សេចក្តីប្រកាសសារព័ត៌មាន

កម្មវិធី FIT FOR HOPE ឆ្នាំ ២០២១ របស់ អេ អាយ អេ ខេមបូឌា បន្តលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ និងផ្តល់ការគាំទ្រដល់អ្នកជំងឺ

21/10/2021 dot  អាន 4 នាទី

ភ្នំពេញ ថ្ងៃទី២១ តុលា ២០២១៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៉ិនសួរេន ម.ក (អេ អាយ អាយ ខេមបូឌា) ទើបនឹងដំណើរការកម្មវិធី Fit For Hope ឆ្នាំ ២០២១ ដើម្បីបន្តការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ និងផ្តល់ការគាំទ្រដល់អ្នកជំងឺ ខណៈអំពាវនាវឱ្យសាធារណជនចូលរួម ជាមួយក្រុមហ៊ុន និងមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម (SHCH) ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏សាហាវនេះ។

កម្មវិធី FIT FOR HOPE ឆ្នាំ ២០២១ របស់ អេ អាយ អេ ខេមបូឌា បន្តលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ និងផ្តល់ការគាំទ្រដល់អ្នកជំងឺ

កម្មវិធីនេះប្រារព្ធឡើងនៅក្នុងខែនៃការយល់ដឹងអំពីជំងឺមហារីកសុដន់អន្តរជាតិ។ កម្មវិធីនេះលើកទឹកចិត្តដល់ស្ត្រីក្នុងការស្វែងយល់អំពីជំងឺមហារីកសុដន់ ផលប៉ះពាល់ និងរបៀបក្នុងការរកឃើញរោគសញ្ញាបានទាន់ពេលវេលា ដែលអាចជួយសង្គ្រោះជីវិតពួកគេបាន ។ កម្មវិធីនេះលើកទឹកចិត្តឱ្យស្ត្រីកម្ពុជាយកចិត្តទុកដាក់បន្ថែមលើរាងកាយរបស់ពួកគាត់ ហើយដឹងពី ដំណោះស្រាយខ្លះៗដោយខ្លួនឯង តាមរយៈការអានព័ត៌មានផ្សេងៗអំពីជំងឺនេះ ធ្វើការពិនិត្យខ្លួនឯង និងពិគ្រោះជាមួយវេជ្ជបណ្ឌិតប្រសិនបើមានសំណួរ ឬបញ្ហាណាមួយ។

ការចាប់ដៃគូសហការជាមួយមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម (SHCH) តាមរយៈកម្មវិធី Fit For Hope របស់ អេ អាយ​ អេ សបង្ហាញពីការប្តេជ្ញារបស់ក្រុមហ៊ុនក្នុងការជួយផ្សព្វផ្សាយ និងការគាំទ្រមន្ទីរពេទ្យនេះតាមរយៈផ្នែកហិរញ្ញវត្ថុផងដែរ។ ដើម្បីជាកិច្ចថ្លែងអំណរគុណចំពោះមន្ទីរពេទ្យ ក៏ដូចជាជួយឲ្យអតិថិជនរបស់ អេ អាយ អេ  ទទួលបានទាំងការ ការពារហិរញ្ញវត្ថុ និងរួមចំណែកជួយសង្គមវិញ ក្រុមហ៊ុននឹងធ្វើការបរិច្ចាគទៅកាន់មន្ទីរពេទ្យនូវទឹកប្រាក់ចំនួន ៥% នៃចំនួនបុព្វលាភធានារ៉ាប់រងពីរាល់បណ្ណសន្យារ៉ាប់រងដែលបានទិញភ្ជាប់ជាមួយនឹងការធានារ៉ាប់រងជំងឺមហារីក ចាប់ពីថ្ងៃទី ២១ ខែតុលាដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១។

អេ អាយ អេ ក៏សូមលើកទឹកចិត្តដល់សាធារណជនឲ្យចូលរួមបរិច្ចាគ ដើម្បីជួយឲ្យមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹមបន្តផ្តល់ការពិគ្រោះយោបល់ ការពិនិត្យ និងការព្យាបាលផ្សេងៗឥតគិតថ្លៃដល់ស្ត្រីដែលមិនមានលទ្ធភាពគ្រប់គ្រាន់។

ក្រៅពីនេះ អេ​ អាយ​ អេ ក៏មានការផ្តល់ជូនពិសេសសម្រាប់ស្ត្រីកម្ពុជារហូតដល់ ៣០០០នាក់ ជាមួយទឹកប្រាក់សំណង ១០០០ដុល្លារ ឥតគិតថ្លៃ ក្នុងករណីរកឃើញថាមានជំងឺមហារីកសុដន់ ។ ដោយឡែកសម្រាប់អតិថិជនវិញ ក្រុមហ៊ុននឹង ផ្តល់ការការពារទ្វេដងរយៈពេលពេញមួយឆ្នាំលើករណីជំងឺមហារីក  ជំងឺធ្ងន់ធ្ងរផ្សេងទៀត រួមទាំងជំងឺមហារីកសុដន់ សម្រាប់ រាល់ការទិញបណ្ណសន្យារ៉ាប់រងដែលមានភ្ជាប់អត្ថប្រយោជន៍ការពារជំងឺធ្ងន់ធ្ងរ (critical illness)។

