សេចក្តីប្រកាសសារព័ត៌មាន

អេ អាយ អេ ខេមបូឌា ផ្តល់ការការពារបន្ថែមដល់ម្ចាស់បណ្ណសន្យារ៉ាប់រងដើម្បីប្រឆាំងកូវីដ-១៩

08/12/2020 dot  អាន 5 នាទី

ភ្នំពេញ ថ្ងៃទី ០៨ ធ្នូ ២០២០ - ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ខេមបូឌា បានធ្វើការផ្តល់ជូននូវអត្ថប្រយោជន៍បន្ថែមរហូតដល់ទៅ ៥០០ដុល្លារលើថ្លៃសម្រាកព្យាបាលនៅមន្ទីរពេទ្យដល់ម្ចាស់បណ្ណសន្យារ៉ាប់រងក្នុងករណីវិជ្ជមានកូវីដ-១៩ និង ៥០០០ដុល្លារក្នុងករណីទទួលមរណភាពដោយជំងឺនេះ។ អត្ថប្រយោជន៍នៃទឹកប្រាក់នេះនឹងផ្តល់ជូនបន្ថែមពីលើកញ្ចប់អត្ថប្រយោជន៍មានស្រាប់របស់បណ្ណសន្យារ៉ាប់រងជាលក្ខណៈបុគ្គល និងជាក្រុម។

ការផ្តល់ជូននេះមានសុពលភាពចាប់ពីថ្ងៃទី ០៧ ធ្នូ ដល់ ៣១ មីនា ២០២១។

អ្នកស្រី Pauline Teoh អគ្គនាយិកាក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា “អតិថិជនដែលជាម្ចាស់បណ្ណសន្យារ៉ាប់រងនៅតែជាកត្តាអាទិភាពចម្បងសម្រាប់ក្រុមហ៊ុន ហើយយើងបានប្តេជ្ញាផ្តល់ដំណោះស្រាយតាមរយៈការជួយសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងពេលវេលាលំបាកនាៗ។ អេ អាយ អេ ខេមបូឌា ក៏បានប្តេជ្ញាពួតដៃប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាមួយប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ស្របពេលយើងខ្ញុំនឹងសម្លឹងស្វែងរកផ្តល់ការគាំទ្រឲ្យកាន់ច្រើនតាមតែអាចធ្វើទៅបាន។”

គួបញ្ជាក់ផងដែរថាការផ្តល់ជូននេះគឺជាការផ្តល់ជូនលលើកទី ២ ដែល អេ អាយ អេ ខេមបូឌា បានផ្តល់អត្ថប្រយោជន៍បន្ថែមលើជំងឺកូវីដ១៩ ដល់ម្ចាស់បណ្ណសន្យារ៉ាប់រង ដោយលើកទី ១ ត្រូវបានធ្វើឡើងកាលពីខែ មីនា។ នេះគឺជាកាយវិកាចេះដឹងទុក្ខធុរៈក្នុងការជួយរំលែកបន្ទុកដល់ប្រជាពលរដ្ឋក្នុងអំឡុងពេលប្រឈមនឹងជំងឺរីករាតត្បាតតាមរយៈផ្តល់ការការពារផ្នែកហិរញ្ញវត្ថុដល់ពួកគាត់ដើម្បីដោះស្រាយរាល់តម្រូវការផ្សេងៗ។

For more information, please contact an AIA Life Planner / AIA Client Care at 086 999 242 or visit aia.com.kh.

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទីប្រឹក្សាផែនការអាយុជីវិត ឬ ផ្នែកបម្រើសេវាអតិថិជន ៖ 086 999 242 ឬ ចូលទៅកាន់ aia.com.kh។

