សេចក្តីប្រកាសសារព័ត៌មាន

អេ អាយ អេ ខេមបូឌា ចាប់ដៃគូជាមួយ MEDIX ផ្តល់ការប្រឹក្សា និងណែនាំលើការព្យាបាលក្នុងករណីធ្វើរោគវិនិច្ឆ័យមានជំងឺមហារីក

09/03/2021 dot  អាន 5 នាទី

ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ខេមបូឌា  បានចាប់ដៃគូជាមួយ MEDIX ដែលជាក្រុមហ៊ុនលំដាប់ថ្នាក់ពិភពលោកឈានមុខគេ ផ្តល់សេវា គ្រប់គ្រងផ្នែកសុខភាព។ ការចាប់ដៃគូនេះគឺដើម្បីផ្តល់ជូនសេវាប្រឹក្សា និងណែនាំ ជូនអតិថិជនអំពីការព្យាបាល នៅពេលអតិថិជនមានការសង្ស័យ ឬធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺមហារីក ។

តាមរយៈការចាប់ដៃគូនេះ ដែលគោលបំណងដើម្បីឲ្យអតិថិជនទទួលបានលទ្ធផល ព្យាបាលកាន់តែប្រសើរ អតិថិជនរបស់ អេ អាយ អេ ទាំងថ្មី ទាំងចាស់នឹងទទួលបាន សេវាគ្រប់គ្រង និងប្រឹក្សាការព្យាបាលផ្ទាល់ខ្លួន (PMCM) របស់ក្រុមហ៊ុន MEXDIX  ដែលនេះជាសេវាផ្តល់ការប្រឹក្សា និងណែនាំដល់អតិថិជន ចាប់តាំងពីពេលមានសង្ស័យថាមានជំងឺមហារីក ដំណាក់កាលធ្វើរោគវិនិច្ឆ័យ ដំណាក់កាលព្យាបាល និងរហូតដល់ជាសះស្បើយ។

សេវាកម្មបន្ថែមនេះ គឺជាការផ្តល់ជូនផ្តាច់មុខដល់ដល់អតិថិជន អេ អាយ អេ ដែលមានលក្ខខណ្ឌគ្រប់គ្រាន់ដោយឥតគិតថ្លៃ ហើយសេវាកម្មនេះនឹងផ្តល់ទំនុកចិត្តជូនពួកគាត់ដើម្បី ទទួលយកការព្យាបាលនៅគ្រប់ទីកន្លែងក្នុងពិភពលោក។  អតិថិជនដែលមានសិទ្ធិទទួលបាន សេវាគ្រប់គ្រង និងប្រឹក្សាការព្យាបាលផ្ទាល់ខ្លួន (PMCM) នេះនឹងទទួលបានការប្រឹក្សា ផ្ទាល់ជាមួយវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាមួយរួប ដែលចាត់តាំងដោយក្រុមហ៊ុន MEDIX។   តាមរយៈការចាត់តាំងនេះ អតិថិជននឹងទទួលបានការប្រឹក្សាពីបណ្តាញអ្នកឯកទេសលំដាប់ថ្នាក់ពិភពលោកឈានមុខគេជាង ៤.០០០ នាក់ និងមន្ទីរពេទ្យអន្តរជាតិកំពូលៗចំនួន ២.០០០ កន្លែង។ អតិថិជននឹងទទួលបានការណែនាំ និងការគាំទ្រ ទាំងផ្នែកវេជ្ជសាស្រ្ត និងផ្លូវចិត្តជាបន្តបន្ទាប់ ។

ជាមួយ សេវាគ្រប់គ្រង និងប្រឹក្សាការព្យាបាលផ្ទាល់ខ្លួន (PMCM) អតិថិជនរបស់ អេ អាយ អេ អាចធ្វើការសម្រេចចិត្តទទួលយកការព្យាបាលដ៏ត្រឹមត្រូវ ដោយផ្អែកលើការណែនាំរបស់អ្នកឯកទេសទាំងក្នុងតំបន់ និងអន្តរជាតិជាមួយជម្រើសព្យាបាលដែលស័ក្តិសមសម្រាប់ អតិថិជន រួមទាំងការប្រឹក្សា និងណែនាំជាបន្តបន្ទាប់។

