.com.kh ឬចូលទៅកាន់សាខារបស់យើងដែលមានទីតាំង នៅទូទាំងប្រទេស។

អំពី អេ​ អាយ​ អេ

អេ អាយ អេ គ្រុប លីមីតធីត និង សាខា (តទៅហៅថា អេ អាយ អេ “AIA” ឬ គ្រុប “Group”) មានក្រុមហ៊ុនធានារ៉ាប់រងជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន ១៨ ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក - សាខាគ្រប់គ្រងទាំងស្រុង និង ក្រុមហ៊ុនបុត្រសម្ព័ន្ធនៅទីក្រុងហុងកុង SAR ប្រទេសថៃ សឹង្ហបូរី ម៉ាឡេស៊ី ចិនដីគោក កូរ៉េខាងត្បូង ហ្វីលីពិន អូស្ត្រាលី ឥណ្ឌូនេស៊ី (ចិន) តៃវ៉ាន់ រៀតណាម ញ៉ូហ្ស៊ីលែន ម៉ាកាវ SAR ប៊្រុយណេ កម្ពុជា មីយ៉ាន់ម៉ា ក្រុមហ៊ុនបុត្រសម្ព័ន្ធដែល ៩៩ ភាគរយនៅប្រទេសស្រីលង្កា និង ក្រុមហ៊ុនបណ្ដាក់ទុនរួម ៤៩ ភាគរយ នៅប្រទេសឥណ្ឌា។

ក្នុងពេលបច្ចុប្បន្ន អាជីវកម្មរបស់ក្រុមហ៊ុន គឺដូចគ្នានិង អេអាយអេ ដែលត្រូវបានបង្កើតឡើងលើកដំបូង នៅទីក្រុងសៀងហៃ កាលពីមួយសតវត្សកន្លងទៅក្នុងឆ្នាំ ១៩១៩ ។ ជាក្រុមហ៊ុនឈានមុខគេមួយ នៅលើទីផ្សារ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (អតីត-ជប៉ុន) ដោយផ្តោតទៅលើបុព្វលាភធានារ៉ាប់រងជីវិត និង មានតួនាទីនាំមុខគេនៅគ្រប់ទីផ្សារភាគច្រើនរបស់ខ្លួន ។ ក្រុមហ៊ុនមានទ្រព្យសម្បត្តិសរុបចំនួន ៣២៦ ពាន់លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។

អេ អាយ អេ ឆ្លើយតបតាមតម្រូវការនៃប្រាក់សន្សំ និង ការការពាររយៈពេលវែងរបស់ ពលរដ្ឋទូទៅតាមរយៈ ការផ្ដល់នូវផលិតផលដ៏សម្បូរបែប និង សេវាកម្មជាច្រើនរួមមាន ការធានារ៉ាប់រងជីវិត គ្រោះថ្នាក់ ការធានា រ៉ាប់រងសុខភាព និង ផែនការសន្សំប្រាក់ ។ ក្រុមហ៊ុនគ្រុប ក៏ផ្ដល់ផងដែរនូវប្រាក់អត្ថប្រយោជន៍សម្រាប់ បុគ្គលិក ផ្ដល់ឥណទានអាយុជីវិត និង សេវាកម្មប្រាក់សោធនិវត្តន៍ ។ តាមរយៈបណ្ដាញភ្នាក់ងារ ដៃគូ និង បុគ្គលិកដ៏ទូលំទូលាយនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក អេអាយអេ បានផ្ដល់ដល់ម្ចាស់ប័ណ្ណធានានូវ ប័ណ្ណ ធានារ៉ាប់រងរូបវ័ន្តបុគ្គលច្រើនជាង ៣៨ លាននាក់ និង សមាជិកដែលបានចូលរួម ផែនការធានារ៉ាប់រង ជាក្រុមជាង ១៦ លាននាក់។

អេ អាយ អេ គ្រុបលីមីតធិត (AIA Group Limited) ត្រូវបានដាក់បញ្ចូលក្នុង តារាងនៃក្រុមប្រឹក្សាភិបាល ចម្បងនៃ គណកម្មាធិការផ្សារមូលបត្រទីក្រុងហុងកុង (Main Board of The Stock Exchange of Hong Kong Limited) ដែលស្ថិតក្រោមច្បាប់ផ្សារមូលបត្រ “១២៩៩” ស្របតាមច្បាប់ស្ដីពី ការទទួលប្រាក់តម្កល់ នៃសហរដ្ឋអាមេរិក (កម្រិត ១) A (American Depositary Receipts (Level 1) ដែលធ្វើពាណិជ្ជកម្មលើ ទីផ្សារស្របច្បាប់ (រូបសញ្ញា: “AAGIY”)។

អំពីធនាគារ ព្រីនស៍ ម.ក

ធនាគារ ព្រីនស៍ ម.ក បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន ក្នុងឆ្នាំ2015 ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឯកជនមួយ ដែលមានឈ្មោះចាស់ថា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី” ហើយ ត្រូវបានប្រែក្លាយទៅជាធនាគារពាណិជ្ជ ដែលមានអាជ្ញាប័ណ្ណធ្វើប្រតិបតិ្តការធនាគារលេខធ46 ពីធនាគារ ជាតិនៃកម្ពុជា ចុះថ្ងៃទី18 ខែកក្កដា ឆ្នាំ2018។  ដោយមានមូលដ្ឋានដើមទុនដ៏រឹងមាំ ជាមួយនឹងការប្រើប្រាស់ បច្ចេកវិទ្យាទំនើប ប្រកបដោយជំនាញច្បាស់លាស់ និងការយល់ដឹងយ៉ាងទូលំទូលាយអំពីទីផ្សារក្នុងស្រុក ធនាគារ ព្រីនស៍ ម.ក មានភាពជឿជាក់ក្នុងការក្លាយជាគ្រឹះស្ថានឈានមុខក្នុងវិស័យធនាគារ ដោយផ្តល់ ដំណោះស្រាយហិរញ្ញវត្ថុច្រើនជម្រើស និងសម្បូរបែបដល់អតិថិជនរបស់យើង តាមរយៈសេវាកម្ម និង ផលិតផលជាច្រើនប្រភេទ ដែលប្រកបដោយភាពងាយស្រួល និងបទពិសោធន៍ដ៏ល្អឥតខ្ចោះ ជូនអតិថិជន របស់យើង។ យើងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ សហគ្រាសធុនតូច និងមធ្យម ដែលជាផ្នែកដ៏សំខាន់មួយនៃអតិថិជនគោលដៅរបស់យើង។ បច្ចុប្បន្ននេះយើងមានសាខាចំនួន 32 និងទីតាំងអេធីអឹមចំនួន 74 នៅទូទាំងប្រទេស។

 

ទំនាក់ទំនង​សារព័ត៌មាន

ម៉េង ដាណែត

ប្រធានផ្នែក​ទំនាក់ទំនង​សាធារណៈ        

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក

Daneth-d.Meng@aia.com