សេចក្តីប្រកាសសារព័ត៌មាន

អេ អាយ អេ ខេមបូឌា ធ្វើឲ្យជីវិតយុវជនខ្មែរកាន់តែប្រសើរឡើង តាមរយៈការពង្រីកការគាំទ្រក្រុមកីឡាយុវជនដែលធំជាងគេបង្អស់

05/10/2020 dot  អាន 3 នាទី

រាជធានីភ្នំពេញ ថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២០ - ក្រុមហ៊ុន អេអាយអេខេមបូឌា ពង្រឹងការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការជួយដល់ យុវជនខ្មែរ ឲ្យរស់នៅប្រកបដោយសុខភាពល្អ អាយុវែង និង ជីវិតកាន់តែប្រសើរឡើង តាម       រយៈការបន្តការឧបត្ថម្ភដល់ ក្រុមកីឡាយុវជន អេអាយអេ - អាយអេសអែហ្វ (AIA-ISF) រយៈពេល ៣ ឆ្នាំបន្ថែមទៀត ។ សេចក្ដីប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងកម្មវិធី បិទបញ្ចប់រដូវកាលនៃក្លឹបបាល់ទាត់ ២០១៩ - ២០ កាលពីថ្ងៃអាទិត្យ ទី ០៤ ខែតុលា ឆ្នាំ ២០២០។

អេអាយអេ ខេមបូឌា កំពុងធ្វើការឧបត្ថម្ភដល់ក្រុមកីឡាយុវជន អាយអេសអែហ្វ សម្រាប់បីរដូវកាលជាប់ៗគ្នា ហើយនឹងបន្តផ្ដល់ការគាំទ្ររយៈពេលបីឆ្នាំបន្ថែមទៀត ដែលនេះសបញ្ជាក់ឲ្យឃើញនូវការសន្យារបស់ក្រុមហ៊ុនក្នុងការជួយដល់ ពលរដ្ឋទូទៅ ឲ្យរស់នៅប្រកបដោយសុខភាពល្អ អាយុវែង និង ជីវិតកាន់តែប្រសើរឡើង ។ រួមជាមួយគ្នានេះ អេអាយអេខេមបូឌា និង អាយអេសអេហ្វ មានគោលដៅប្រើប្រាស់ថាមពលនៃកីឡាបាល់ទាត់ បញ្ចូលជាឥរិយាបថវិជ្ជមានជាសកល បន្តសកម្មភាពរស់រវើក ដោយសហការណ៍ជាមួយបុគ្គលផ្សេង ឆ្ពោះទៅរកគោលដៅរួម និង ការយល់ឃើញពីការប្រកួតដោយយុត្តិធម៌ដល់ យុវជនខ្មែរដោយយកចេញពីស្រទាប់យុវវ័យ ក្មេងៗ។

ជាទូទៅ ចន្លោះរយៈពេល ៦ ខែ ក្រុមកីឡាយុវជននេះបានប្រមូលផ្ដុំដោយយុវជនក្មេងៗចេញពីសហគមន៍ក្រីក្រ ដើម្បីលេងបាល់ទាត់ ខណៈពេលផ្ដល់ការអភិវឌ្ឍន៍ជំនាញនៃជីវិត និង ទទួលបាននូវភាពរីករាយក្នុងជីវិត ។ ឆ្នាំនេះ ក្មេងប្រុស និង ក្មេងស្រីច្រើនជាង​ ១៥០០ នាក់ បានចូលរួមក្នុងក្លឹបបាល់ទាត់ និង ចូលរួមប្រកួតឆ្លងក្រុមចំនួន ៧ ក្រុម និង កម្រិតអាយុចំនួន ៤ ប្រភេទខុសៗគ្នាដូចជា ១៨ ឆ្នាំ ១៦ ១៤ និង ១០ ឆ្នាំ ដែលនេះបានបង្កើតជា កម្មវិធីគ្រឹះនៃបាល់ទាត់ដ៏ធំបង្អស់នៅកម្ពុជា។

នាយកប្រតិបត្តិនៃ អេអាយអេខេមបូឌា លោក Pauline Teoh បានសង្កត់ធ្ងន់លើ សារៈសំខាន់នៃកីឡា:

“ការលេងកីឡា បង្រៀននូវមេរៀននៃជីវិតដ៏មានតម្លៃសម្រាប់ យុវជន/យុវនារីក្មេងៗ អំពីក្រុមការងារ ភាពជាកីឡាករ និង សុច្ចរិតភាព ដូចនេះយើងមានមោនទភាពដ៏ធំធេងក្នុងការបន្តផ្ដល់ការឧបត្ថម្ភដល់ ក្លឹបកីឡាដែលប្រមូលផ្ដុំដោយយុវជន/យុវនារីក្មេងៗរាប់រយនាក់ និង សហគមន៍ដែលទទួលបានផលប្រយោជន៍ពីវា។”

ក្លឹបកីឡាយុវជន អេអាយអេ - អាយអេសអែហ្វ ២០២០ បានប្រារព្វពិធីបិទបញ្ចប់ការទន្ទឹងរង់ចាំជាយូរមកហើយរបស់ខ្លួននៅថ្ងៃអាទិត្យ ទី ០៤ ខែតុលា ឆ្នាំ ២០២០ ដោយទាញបញ្ចប់រដូវកាលនៃការប្រកួត បន្ទាប់ពីត្រូវបានផ្អាកចាប់តាំងពីខែ មិនា ដោយសារជំងឺរាតត្បាត កូវីដ ១៩ ។ ចាប់ផ្ដើមនៅម៉ោង ១០:៣០ ព្រឹក នៅកីឡាដ្ឋាន អាយអេសអេហ្វក្នុងភូមិព្រះធាតុ រាជធានីភ្នំពេញ កីឡាករបានឈានដល់កម្រិតកំពូលសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត និង វគ្គផ្ដាច់ព្រ័ត ។ ដោយជ្រើសរើសបាន អ្នកទទួលជ័យលាភី កម្មវិធីបិទបញ្ចប់ក៏បានចាប់ផ្ដើម រដូវកាលប្រកួតកីឡាក៏ត្រូវបានបញ្ចប់ជាផ្លូវការ។

ចាប់តាំងពីបើកដំណើរការក្នុងឆ្នាំ ២០០៦ អាយអេសអេហ្វ បានចូលរួមដោយផ្ទាល់ក្នុងកម្មវិធីបណ្តុះបណ្ដាលគ្រឹះនៃកីឡាបាល់ទាត់ជាច្រើន ហើយសព្វថ្ងៃនេះបានសហការណ៍ជាមួយយុវជន/យុវនារីបាក់ទឹកចិត្តជាង ៣០០០ នាក់ នៅទូទាំងប្រទេសកម្ពុជា ។ មូលដ្ឋានគ្រឹះនៃក្លឹបកីឡាយុវជនអាយអេសអែហ្វ មានជំនឿយ៉ាងមុតម៉ាំថា កីឡាមានសក្ដានុពលក្នុងការប្រយុទ្ធប្រឆាំងនិងការងារប្រឈមក្នុងសង្គម ដែលយុវវ័យក្មេងៗនៅប្រទេសកម្ពុជាកំពុងប្រឈមមុខក្នុងពេលបច្ចុប្បន្នដូចជា ការរើសអ៊ើង កង្វះការអប់រំ ភាពអត់ការងារធ្វើ និង ជំងឺដែលអាចបង្កាបាន។

អំពីអេអាយអេខេមបូឌា

អេអាយអេគ្រុប លីមីតធីត និង សាខា (តទៅហៅថា អេអាយអេ “AIA” ឬ គ្រុប “Group”) មានក្រុមហ៊ុនធានារ៉ាប់រងជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន ១៨ ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក - សាខាគ្រប់គ្រងទាំងស្រុង និង ក្រុមហ៊ុនបុត្រសម្ព័ន្ធនៅទីក្រុងហុងកុង SAR ប្រទេសថៃ សឹង្ហបូរី ម៉ាឡេស៊ី ចិនដីគោក កូរ៉េខាងត្បូង ហ្វីលីពិន អូស្ត្រាលី ឥណ្ឌូនេស៊ី (ចិន) តៃវ៉ាន់ រៀតណាម ញ៉ូហ្ស៊ីលែន ម៉ាកាវ SAR ប៊្រុយណេ កម្ពុជា មីយ៉ាន់ម៉ា ក្រុមហ៊ុនបុត្រសម្ព័ន្ធដែល ៩៩ ភាគរយនៅប្រទេសស្រីលង្កា និង ក្រុមហ៊ុនបណ្ដាក់ទុនរួម ៤៩ ភាគរយនៅប្រទេសឥណ្ឌា។