លោកស្រី Pauline Teoh អគ្គនាយិកាក្រុមហ៊ុន  អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា“ គ្មាននរណាម្នាក់ត្រូវធ្វើការសម្រេចចំពោះបញ្ហាធ្ងន់ធ្ងរ និងលំបាក ទាំងដែលគ្មានព័ត៌មាន និងចំណេះដឹងត្រឹមត្រូវនោះឡើយ ជាពិសេសនៅពេលប្រឈមមុខនឹងស្ថានភាពជំងឺដែលគំរាមកំហែងដល់អាយុជីវិត ដូចជាជំងឺមហារីក ។

តាមរយៈភាពជាដៃគូយុទ្ធសាស្រ្តនេះ យោងតាមលទ្ធផលដែលបានបង្ហាញកន្លងមករបស់ MEDIX  អេ អាយ អេ ខេមបូឌា នឹងផ្តល់សេវាកម្មល្អបំផុតជូនអតិថិជន ដើម្បីកាត់បន្ថយការព្រួយបារម្ភផ្នែកហិរញ្ញវត្ថុ និងក្តីបារម្ភផ្សេងៗ នៅគ្រប់ជំហាននៃដំណើរការការព្យាបាលរបស់ពួកគាត់។ ដូច្នេះ អតិថិជនអាចផ្តោតអារម្មណ៍ និងយកចិត្តទុកដាក់តែលើការថែទាំសុខភាពឲ្យល្អ និងជាសះស្បើយ ។

“ជាមួយនឹង សេវាគ្រប់គ្រង និងប្រឹក្សាការព្យាបាលផ្ទាល់ខ្លួន (PMCM)  អតិថិជនអាច សម្រេចចិត្តជ្រើសយកជម្រើសព្យាបាលល្អបំផុត និងស្របតាមតម្រូវការរបស់ពួកគាត់។ ជាមួយនឹងអត្ថប្រយោជន៍ជាច្រើន ដែលទទួលទំនុកចិត្តពីអតិថិជនជាបន្តបន្ទាប់ ការចាប់ដៃគូជាមួយ MEDIX ទៅលើជំនាញគ្រប់គ្រងការព្យាបាលដែលគ្មានគូប្រៀបរបស់ពួកគេនៃ សេវាគ្រប់គ្រង និងប្រឹក្សាការព្យា បាលផ្ទាល់ខ្លួន (PMCM) នឹងជួយឲ្យ អេ អាយ អេ បំពេញតាមការសន្យាក្នុរបស់ខ្លួន ក្នុងការជួយឱ្យមនុស្សគ្រប់រូបរស់នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរ។

លោកស្រី Sigal Atzmon ស្ថាបនិក និងជាអគ្គនាយិការបស់ Medix បានចែករំលែកនូវអារម្មណ៍ស្រដៀងគ្នាដោយនិយាយថា “ភាពជាដៃគូនេះមិនត្រឹមតែធ្វើឲ្យ អេ អាយ អេ ខេមបូឌា កាន់តែមានភាពលេចធ្លោប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់ជូនអតិថិជននូវជម្រើសព្យាបាលដែលមានលក្ខណៈផ្ទាល់ខ្លួន ច្បាស់លាស់ និងគុណភាពខ្ពស់ផងដែរ។ កត្តាទាំងនេះ នឹងជួយត្រួសត្រាយផ្លូវជូនអតិថិជន ក្នុងដំណើរនៃការព្យាបាលដើម្បីទទួលបានលទ្ធផលដ៏ប្រសើរ។

