សេចក្តីប្រកាសសារព័ត៌មាន

អេ អាយ អាយ ខេមបូឌា ផ្តល់ការគាំទ្របន្ថែមក្រោមកម្មវិធីផ្តល់ជូនពិសេស AIA COVID CARE ដល់អតិថិជនដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-19

25/05/2021 dot  អាន 4 នាទី

ភ្នំពេញថ្ងៃទី 25 ឧសភា 2021៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ​ អេ (ខេមបូឌា) ឡាយហ្វ៍ អ៉ិនសួរេន ម.ក (អេ អាយ អាយ ខេមបូឌា) បានបន្តការសន្យារបស់ខ្លួនចំពោះការយកចិត្តទុកដាក់លើអតិថិជន តាមរយៈការគាំទ្រផ្នែកហិរញ្ញវត្ថុ ដោយផ្តល់ជូនការពន្យាពេលបង់បុព្វលាភធានារ៉ាប់រងរយៈពេល 2ខែដល់អតិថិជនដែលរងផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុដោយសារជំងឺកូវីដ-19។

ស្ថិតក្រោមកម្មវិធីផ្តល់ជូនពិសេស AIA Covid Care របស់ក្រុមហ៊ុន ការផ្តល់ជូននេះគឺជាការផ្តល់ជូនថ្មីបំផុតដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុជូនអតិថិជន ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-19 ឬវិធានការបង្ការជាបន្តបន្ទាប់ដោយសារជំងឺនេះ។

អតិថិជនដែលត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺកូវីដ-19 រងការប៉ះពាល់ជីវភាព ឬអាជីវកម្ម ឬ ប្រឈមនឹងការលំបាកផ្នែកហិរញ្ញវត្ថុ ហើយបណ្ណសន្យារ៉ាប់រងរបស់ពួកគាត់ដល់កាលបរិច្ឆេទបង់បុព្វលាភធានារ៉ាប់រងបន្តចាប់ពីថ្ងៃទី24  ខែឧសភា រហូតដល់ថ្ងៃទី31 ខែសីហា ឆ្នាំ2021 នឹងត្រូវអនុញ្ញាតឱ្យពន្យាពេលបង់រយៈពេល2ខែ​ដែលនឹងត្រូវយោងតាមការស្នើសុំរបស់អតិថិជន។

កាយវិការសុច្ឆន្ទៈនេះបានផ្តល់ឱកាសជូនអតិថិជនក្នុងការប្រើប្រាស់ធនធានរបស់ពួកគាត់ទៅលើតម្រូវការបន្ទាន់ផ្សេងៗទៀត។ បន្ថែមពីនេះ អេ អាយ អេ ខេមបូឌា ក៏បានបន្ធូរបន្ថយលក្ខខណ្ឌនៃការដាក់បន្តសុពលភាពបណ្ណសន្យារ៉ាប់រងដែល អស់សុពលភាព ដើម្បីធានាថាអតិថិជននៅតែបន្តទទួលបានការការពារ និងភាពស្ងប់អារម្មណ៍។

កម្មវិធីផ្តល់ជូនពិសេស AIA Covid Care បង្កើតឡើងដើម្បីជួយដល់អតិថិជនដែលរងផលប៉ះពាល់ដោយសារជំងឺ Covid-19 ជាមួយការផ្តល់ជូនជាច្រើនផ្សេងទៀតដែលមានក្នុងកម្មវិធីនេះ ដូចជាការផ្តល់ការការពារឥតគិតថ្លៃលើករណីជំងឺកូវីដ-19 រហូតដល់ថ្ងៃទី 30  ខែមិថុនាឆ្នាំ 2021។ ការផ្តល់ជូននេះរួមមានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន 500 ដុល្លារ ប្រសិនរកឃើញថាមានវិជ្ជមានជំងឺកូវីដ-19 និង 5.000 ដុល្លារ ក្នុងករណីមរណភាពដោយសារជំងឺនេះ។ ការផ្តល់ជូនមួយទៀតគឺសម្រាប់ការពារប្រាក់ចំណូលអតិថិជនដែលទទួលរងផលប៉ះពាល់ក្រោយពីចាក់វ៉ាក់សាំងចំនួនបី (វ៉ាក់សាំងជំងឺរលាកថ្លើមប្រភេទបេ វ៉ាក់សាំងគ្រុណផ្តាសាយ និងវ៉ាក់សាំង COVID-19)។ អតិថិជននឹងទទួលបានប្រាក់ថ្លៃសម្រាកព្យាបាលនៅមន្ទីរពេទ្យរហូតដល់ 500 ដុល្លារ  និងអត្ថប្រយោជន៍មរណភាព5.000 ដុល្លារ រហូតដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021។ ការផ្តល់ជូនទាំងនេះ គឺផ្តល់ជូនពីលើអត្ថប្រយោជន៍ដែលមានស្រាប់នៅក្នុងបណ្ណសន្យារ៉ាប់រង របស់អតិថិជន។  

