សេចក្តីប្រកាសសារព័ត៌មាន

វិសាលភាពកាន់តែធំ កាន់តែប្រសើរ និងថ្មីប្លែក៖ ទីប្រឹក្សាផែនការជីវិត AIA ទទួលការសាទរចំពោះការការពារផ្នែកហិរញ្ញវត្ថុនៃប្រជាជនកម្ពុជា

17/08/2019 dot  អាន 4 នាទី

ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ – ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) បានរៀបចំកម្មវិធី Kick-off ពាក់កណ្តាលឆ្នាំ នៅថ្ងៃនេះ ក្នុងគោលបំណងអបអរសាទរសមិទ្ធផលរបស់ទីប្រឹក្សាផែនការជីវិត AIA ក្នុងការជួយការពារផ្នែកហិរញ្ញវត្ថុនៃប្រជាជនកម្ពុជា និងដើម្បីលើកទឹកចិត្តឲ្យពួកគាត់បន្តផ្តល់ការការពារដល់ប្រជាជនកាន់តែច្រើនបន្ថែមទៀត។ កម្មវិធីនេះត្រូវបានរៀបចំឡើងនៅសណ្ឋាគារ ដឹ ហ្រ្កេត ឌ្យូកភ្នំពេញ ហើយមានការចូលរួមពីថ្នាក់ដឹកនាំជាច្រើន​ រួម​មានលោក Tan Hak Leh នាយកប្រតិបត្តិប្រចាំតំបន់នៃសម្ព័ន្ធ អេ អាយ អេ លោកស្រី Pauline Teoh អគ្គនាយិកាក្រុមហ៊ុន អេ អាយ អេ ខេមបូឌា និងលោក សំរិទ្ធ មុនី នាយកគ្រប់គ្រងនាយកដ្ឋានផ្នែកលក់។

កម្មវិធីក្រោម​ប្រធាន​បទ «វិសាលភាពកាន់តែធំ កាន់តែប្រសើរ និង​ថ្មី​ប្លែក»មួយនេះ បានចាប់ផ្តើមជាមួយនឹងការបង្ហាញនូវលទ្ធផលដ៏អស្ចារ្យក្នុងឆមាសក្នុងទីមួយ។ ក្នុងផ្នែក «វិសាលភាពកាន់តែធំ» សមិទ្ធិផលគួរឲ្យកត់សម្គាល់ រួមមានការវិវត្តនៃវិសាលភាពរបស់នាយកដ្ឋានផ្នែកលក់ដល់ទៅ ៤២២% បើប្រៀបធៀបទៅនឹងឆ្នាំមុន។ “កាន់តែប្រសើរ” សំដៅទៅលើការកែលម្អគួរឲ្យភ្ញាក់ផ្អើលចំពោះបទពិសោធន៍របស់អតិថិជន សមត្ថភាពគ្រប់គ្រងព័ត៌មាន វិធីសាស្រ្តវាយតម្លៃហានិភ័យធានារ៉ាប់រង និងការចាប់ផ្តើមផ្តល់ជូននូវដំណោះស្រាយថ្មីមួយហៅថា អត្ថប្រយោជន៍បន្ថែមលើគ្រោះថ្នាក់ ដែលជាដំណោះស្រាយធានារ៉ាប់រងអាយុជីវិតដំបូងគេបង្អស់នៅកម្ពុជាពី អេ អាយ អេ ដែលផ្តល់ជូនការការពារលើគ្រោះថ្នាក់នានា និងការចំណាយសម្រាកក្នុងមន្ទីរពេទ្យ រួមទាំងការ​សង្គ្រោះបន្ទាន់នៅក្រៅប្រទេសផងដែរ។ ទន្ទឹមនឹងនេះ ប្រធានបទ “ថ្មីប្លែក” ត្រូវបានរំលេចឡើងក្នុង​កម្មវិធីវឌ្ឍនភាពអាជីពឆាប់រហ័ស​ និងការលើកទឹកចិត្តកាន់តែច្រើនសម្រាប់ទីប្រឹក្សាផែនការជីវិត AIA ដើម្បីសំរេចគោលដៅរបស់ខ្លួន និងបម្រើអតិថិជនរបស់ពួកគាត់ឲ្យបានកាន់តែល្អ។

អេ អាយ អេ ខេមបូឌា ក៏បាន​ប្រកាស​អ្នកឈ្នះនៃពានរង្វាន់ទីប្រឹក្សាផែនការជីវិតសម្រាប់ក្លិបលំដាប់ព្រីមៀរឆ្នាំ២០១៩ ដែលរួម​មាន​៥៤រូបផងដែរ។ ក្នុង​នោះ មានសមាសភាពសមាជិក Million Dollar Round Table (“MDRT”) ជាច្រើន និងសមាជិកលំដាប់ Court of the Table (“COT”) ដល់ទៅ២នាក់ ដែល​ជាអ្នកតំណាងសម្រាប់​កម្ពុជាដំបូងបំផុតពីវិស័យធានារ៉ាប់រង ចេញពីប្រតិបត្តិការ​ត្រឹមតែ២ឆ្នាំប៉ុណ្ណោះរបស់ អេ អាយ អេ ខេមបូឌា។