ខណៈពេលដែលភាពជាដៃគូនេះធ្វើឲ្យគោលជំហររបស់ អេ អាយ អេ ចំពោះការយកចិត្តទុក ដាក់លើសុខុមាលភាពអតិថិជន មានភាពលេចធ្លោខុសពីក្រុមហ៊ុនធានារ៉ាប់រងដទៃទៀត ហើយនោះ  ចំនុចសំខាន់មួយទៀតគឺជួយអតិថិជនឲ្យទទួលបានព័ត៌មានគ្រប់គ្រាន់ពីស្ថានភាពសុខភាព  ដើម្បីធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ ដែលអាចឲ្យជីវិតពួកគាត់ផ្លាស់ប្តូរទៅ រកភាពកាន់តែប្រសើរ។

សព្វថ្ងៃនេះ ការធានារ៉ាប់រងគឺមិនត្រឹមតែផ្តល់សំណងប៉ុណ្ណោះទេ ហើយយើងមានមោទនភាពចំពោះMEDIX ដែលដើរតួសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាង អេ អាយ អេ និងអតិថិជនរបស់ខ្លួន ដើម្បីឲ្យពួកគាត់មានទំនុកចិត្ត ភាពច្បាស់លាស់ និងការគ្រប់គ្រងដែលត្រូវការ ដើម្បីជួយឱ្យពួកគាត់មានជីវិតកាន់តែប្រសើរ ។

ដើម្បីស្វែងយល់ពីរបៀបដែល សេវាគ្រប់គ្រង និងប្រឹក្សាការព្យាបាលផ្ទាល់ខ្លួន (PMCM) អាចធ្វើឱ្យជីវិតផ្លាស់ប្តូរកាន់តែប្រសើរ សូមទាក់ទងទីប្រឹក្សាផែនការអាយុជីវិត ឬ ផ្នែកបម្រើសេវាអតិថិជន អេ អាយ អេ តាមរយៈលេខ ០៨៦ ៩៩៩ ២៤២។

អំពីអេអាយអេខេមបូឌា

អេអាយអេគ្រុប លីមីតធីត និង សាខា (តទៅហៅថា អេអាយអេ “AIA” ឬ គ្រុប “Group”) មានក្រុមហ៊ុនធានារ៉ាប់រងជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន ១៨ ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក - សាខាគ្រប់គ្រងទាំងស្រុង និង ក្រុមហ៊ុនបុត្រសម្ព័ន្ធនៅទីក្រុងហុងកុង SAR ប្រទេសថៃ សឹង្ហបូរី ម៉ាឡេស៊ី ចិនដីគោក កូរ៉េខាងត្បូង ហ្វីលីពិន អូស្ត្រាលី ឥណ្ឌូនេស៊ី (ចិន) តៃវ៉ាន់ រៀតណាម ញ៉ូហ្ស៊ីលែន ម៉ាកាវ SAR ប៊្រុយណេ កម្ពុជា មីយ៉ាន់ម៉ា ក្រុមហ៊ុនបុត្រសម្ព័ន្ធដែល ៩៩ ភាគរយនៅប្រទេសស្រីលង្កា និង ក្រុមហ៊ុនបណ្ដាក់ទុនរួម ៤៩ ភាគរយនៅប្រទេសឥណ្ឌា។

ក្នុងពេលបច្ចុប្បន្ន អាជីវកម្មរបស់ក្រុមហ៊ុន គឺដូចគ្នានិង អេអាយអេ ដែលត្រូវបានបង្កើតឡើងលើកដំបូងនៅទីក្រុងសៀងហៃ កាលពីមួយសតវត្សកន្លងទៅក្នុងឆ្នាំ ១៩១៩ ។ ជាក្រុមហ៊ុនឈានមុខគេមួយនៅលើទីផ្សារ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (អតីត-ជប៉ុន) ដោយផ្តោតទៅលើបុព្វលាភធានារ៉ាប់រងជីវិត និង មានតួនាទីនាំមុខគេនៅគ្រប់ទីផ្សារភាគច្រើនរបស់ខ្លួន ។ ក្រុមហ៊ុនមានទ្រព្យសម្បត្តិសរុបចំនួន ២៨៤ ពាន់លានដុល្លារអាមេរិក ចាប់តាំងពីឆ្នាំ ២០១៩។