បន្ថែមពីលើអត្ថប្រយោជន៍ទាំងពីរខាងលើ ម្ចាស់បណ្ណសន្យារ៉ាប់រង (អតិថិជន) ក៏មានជម្រើសក្នុងការពិនិត្យមើលចំនួនបុព្វលាភធានារ៉ាប់រងឡើងវិញ ឬផ្លាស់ប្តូររបៀបបង់ ដើម្បីឲ្យស្របនឹងការផ្លាស់ប្តូរ និងការប៉ះពាល់ប្រាក់ចំណូលដែលពួកគាត់ កំពុងប្រឈមមុខ។

លោក Andrew Loh អគ្គនាយកប្រតិបត្តិរបស់ អេ អាយ អេ ខេមបូឌា* បានមានប្រសាសន៍ថា៖ “ជីវភាព និងប្រាក់ចំណូលរបស់អតិថិជនអាចរងផលប៉ះពាល់ដោយរោគរាតត្បាតនេះ។ ហេតុនេះហើយ យើងសង្ឃឹមថា ការពន្យារពេលបង់បុព្វលាភធានារ៉ាប់រង ដោយមិនមានការចំណាយបន្ថែម ឬ លក្ខខណ្ឌតម្រូវពីអតិថិជននេះ នឹងអាចឱ្យពួកគាត់ថែរក្សាមនុស្សជាទីស្រឡាញ់ឲ្យមានសុវត្ថិភាព សុខភាពល្អ និងដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់ពួកគាត់។

ការផ្តល់ជូនពិសេសៗរបស់យើងលើជំងឺកូវីដ-19 គឺដើម្បីសុខុមាលភាព និងសុខភាពហិរញ្ញវត្ថុរបស់អតិថិជន។ ទោះបីស្ថិត ក្នុងស្ថានភាពណាក៏ដោយ អេ អាយ អេ ខេមបូឌា នឹងបន្តគាំទ្រ និងផ្តល់អត្ថប្រយោជន៍ដល់ពួកគាត់ស្របតាមការសន្យារបស់យើងក្នុងការជួយមនុស្សគ្រប់គ្នាមានសុខភាព និងជីវិតកាន់តែប្រសើរ។”

ដើម្បីស្វែងយល់បន្ថែមពីវិធីដែល អេ អាយ អេ ជួយប្រជាជនកម្ពុជាឱ្យមានសុខភាព និងជីវិតកាន់តែប្រសើរ ទោះបីស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ សូមទាក់ទងទីប្រឹក្សាផែនការជីវិត/ផ្នែកសេវាកម្មអតិថិជន 086 999 242 ឬចូលទៅកាន់គេហទំព័រ aia.com.kh ។

