សេចក្តីប្រកាសសារព័ត៌មាន

អេ អាយ អេ ខេមបូឌា ជួយស្តារជីវភាពជនរងគ្រោះដោយទឹកជំនន់

05/11/2020 dot  អាន 3 នាទី

ភ្នំពេញ ថ្ងៃទី 0៥ និង ទី០៦ ខែវិច្ឆិកា ឆ្នាំ ២០២០ – ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ខេមបូឌា បានបិរច្ចាគគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនដល់ ប្រជាជនជាង ៤០០ គ្រួសារដើម្បីជួយផ្តត់ផ្គង់ក្នុងអំឡុងពេលពួកគាត់កំពុងប្រឹងប្រែង ស្តារជីវភាពរស់នៅប្រចាំថ្ងៃឡើងវិញបន្ទាប់ពីរងគ្រោះដោយទឹកជំនន់ដ៏ធ្ងន់ធ្ងរ ។

ថ្នាក់ដឹកនាំ បុគ្គលិក និងទីប្រឹក្សាផែនការជីវិតរបស់ អេ អាយ អេ ខេមបូឌា បានរៀបចំ និងជូនកញ្ចប់អំណោយដែលមានអាហារ ភេសជ្ជៈ ផលិតផលអនាម័យខ្លួនប្រាណ និងថវិកា ដល់ក្រុមគ្រួសារដែលរស់នៅក្នុងខេត្តបាត់ដំបង និងបន្ទាយមានជ័យ។

អ្នកស្រី សួន សាវក័ ជួសនាមឲ្យក្រុមគ្រួសារនៅ ស្រុករក្ខគីរី ដែលបានទទួលកញ្ចប់អំណោយ នេះ បានមានប្រសាសន៍ថា “យើងខ្ញុំសូមថ្លែងអំណរគុណ ចំពោះការយកចិត្តទុកដាក់ និងចេះ យកអាសា របស់ អេ អាយ អេ ខេមបូឌា កញ្ចប់អំណោយនេះ គឺជាសន្តានចិត្តដ៏មានតម្លៃ ចំពោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ព្រោះពួកគាត់ភាគច្រើនមកពីគ្រួសារក្រីក្រ។ សកម្មភាពសប្បុរសធម៌នេះនឹងជួយសម្រួលដល់ជីវភាព និងជួយយើងខ្ញុំរក្សាភាពវិជ្ជមាន ដើម្បីសំឡឹងទៅរកស្ថានភាពប្រក្រតីពីគ្រាដ៏លំបាកនេះ។

លោកស្រី Pauline Teoh អគ្គនាយិកាក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា “យើងខ្ញុំសូមធ្វើការជូនពរ និងផ្តល់កម្លាំងចិត្តចេញពីបេះដូងដល់បងប្អូនជនរងគ្រោះដែល បានបាត់បង់មនុស្សជាទីស្រឡាញ់ ទ្រព្យសម្បត្តិ និងជីវភាព។ អេ អាយ អេ ខេមបូឌា ផ្តោតយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខុមាលភាព និងសុវត្ថិភាពរបស់សហគមន៍ដែល យើងស្នាក់អាស្រ័យ។ យើងសង្ឃឹមថាការចូលរួមរបស់យើងនេះអាចជួយសម្រួលបន្ទុកមួយ ផ្នែក និងជួយឲ្យពួកគាត់ចាប់ផ្តើមស្តារជីវភាពឡើងវិញ។

កម្មវិធីសប្បុរសធម៌នេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមអំពីទំនួលខុសត្រូវសង្គមរបស់

អេ អាយ អេ ខេមបូឌា ដែលបន្តជួយ និងលើកកម្ពស់សហគមន៍មូលដ្ឋានតាមរយៈគ្រប់ មធ្យោបាយដែលអាចធ្វើបានក្នុងនាមជាក្រុមហ៊ុនសាជីវកម្មពហុជាតិ ដោយផ្តោតការយក ចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុនចំពោះព្រះរាជាណាចក្រកម្ពុជា។

អំពី អេ អាយ អេ ខេមបូឌា

AIA Group Limited និង បុត្រសម្ព័ន្ធរបស់ខ្លួន (រួមគ្នារវាង “AIA” ឬ “Group”) បានចុះបញ្ជីជាសាធារណៈធំជាងគេក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

សម្ព័ន្ធ AIA មានវត្តមាននៅក្នុងទីផ្សារចំនួន១៨នៅអាស៊ីប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ចិន ថៃ សិង្ហបុរី ម៉ាឡេស៊ី អូស្ត្រាលី កម្ពុជា ឥណ្ឌូនេស៊ី ភូមា ហ្វីលីពីន កូរ៉េខាងត្បូង តៃវ៉ាន់ វៀតណាម ប្រ៊ុយណេ ម៉ាកាវ ណូវែលហ្សេឡង់ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ៩៩ភាគរយនៅសិរីលង្កា និងក្រុមហ៊ុនសម្ព័ន្ធអាជីវកម្ម៤៩ភាគរយនៅឥណ្ឌា។

អាជីវកម្ម ដែលបានក្លាយទៅជា AIA បច្ចុប្បន្ននេះ បានចាប់ផ្តើមមួយសតវត្សកន្លងមក ក្នុងឆ្នាំ១៩១៩ នៅទីក្រុងសៀងហៃ។ AIA គឺជាក្រុមហ៊ុនឈានមុខគេនៅតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប២៨៤ពាន់លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។

AIA ឆ្លើយតបទៅនឹងតម្រូវការសន្សំរយៈពេលវែង និងការការពារជាលក្ខណៈបុគ្គលដោយផ្តល់ជូននូវផលិតផល និងសេវាកម្មជាច្រើនរួមមានធានារ៉ាប់រងអាយុជីវិត ធានារ៉ាប់រងគ្រោះថ្នាក់និង សុខភាព និងផែនការសន្សំ។ សម្ព័ន្ធ AIA ក៏មានផ្តល់អត្ថប្រយោជន៍សម្រាប់បុគ្គលិក ឥណ្ឌទានជីវិត និង សេវាកម្មសោធនទៅកាន់អតិថិជនជាសារជីវកម្មនានា។ តាមរយៈបណ្តាញដ៏ទូលំទូលាយនៃភ្នាក់ងារ ដៃគូ និងធនធានមនុស្សនានាទូទាំងអាស៊ីប៉ាស៊ីហ្វិក AIA បម្រើម្ចាស់បណ្ណសន្យាធានារ៉ាប់រងច្រើនជាង៣៦លានបណ្ណ និងសមាជិកទទួលអត្ថប្រយោជន៍ធានារ៉ាប់រងតាមក្រុមហ៊ុននានាច្រើនជាង១៦លាននាក់។

AIA Group Limited ត្រូវបានចុះបញ្ជីនៅក្នុង The Stock Exchange of Hong Kong Limited ដោយមានលេខកូដមូលបត្រលេខ “១២៩៩” ជាមួយនិង American Depositary Receipt (កំរិត ១) ដែលមានប្រតិ្តបត្តការក្នុងទីផ្សារភាគហ៊ុននោះ (សញ្ញាសម្គាល់ ៖“ AAGIY”) ។

 

ទំនាក់ទំនង​សារព័ត៌មាន

ម៉េង ដាណែត

ប្រធានផ្នែក​ទីផ្សារជាន់ខ្ពស់

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក

០៧៧ ៨៥៥ ៥៦០

Daneth-d.Meng@aia.com