ក្នុងពេលបច្ចុប្បន្ន អាជីវកម្មរបស់ក្រុមហ៊ុន គឺដូចគ្នានិង អេអាយអេ ដែលត្រូវបានបង្កើតឡើងលើកដំបូងនៅទីក្រុងសៀងហៃ កាលពីមួយសតវត្សកន្លងទៅក្នុងឆ្នាំ ១៩១៩ ។ ជាក្រុមហ៊ុនឈានមុខគេមួយនៅលើទីផ្សារ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (អតីត-ជប៉ុន) ដោយផ្តោតទៅលើបុព្វលាភធានារ៉ាប់រងជីវិត និង មានតួនាទីនាំមុខគេនៅគ្រប់ទីផ្សារភាគច្រើនរបស់ខ្លួន ។ ក្រុមហ៊ុនមានទ្រព្យសម្បត្តិសរុបចំនួន ២៨៤ ពាន់លានដុល្លារអាមេរិក ចាប់តាំងពីឆ្នាំ ២០១៩។

អេអាយអេ ឆ្លើយតបតាមតម្រូវការនៃប្រាក់សន្សំ និង ការការពាររយៈពេលវែងរបស់ ពលរដ្ឋទូទៅតាមរយៈការផ្ដល់នូវផលិតផលដ៏សម្បូរបែប និង សេវាកម្មជាច្រើនរួមមាន ការធានារ៉ាប់រងជីវិត គ្រោះថ្នាក់ ការធានារ៉ាប់រងសុខភាព និង ផែនការសន្សំប្រាក់ ។ ក្រុមហ៊ុនគ្រុប ក៏ផ្ដល់ផងដែរនូវប្រាក់អត្ថប្រយោជន៍សម្រាប់បុគ្គលិក ផ្ដល់ឥណទានអាយុជីវិត និង សេវាកម្មប្រាក់សោធនិវត្តន៍ ។ តាមរយៈបណ្ដាញភ្នាក់ងារ ដៃគូ និង បុគ្គលិកដ៏ទូលំទូលាយនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក អេអាយអេ បានផ្ដល់ដល់ម្ចាស់ប័ណ្ណធានានូវ ប័ណ្ណធានារ៉ាប់រងរូបវ័ន្តបុគ្គលច្រើនជាង ៣៦ លាននាក់ និង សមាជិកដែលបានចូលរួម ផែនការធានារ៉ាប់រងជាក្រុមជាង ១៦ លាននាក់។

អេ អាយ អេ គ្រុបលីមីតធិត (AIA Group Limited) ត្រូវបានដាក់បញ្ចូលក្នុង តារាងនៃក្រុមប្រឹក្សាភិបាលចម្បងនៃ គណកម្មាធិការផ្សារមូលបត្រទីក្រុងហុងកុង (Main Board of The Stock Exchange of Hong Kong Limited) ដែលស្ថិតក្រោមច្បាប់ផ្សារមូលបត្រ “១២៩៩” ស្របតាមច្បាប់ស្ដីពី ការទទួលប្រាក់តម្កល់នៃសហរដ្ឋអាមេរិក (កម្រិត ១) A (American Depositary Receipts (Level 1) ដែលធ្វើពាណិជ្ជកម្មលើទីផ្សារស្របច្បាប់ (រូបសញ្ញា: “AAGIY”)។

 

ទំនាក់ទំនង​សារព័ត៌មាន

ម៉េង ដាណែត

ប្រធានផ្នែក​ទីផ្សារជាន់ខ្ពស់

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក

០៧៧ ៨៥៥ ៥៦០

Daneth-d.Meng@aia.com