សេចក្តីប្រកាសសារព័ត៌មាន

AIA ងាយៗលឿនៗ៖ អេ អាយ អេ ខេមបូឌា ដាក់ដំណើរការមធ្យោបាយទទួលយកដំណោះស្រាយធានារ៉ាប់រងតាមប្រព័ន្ធឌីជីថល

16/07/2021 dot  អាន 5 នាទី

ភ្នំពេញថ្ងៃទី 16 កក្កដា 2021៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៉ិនសួរេន ម.ក (អេ អាយ អាយ ខេមបូឌា) បានដាក់ដំណើរការមធ្យោបាយទទួលយកដំណោះស្រាយធានារ៉ាប់រងតាមប្រព័ន្ធឌីជីថល។ នេះគឺជាជំហានថ្មីមួយទៀតសម្រាប់ក្រុមហ៊ុន ស្របពេលនៃការពង្រឹងជំហររបស់ខ្លួនក្នុងនាមជាដៃគូផ្តល់ដំណោះស្រាយ និងការការពារហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថល។

AIA ងាយៗលឿនៗ គឺជាមធ្យោបាយផ្តល់ដំណោះស្រាយសេវាធានារ៉ាប់រងអាយុជីវិតជូនប្រជាជនកម្ពុជា ដើម្បីទទួល បានការការពារហិរញ្ញវត្ថុប្រកបដោយភាពងាយស្រួល និងឆាប់រហ័ស។ មធ្យោបាយថ្មីនេះអនុញ្ញាតឱ្យអតិថិជនប្រើទូរស័ព្ទដៃ កុំព្យូទ័រ និងឧបករណ៍អេឡិចត្រូនិចផ្សេងៗ ដើម្បីទទួលយកការការពារដោយមិនចាំបាច់ជួបផ្ទាល់ជាមួយផ្នែកលក់។

AIA ការពារបឋ គឺជាដំណោះស្រាយធានារ៉ាប់រងដំបូងដែលមាននៅក្នុងមធ្យោបាយថ្មីនេះ។ AIA ការពារបឋម គឺជាគម្រោងការពារហិរញ្ញវត្ថុគ្រួសារសម្រាប់មនុស្សជាទីស្រឡាញ់ក្នុងករណីមរណភាព ឬពិការភាពទាំងស្រុង ហើយនាពេលខាងមុខដ៏ខ្លីនេះ ក្រុមហ៊ុននឹងផ្តល់ជូនគម្រោងធានារ៉ាប់រងជាមួយបុព្វលាភធានារ៉ាប់រង ដែលមានតម្លៃសមរម្យជាច្រើនទៀត ។

លោក Andrew Loh អគ្គនាយកប្រតិបត្តិរបស់ អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា “អេ អាយ អាយ ខេមបូឌាបានបង្កើត និងបន្តផ្តល់ដំណោះស្រាយការពារហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ងាយស្រួល សុវត្ថិភាព និងមាននៅគ្រប់ទីកន្លែងជូនអតិថិជន។ តួយ៉ាង ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ AIA ងាយៗលឿនៗ និងផលិតផលធានារ៉ាប់រងជាច្រើន ដែលអតិថិជនអាចទទួលយកដំណោះស្រាយធានារ៉ាប់រងបានយ៉ាងងាយស្រួលតាមរយៈទូរស័ព្ទដៃ ឬកុំព្យូទ័រ គឺជាសាខ្ខីភាពនៃភាពច្នៃប្រឌិត និងភាពងាយស្រួល។

លោកបានបន្ថែមទៀតថា “មធ្យោបាយទទួលយកដំណោះស្រាយធានារ៉ាប់រងតាមប្រព័ន្ធឌីជីថលនេះ បំពេញបន្ថែម ក៏ដូចជាការលើកកម្ពស់គោលដៅចម្បងរបស់យើងក្នុងការជួយអតិថិជនឲ្យមានសុខភាព និងជីវិតកាន់តែប្រសើរ។

ការប្រើប្រាស់បច្ចេកវិទ្យាទំនើបមិនត្រឹមតែជាកត្តាចាំបាច់សម្រាប់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមធ្យោបាយក្នុងការធានាឲ្យបានថាយើងអាចផ្តល់ជូនអតិថិជន និងសហគមន៍ នូវផលិតផល និងសេវាកម្មដែលផ្តល់ភាពងាយស្រួលសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។”

ការដាក់ឲ្យដំណើរការ AIA ងាយៗលឿនៗ មិនមែនជាលើកដំបូងដែល អេ អាយ អាយ ខេមបូឌា ផ្តោតលើបច្ចេកវិទ្យានោះទេ។ ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-19 នៅក្នុងខែមេសាឆ្នាំមុន ក្រុមហ៊ុនបានដាក់ឲ្យដំណើរការបែបផែនការងារថ្មីតាមប្រព័ន្ធបច្ចេកវិទ្យាទាំងស្រុង (Virtual Face-to-Face ឬ VFTF) សម្រាប់ផ្តល់ជូនដំណោះស្រាយធានារ៉ាប់រងជីវិត និងការអភិវឌ្ឍអាជីវកម្ម ដើម្បីឱ្យអតិថិជនទទួលបានដំណោះស្រាយធានារ៉ាប់រង និងការប្រឹក្សានានា ទោះបីមានវិធានការណ៍រក្សាគម្លាតសង្គមក៏ដោយ។