លោក Andrew Loh អគ្គនាយកប្រតិបត្តិរបស់ អេ អាយ អេ ខេមបូឌា មានប្រសាសន៍ថា “សព្វថ្ងៃនេះ ទោះបីជាមានការយកចិត្តទុកដាក់ខ្លាំងទៅលើជំងឺកូវីដ-១៩ តែយើងក៏ចង់រំលឹកដល់ស្ត្រីទាំងអស់ ជាពិសេសស្ត្រីមានអាយុលើសពី ៤០ឆ្នាំ ឬមានហានិភ័យខ្ពស់ គួរយល់ដឹងពីជំងឺមហារីកសុដន់ និងផលវិបាករបស់វា។ ពួកគាត់គួរតែធ្វើតាមដំបូន្មានវេជ្ជសាស្រ្ត ហើយ អេ អាយ អេ  ក៏មានការចែករំលែកព័ត៌មានសំខាន់ៗមួយចំនួននៅលើទំព័រហ្វេសប៊ុក និងមធ្យោបាយផ្សព្វផ្សាយផ្សេងៗរបស់យើង ព្រោះការរកឃើញជំងឺហារីកសុដន់ទាន់ពេលវេលា ធ្វើឱ្យមានភាពងាយស្រួលក្នុងការព្យាបាល និង មានឱកាសជាសះស្បើយខ្ពស់។

“អេ អាយ អេ នឹងបន្តបង្កើនការយល់ដឹងដល់សាធារណជន ថាជំងឺមហារីកសុដន់គឺជាជំងឺមហារីកកើតច្រើនជាងគេលំដាប់ទី២ នៅកម្ពុជា បន្ទាប់ពីមហារីកមាត់ស្បូន។ អត្រាមរណភាពអាចនឹងកាត់បន្ថយ ប្រសិនបើស្ត្រីកម្ពុជាទទួលបានព័ត៌មានទាន់ពេលវេលា វិធានការណ៍បង្ការ ការពិនិត្យ ការប្រឹក្សា និងការព្យាបាលដោយឥតគិតថ្លៃផ្តល់ជូនដោយមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម ជាមួយកម្មវិធីមហារីកសុដន់របស់មន្ទីរពេទ្យដែលជាកម្មវិធីមានរយៈពេលយូរបំផុតនៅក្នុងប្រទេស។ ”

មកដល់ពេលនេះ កម្មវិធី Fit For Hope របស់ អេ អាយ​ អេ បានរៃអង្គាសប្រាក់បានជិត ៦០,០០០ ដុល្លារអាមេរិក សម្រាប់មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម រួមជាមួយសកម្មភាពផ្សព្វផ្សាយពីជំងឺមហារីកសុដន់ក្រោមរូបភាពជាច្រើនដូចជា៖កម្មវិធីអនឡាញ និងសកម្មផ្សេងៗដូជា វីដេអូអប់រំ កាពិនិត្យ ការពិគ្រោះយោបល់ដោយឥតគិតថ្លៃ  និងការចេញបទចម្រៀងយុទ្ធនាការជាផ្លូវការ។

យោងតាមទីភ្នាក់ងារអន្តរជាតិសម្រាប់ការស្រាវជ្រាវលើជំងឺមហារីក (IARC) របស់អង្គការសុខភាពពិភពលោក ជំងឺមហារីកសុដន់បានក្លាយជាជំងឺមហារីកដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យច្រើនបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២០ និងជាមូលហេតុចំបងនៃការស្លាប់ដោយសារជំងឺមហារីកចំពោះស្ត្រី។ IARC និយាយថាករណីមហារីកចំនួន ១៨៧៧ ត្រូវបានរាយការណ៍នៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំមុនដែលមានចំនួន ១៨.៩% នៃករណីថ្មីទាំងអស់នៅក្នុងស្ត្រីកម្ពុជាគ្រប់វ័យ។

សម្រាប់ព័ត៌មានបន្ថែមអំពី កម្មវិធី Fit For Hope របស់ អេ អាយ អេ ខេមបូឌា និងការផ្តល់ជូនផ្សេងៗ សូមទាក់ទងផ្នែកសេវាកម្មអតិថិជនរបស់ អេ អាយ អេ តាមរយៈលេខទូរស័ព្ទ 086 999 242 ឬចូលទៅកាន់គេហទំព័រ aia.com.kh ។