អេអាយអេ ឆ្លើយតបតាមតម្រូវការនៃប្រាក់សន្សំ និង ការការពាររយៈពេលវែងរបស់ ពលរដ្ឋទូទៅតាមរយៈការផ្ដល់នូវផលិតផលដ៏សម្បូរបែប និង សេវាកម្មជាច្រើនរួមមាន ការធានារ៉ាប់រងជីវិត គ្រោះថ្នាក់ ការធានារ៉ាប់រងសុខភាព និង ផែនការសន្សំប្រាក់ ។ ក្រុមហ៊ុនគ្រុប ក៏ផ្ដល់ផងដែរនូវប្រាក់អត្ថប្រយោជន៍សម្រាប់បុគ្គលិក ផ្ដល់ឥណទានអាយុជីវិត និង សេវាកម្មប្រាក់សោធនិវត្តន៍ ។ តាមរយៈបណ្ដាញភ្នាក់ងារ ដៃគូ និង បុគ្គលិកដ៏ទូលំទូលាយនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក អេអាយអេ បានផ្ដល់ដល់ម្ចាស់ប័ណ្ណធានានូវ ប័ណ្ណធានារ៉ាប់រងរូបវ័ន្តបុគ្គលច្រើនជាង ៣៦ លាននាក់ និង សមាជិកដែលបានចូលរួម ផែនការធានារ៉ាប់រងជាក្រុមជាង ១៦ លាននាក់។

អេ អាយ អេ គ្រុបលីមីតធិត (AIA Group Limited) ត្រូវបានដាក់បញ្ចូលក្នុង តារាងនៃក្រុមប្រឹក្សាភិបាលចម្បងនៃ គណកម្មាធិការផ្សារមូលបត្រទីក្រុងហុងកុង (Main Board of The Stock Exchange of Hong Kong Limited) ដែលស្ថិតក្រោមច្បាប់ផ្សារមូលបត្រ “១២៩៩” ស្របតាមច្បាប់ស្ដីពី ការទទួលប្រាក់តម្កល់នៃសហរដ្ឋអាមេរិក (កម្រិត ១) A (American Depositary Receipts (Level 1) ដែលធ្វើពាណិជ្ជកម្មលើទីផ្សារស្របច្បាប់ (រូបសញ្ញា: “AAGIY”)។

About Medix

Established in 2006, Medix is a global & leading provider of innovative, high quality, medical management solutions. With offices in London, Hong Kong, Shanghai, Singapore, Jakarta, Kuala Lumpur, Bangkok, Mumbai, Melbourne and Tel Aviv; Medix’ client base exceeds 6 million members, spread in over 90 countries. As a Shared Value company, Medix services offer its clients, primarily global health & life insurers, financial groups, large corporates and governmental institutions, significant added values in the world of healthcare, helping them to transform their approach from being just health payers to become real health players. Medix’ team is comprised of 300 in house doctors alongside nurses, medical admin, research teams and a quality accredited global network of over 4,000 specialists and 2,000 leading hospitals.

Medix is proud to share that we provide our customers and patients with proven better medical outcomes while controlling medical cost inflation: on a yearly average, Medix has changed the initial diagnosis in 20% of the cases and improved treatment in 43% of the cases; By doing so, Medix provided its customers with a fast track solution to the right diagnosis and optimised treatment pathways.

With the view that digital health will continue to impact and disrupt the way health care is provided and consumed, the Medix Group has decided to launch a Venture Capital Fund, Medix Ventures, aiming to innovate and capitalize on the opportunities within the digital health space. Believing that the accessibility, quality and sustainability of medical care are one of the most important components of social rights, Medix is very passionate about these issues and is globally fully dedicated to these activities.

 

 

ទំនាក់ទំនង​សារព័ត៌មាន

ម៉េង ដាណែត

ប្រធានផ្នែក​ទំនាក់ទំនង​សាធារណៈ        

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក

Daneth-d.Meng@aia.com

 

Sharon Dayan

Global Marketing Director

23 965 731

sharond@medix-global.com