ក្រុមហ៊ុនក៏ប្រើប្រាស់បច្ចេកវិទ្យាទំនើបជាច្រើនទៀត ដូចជាការផ្តល់ជូនមធ្យោបាយនានាដើម្បីធ្វើការងារតាមអនឡាញដល់ទីប្រឹក្សាផែនការជីវិតរបស់ខ្លួន រួមនឹងវគ្គបណ្តុះបណ្តាលយ៉ាងទូលំទូលាយ ដើម្បីពង្រឹងសេវាកម្មអតិថិជន និងប្រតិបត្តិការអាជីវកម្មឲ្យរលូន។

សម្រាប់ព័ត៌មានបន្ថែមថាតើ AIA ងាយៗលឿនៗ អាចជួយអ្នកសន្សំពេលវេលា រួមនឹងភាពស្ងប់អារម្មណ៍ផ្នែកហិរញ្ញវត្ថុ សូមទាក់ទងផ្នែកសេវាកម្មអតិថិជនរបស់ អេ អាយ អេ តាមរយៈលេខទូរស័ព្ទ 086 999 242 ឬគេហទំព័រ aia.com.kh ។

អំពី អេ​ អាយ​ អេ

អេ អាយ អេ គ្រុប លីមីតធីត និង សាខា (តទៅហៅថា អេ អាយ អេ “AIA” ឬ គ្រុប “Group”) មានក្រុមហ៊ុនធានារ៉ាប់រងជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន ១៨ ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក - សាខាគ្រប់គ្រងទាំងស្រុង និង ក្រុមហ៊ុនបុត្រសម្ព័ន្ធនៅទីក្រុងហុងកុង SAR ប្រទេសថៃ សឹង្ហបូរី ម៉ាឡេស៊ី ចិនដីគោក កូរ៉េខាងត្បូង ហ្វីលីពិន អូស្ត្រាលី ឥណ្ឌូនេស៊ី (ចិន) តៃវ៉ាន់ រៀតណាម ញ៉ូហ្ស៊ីលែន ម៉ាកាវ SAR ប៊្រុយណេ កម្ពុជា មីយ៉ាន់ម៉ា ក្រុមហ៊ុនបុត្រសម្ព័ន្ធដែល ៩៩ ភាគរយនៅប្រទេសស្រីលង្កា និង ក្រុមហ៊ុនបណ្ដាក់ទុនរួម ៤៩ ភាគរយនៅប្រទេសឥណ្ឌា។

ក្នុងពេលបច្ចុប្បន្ន អាជីវកម្មរបស់ក្រុមហ៊ុន គឺដូចគ្នានិង អេអាយអេ ដែលត្រូវបានបង្កើតឡើងលើកដំបូងនៅទីក្រុងសៀងហៃ កាលពីមួយសតវត្សកន្លងទៅក្នុងឆ្នាំ ១៩១៩ ។ ជាក្រុមហ៊ុនឈានមុខគេមួយនៅលើទីផ្សារ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (អតីត-ជប៉ុន) ដោយផ្តោតទៅលើបុព្វលាភធានារ៉ាប់រងជីវិត និង មានតួនាទីនាំមុខគេនៅគ្រប់ទីផ្សារភាគច្រើនរបស់ខ្លួន ។ ក្រុមហ៊ុនមានទ្រព្យសម្បត្តិសរុបចំនួន ៣២៦ ពាន់លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។

អេ អាយ អេ ឆ្លើយតបតាមតម្រូវការនៃប្រាក់សន្សំ និង ការការពាររយៈពេលវែងរបស់ ពលរដ្ឋទូទៅតាមរយៈការផ្ដល់នូវផលិតផលដ៏សម្បូរបែប និង សេវាកម្មជាច្រើនរួមមាន ការធានារ៉ាប់រងជីវិត គ្រោះថ្នាក់ ការធានារ៉ាប់រងសុខភាព និង ផែនការសន្សំប្រាក់ ។ ក្រុមហ៊ុនគ្រុប ក៏ផ្ដល់ផងដែរនូវប្រាក់អត្ថប្រយោជន៍សម្រាប់បុគ្គលិក ផ្ដល់ឥណទានអាយុជីវិត និង សេវាកម្មប្រាក់សោធនិវត្តន៍ ។ តាមរយៈបណ្ដាញភ្នាក់ងារ ដៃគូ និង បុគ្គលិកដ៏ទូលំទូលាយនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក អេអាយអេ បានផ្ដល់ដល់ម្ចាស់ប័ណ្ណធានានូវ ប័ណ្ណធានារ៉ាប់រងរូបវ័ន្តបុគ្គលច្រើនជាង ៣៨ លាននាក់ និង សមាជិកដែលបានចូលរួម ផែនការធានារ៉ាប់រងជាក្រុមជាង ១៦ លាននាក់។

អេ អាយ អេ គ្រុបលីមីតធិត (AIA Group Limited) ត្រូវបានដាក់បញ្ចូលក្នុង តារាងនៃក្រុមប្រឹក្សាភិបាលចម្បងនៃ គណកម្មាធិការផ្សារមូលបត្រទីក្រុងហុងកុង (Main Board of The Stock Exchange of Hong Kong Limited) ដែលស្ថិតក្រោមច្បាប់ផ្សារមូលបត្រ “១២៩៩” ស្របតាមច្បាប់ស្ដីពី ការទទួលប្រាក់តម្កល់នៃសហរដ្ឋអាមេរិក (កម្រិត ១) A (American Depositary Receipts (Level 1) ដែលធ្វើពាណិជ្ជកម្មលើទីផ្សារស្របច្បាប់ (រូបសញ្ញា: “AAGIY”)។

 

ទំនាក់ទំនង​សារព័ត៌មាន

ម៉េង ដាណែត

ប្រធានផ្នែក​ទំនាក់ទំនង​សាធារណៈ        

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក

Daneth-d.Meng@aia.com