អំពី អេ​ អាយ​ អេ

អេ អាយ អេ គ្រុប លីមីតធីត និង សាខា (តទៅហៅថា អេ អាយ អេ “AIA” ឬ គ្រុប “Group”) មានក្រុមហ៊ុនធានារ៉ាប់រងជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន ១៨ ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក - សាខាគ្រប់គ្រងទាំងស្រុង និង ក្រុមហ៊ុនបុត្រសម្ព័ន្ធនៅទីក្រុងហុងកុង SAR ប្រទេសថៃ សឹង្ហបូរី ម៉ាឡេស៊ី ចិនដីគោក កូរ៉េខាងត្បូង ហ្វីលីពិន អូស្ត្រាលី ឥណ្ឌូនេស៊ី (ចិន) តៃវ៉ាន់ រៀតណាម ញ៉ូហ្ស៊ីលែន ម៉ាកាវ SAR ប៊្រុយណេ កម្ពុជា មីយ៉ាន់ម៉ា ក្រុមហ៊ុនបុត្រសម្ព័ន្ធដែល ៩៩ ភាគរយនៅប្រទេសស្រីលង្កា និង ក្រុមហ៊ុនបណ្ដាក់ទុនរួម ៤៩ ភាគរយនៅប្រទេសឥណ្ឌា។

ក្នុងពេលបច្ចុប្បន្ន អាជីវកម្មរបស់ក្រុមហ៊ុន គឺដូចគ្នានិង អេអាយអេ ដែលត្រូវបានបង្កើតឡើងលើកដំបូងនៅទីក្រុងសៀងហៃ កាលពីមួយសតវត្សកន្លងទៅក្នុងឆ្នាំ ១៩១៩ ។ ជាក្រុមហ៊ុនឈានមុខគេមួយនៅលើទីផ្សារ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (អតីត-ជប៉ុន) ដោយផ្តោតទៅលើបុព្វលាភធានារ៉ាប់រងជីវិត និង មានតួនាទីនាំមុខគេនៅគ្រប់ទីផ្សារភាគច្រើនរបស់ខ្លួន ។ ក្រុមហ៊ុនមានទ្រព្យសម្បត្តិសរុបចំនួន ៣២៦ ពាន់លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។

អេ អាយ អេ ឆ្លើយតបតាមតម្រូវការនៃប្រាក់សន្សំ និង ការការពាររយៈពេលវែងរបស់ ពលរដ្ឋទូទៅតាមរយៈការផ្ដល់នូវផលិតផលដ៏សម្បូរបែប និង សេវាកម្មជាច្រើនរួមមាន ការធានារ៉ាប់រងជីវិត គ្រោះថ្នាក់ ការធានារ៉ាប់រងសុខភាព និង ផែនការសន្សំប្រាក់ ។ ក្រុមហ៊ុនគ្រុប ក៏ផ្ដល់ផងដែរនូវប្រាក់អត្ថប្រយោជន៍សម្រាប់បុគ្គលិក ផ្ដល់ឥណទានអាយុជីវិត និង សេវាកម្មប្រាក់សោធនិវត្តន៍ ។ តាមរយៈបណ្ដាញភ្នាក់ងារ ដៃគូ និង បុគ្គលិកដ៏ទូលំទូលាយនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក អេអាយអេ បានផ្ដល់ដល់ម្ចាស់ប័ណ្ណធានានូវ ប័ណ្ណធានារ៉ាប់រងរូបវ័ន្តបុគ្គលច្រើនជាង ៣៨ លាននាក់ និង សមាជិកដែលបានចូលរួម ផែនការធានារ៉ាប់រងជាក្រុមជាង ១៦ លាននាក់។

អេ អាយ អេ គ្រុបលីមីតធិត (AIA Group Limited) ត្រូវបានដាក់បញ្ចូលក្នុង តារាងនៃក្រុមប្រឹក្សាភិបាលចម្បងនៃ គណកម្មាធិការផ្សារមូលបត្រទីក្រុងហុងកុង (Main Board of The Stock Exchange of Hong Kong Limited) ដែលស្ថិតក្រោមច្បាប់ផ្សារមូលបត្រ “១២៩៩” ស្របតាមច្បាប់ស្ដីពី ការទទួលប្រាក់តម្កល់នៃសហរដ្ឋអាមេរិក (កម្រិត ១) A (American Depositary Receipts (Level 1) ដែលធ្វើពាណិជ្ជកម្មលើទីផ្សារស្របច្បាប់ (រូបសញ្ញា: “AAGIY”)។


ទំនាក់ទំនង​សារព័ត៌មាន

ម៉េង ដាណែត

ប្រធានផ្នែក​ទំនាក់ទំនង​សាធារណៈ        

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក

Daneth-d.Meng@aia.com