*ស្របតាមការអនុម័តរបស់និយតករ

អំពី អេ​ អាយ​ អេ

អេ អាយ អេ គ្រុប លីមីតធីត និង សាខា (តទៅហៅថា អេ អាយ អេ “AIA” ឬ គ្រុប “Group”) មានក្រុមហ៊ុនធានារ៉ាប់រងជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន ១៨ ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក - សាខាគ្រប់គ្រងទាំងស្រុង និង ក្រុមហ៊ុនបុត្រសម្ព័ន្ធនៅទីក្រុងហុងកុង SAR ប្រទេសថៃ សឹង្ហបូរី ម៉ាឡេស៊ី ចិនដីគោក កូរ៉េខាងត្បូង ហ្វីលីពិន អូស្ត្រាលី ឥណ្ឌូនេស៊ី (ចិន) តៃវ៉ាន់ រៀតណាម ញ៉ូហ្ស៊ីលែន ម៉ាកាវ SAR ប៊្រុយណេ កម្ពុជា មីយ៉ាន់ម៉ា ក្រុមហ៊ុនបុត្រសម្ព័ន្ធដែល ៩៩ ភាគរយនៅប្រទេសស្រីលង្កា និង ក្រុមហ៊ុនបណ្ដាក់ទុនរួម ៤៩ ភាគរយនៅប្រទេសឥណ្ឌា។

ក្នុងពេលបច្ចុប្បន្ន អាជីវកម្មរបស់ក្រុមហ៊ុន គឺដូចគ្នានិង អេអាយអេ ដែលត្រូវបានបង្កើតឡើងលើកដំបូងនៅទីក្រុងសៀងហៃ កាលពីមួយសតវត្សកន្លងទៅក្នុងឆ្នាំ ១៩១៩ ។ ជាក្រុមហ៊ុនឈានមុខគេមួយនៅលើទីផ្សារ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (អតីត-ជប៉ុន) ដោយផ្តោតទៅលើបុព្វលាភធានារ៉ាប់រងជីវិត និង មានតួនាទីនាំមុខគេនៅគ្រប់ទីផ្សារភាគច្រើនរបស់ខ្លួន ។ ក្រុមហ៊ុនមានទ្រព្យសម្បត្តិសរុបចំនួន ៣២៦ ពាន់លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។

អេ អាយ អេ ឆ្លើយតបតាមតម្រូវការនៃប្រាក់សន្សំ និង ការការពាររយៈពេលវែងរបស់ ពលរដ្ឋទូទៅតាមរយៈការផ្ដល់នូវផលិតផលដ៏សម្បូរបែប និង សេវាកម្មជាច្រើនរួមមាន ការធានារ៉ាប់រងជីវិត គ្រោះថ្នាក់ ការធានារ៉ាប់រងសុខភាព និង ផែនការសន្សំប្រាក់ ។ ក្រុមហ៊ុនគ្រុប ក៏ផ្ដល់ផងដែរនូវប្រាក់អត្ថប្រយោជន៍សម្រាប់បុគ្គលិក ផ្ដល់ឥណទានអាយុជីវិត និង សេវាកម្មប្រាក់សោធនិវត្តន៍ ។ តាមរយៈបណ្ដាញភ្នាក់ងារ ដៃគូ និង បុគ្គលិកដ៏ទូលំទូលាយនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក អេអាយអេ បានផ្ដល់ដល់ម្ចាស់ប័ណ្ណធានានូវ ប័ណ្ណធានារ៉ាប់រងរូបវ័ន្តបុគ្គលច្រើនជាង ៣៨ លាននាក់ និង សមាជិកដែលបានចូលរួម ផែនការធានារ៉ាប់រងជាក្រុមជាង ១៦ លាននាក់។

អេ អាយ អេ គ្រុបលីមីតធិត (AIA Group Limited) ត្រូវបានដាក់បញ្ចូលក្នុង តារាងនៃក្រុមប្រឹក្សាភិបាលចម្បងនៃ គណកម្មាធិការផ្សារមូលបត្រទីក្រុងហុងកុង (Main Board of The Stock Exchange of Hong Kong Limited) ដែលស្ថិតក្រោមច្បាប់ផ្សារមូលបត្រ “១២៩៩” ស្របតាមច្បាប់ស្ដីពី ការទទួលប្រាក់តម្កល់នៃសហរដ្ឋអាមេរិក (កម្រិត ១) A (American Depositary Receipts (Level 1) ដែលធ្វើពាណិជ្ជកម្មលើទីផ្សារស្របច្បាប់ (រូបសញ្ញា: “AAGIY”)។

 

 

ទំនាក់ទំនង​សារព័ត៌មាន

ម៉េង ដាណែត

ប្រធានផ្នែក​ទំនាក់ទំនង​សាធារណៈ        

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក

Daneth-d.Meng@aia.com