អំពីអេអាយអេខេមបូឌា

អេអាយអេគ្រុប លីមីតធីត និង សាខា (តទៅហៅថា អេអាយអេ “AIA” ឬ គ្រុប “Group”) មានក្រុមហ៊ុនធានារ៉ាប់រងជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន ១៨ ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក - សាខាគ្រប់គ្រងទាំងស្រុង និង ក្រុមហ៊ុនបុត្រសម្ព័ន្ធនៅទីក្រុងហុងកុង SAR ប្រទេសថៃ សឹង្ហបូរី ម៉ាឡេស៊ី ចិនដីគោក កូរ៉េខាងត្បូង ហ្វីលីពិន អូស្ត្រាលី ឥណ្ឌូនេស៊ី (ចិន) តៃវ៉ាន់ រៀតណាម ញ៉ូហ្ស៊ីលែន ម៉ាកាវ SAR ប៊្រុយណេ កម្ពុជា មីយ៉ាន់ម៉ា ក្រុមហ៊ុនបុត្រសម្ព័ន្ធដែល ៩៩ ភាគរយនៅប្រទេសស្រីលង្កា និង ក្រុមហ៊ុនបណ្ដាក់ទុនរួម ៤៩ ភាគរយនៅប្រទេសឥណ្ឌា។

ក្នុងពេលបច្ចុប្បន្ន អាជីវកម្មរបស់ក្រុមហ៊ុន គឺដូចគ្នានិង អេអាយអេ ដែលត្រូវបានបង្កើតឡើងលើកដំបូងនៅទីក្រុងសៀងហៃ កាលពីមួយសតវត្សកន្លងទៅក្នុងឆ្នាំ ១៩១៩ ។ ជាក្រុមហ៊ុនឈានមុខគេមួយនៅលើទីផ្សារ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (អតីត-ជប៉ុន) ដោយផ្តោតទៅលើបុព្វលាភធានារ៉ាប់រងជីវិត និង មានតួនាទីនាំមុខគេនៅគ្រប់ទីផ្សារភាគច្រើនរបស់ខ្លួន ។ ក្រុមហ៊ុនមានទ្រព្យសម្បត្តិសរុបចំនួន ២៨៤ ពាន់លានដុល្លារអាមេរិក ចាប់តាំងពីឆ្នាំ ២០១៩។

អេអាយអេ ឆ្លើយតបតាមតម្រូវការនៃប្រាក់សន្សំ និង ការការពាររយៈពេលវែងរបស់ ពលរដ្ឋទូទៅតាមរយៈការផ្ដល់នូវផលិតផលដ៏សម្បូរបែប និង សេវាកម្មជាច្រើនរួមមាន ការធានារ៉ាប់រងជីវិត គ្រោះថ្នាក់ ការធានារ៉ាប់រងសុខភាព និង ផែនការសន្សំប្រាក់ ។ ក្រុមហ៊ុនគ្រុប ក៏ផ្ដល់ផងដែរនូវប្រាក់អត្ថប្រយោជន៍សម្រាប់បុគ្គលិក ផ្ដល់ឥណទានអាយុជីវិត និង សេវាកម្មប្រាក់សោធនិវត្តន៍ ។ តាមរយៈបណ្ដាញភ្នាក់ងារ ដៃគូ និង បុគ្គលិកដ៏ទូលំទូលាយនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក អេអាយអេ បានផ្ដល់ដល់ម្ចាស់ប័ណ្ណធានានូវ ប័ណ្ណធានារ៉ាប់រងរូបវ័ន្តបុគ្គលច្រើនជាង ៣៦ លាននាក់ និង សមាជិកដែលបានចូលរួម ផែនការធានារ៉ាប់រងជាក្រុមជាង ១៦ លាននាក់។

អេ អាយ អេ គ្រុបលីមីតធិត (AIA Group Limited) ត្រូវបានដាក់បញ្ចូលក្នុង តារាងនៃក្រុមប្រឹក្សាភិបាលចម្បងនៃ គណកម្មាធិការផ្សារមូលបត្រទីក្រុងហុងកុង (Main Board of The Stock Exchange of Hong Kong Limited) ដែលស្ថិតក្រោមច្បាប់ផ្សារមូលបត្រ “១២៩៩” ស្របតាមច្បាប់ស្ដីពី ការទទួលប្រាក់តម្កល់នៃសហរដ្ឋអាមេរិក (កម្រិត ១) A (American Depositary Receipts (Level 1) ដែលធ្វើពាណិជ្ជកម្មលើទីផ្សារស្របច្បាប់ (រូបសញ្ញា: “AAGIY”)។

 

ទំនាក់ទំនង​សារព័ត៌មាន

ម៉េង ដាណែត

ប្រធានផ្នែក​ទីផ្សារជាន់ខ្ពស់

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក

០៧៧ ៨៥៥ ៥៦០

Daneth-d.Meng@aia.com