សមាជិកភាព MDRT ត្រូវបានទទួលស្គាល់ជាអន្តរជាតិថាជាបទដ្ឋាននៃឧត្តមភាពក្នុងវិស័យធានារ៉ាប់រងអាយុជីវិត និងសេវាកម្មហិរញ្ញវត្ថុ ហើយត្រូវបានផ្តល់ជូនទីប្រឹក្សាផែនការជីវិតដោយផ្អែកលើចំណេះដឹងវិជ្ជាជីវៈដ៏ម៉ត់ចត់ អាកប្បកិរិយាប្រកបដោយក្រមសីលធម៌ម៉ឺងម៉ាត់ និងសេវាកម្មអតិថិជនដ៏ល្អឥតខ្ចោះ។ ដើម្បីអាចក្លាយជាសមាជិកលំដាប់ COT ទីប្រឹក្សាផែនការជីវិតទាំងអស់ចាំបាច់ត្រូវមានផលិតភាពអាជីវកម្មរបស់ខ្លួន ៣ដងខ្ពស់ជាងលំដាប់ MDRT។

លោកស្រី កែវ សុចិន្តា ដែលជាទីប្រឹក្សាផែនការជីវិតលំដាប់ COT ដែល​បាន​កសាងកិត្តិនាមនេះ លឿនជាងគេបំផុត បានលើកឡើងថា «ខ្ញុំពិតជារីករាយណាស់ ដែលខ្ញុំបានក្លាយជាសមាជិក COT ក្នុង២០១៩។ នេះបង្ហាញថាប្រសិនបើយើងខិតខំធ្វើការជារាល់ថ្ងៃ និងខិតខំដើម្បីសុខុមាលភាពប្រជាជនកម្ពុជា នោះយើងអាចទទួលបានការទទួលស្គាល់ជាអន្តរជាតិ ជាពិសេសគឺតាមរយៈក្រុមហ៊ុនអន្តរជាតិដូចជា អេ អាយ អេ។»

លោកស្រី Pauline Teoh អគ្គនាយិកាក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ ដោយកត់សម្គាល់ពីការ​អភិវឌ្ឍដ៏ធំធេងនេះថា «ខ្ញុំពិតជារីករាយខ្លាំងណាស់ដែលបាន​ឃើញ អេ អាយ អេ ខេមបូឌា បានអភិវឌ្ឍដល់កម្រិតណាក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ។ ចំនួនទីប្រឹក្សាផែនការជីវិត AIA បានរីកចម្រើនយ៉ាងខ្លាំង ហើយសម្រាប់ខ្ញុំ ការដែល​យើង​មានសមាជិក Court of the Table ត្រឹម​តែក្នុងរយៈពេល​២ឆ្នាំនៃ​ប្រតិបត្តិការរបស់យើង គឺជាការរីកចំរើនដ៏ខ្លាំងក្លា។ ជាមួយនឹងការគាំទ្រកាន់តែច្រើនពី អេ អាយ អេ ខេមបូឌា និងសម្ព័ន្ធ អេ អា អេ ទាំងមូល ខ្ញុំសង្ឃឹមថាយើងនឹងទទួល​បានសមិទ្ធផលកាន់តែធំ កាន់តែប្រសើរ និងកាន់តែប្លែកពីទីប្រឹក្សាផែនការជីវិត AIA ក្នុងការការពារហិរញ្ញវត្ថុនៃប្រជាជនកម្ពុជា។»

 

អំពី អេ អាយ អេ ខេមបូឌា

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) គឺ​ជាបុត្រ​សម្ព័ន្ធ ​និងជាកម្មសិទ្ធិទាំង​ស្រុង​របស់ AIA Group Limited (“AIA”) ដែលជាសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រងជីវិតធំជាងគេបំផុតនៅលើពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម។

សម្ព័ន្ធ​ AIA មានវត្តមាន​នៅក្នុង​ទីផ្សារ​ចំនួន១៨នៅ​អាស៊ី​ប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េ ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម ណូវែលហ្សេឡង់ ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ៩៧ភាគរយនៅសិរីលង្កា និងការវិនិយោគរួមគ្នា៤៩ភាគរយនៅឥណ្ឌា។ AIA ក៏ទទួលបានការអនុញ្ញាតសម្រាប់ប្រតិបត្តិការនៅក្នុងប្រទេសមីយ៉ាន់ម៉ា តាមរយៈបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ១០០ភាគរយ។ AIA គឺជាក្រុមហ៊ុន​ឈានមុខគេនៅតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងជាក្រុមហ៊ុន​ឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប២៣០ពាន់លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ តាម​រយៈ​បណ្តាញ​ដ៏ទូលំទូលាយ​នៃ​ភ្នាក់ងារ ដៃគូ និង​ធនធាន​មនុស្ស​នានា​ទូ​ទាំង​អាស៊ី​ប៉ាស៊ីហ្វិក AIA បម្រើ​ម្ចាស់បណ្ណ​សន្យាធានារ៉ាប់រងច្រើន​ជាង៣៣​លាន​បណ្ណ និង​សមាជិកទទួល​អត្ថប្រយោជន៍​ធានារ៉ាប់​រង​តាម​ក្រុមហ៊ុន​នានា​ច្រើន​ជាង​១៦លាន​នាក់។

អេ អាយ អេ ខេមបូឌា ផ្តល់ជូន​នូវ​​ដំណោះស្រាយ និង​សេវាកម្ម​ធានារ៉ាប់រង​ជីវិត​ឈានមុខគេក្នុងទីផ្សារ ដើម្បី​បំពេញ​តម្រូវ​ការ​លើ​ការ​ការពារ និង​ការ​សន្សំ​រយៈពេល​វែង របស់​ប្រជាពល​រដ្ឋ​ក្នុង​ប្រទេស​កម្ពុជា។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាចូលរួម​លើក​កំពស់​ការ​អភិវឌ្ឍ​​សង្គម-សេដ្ឋកិច្ច នៃ​ព្រះរាជាណាចក្រកម្ពុជា​ឲ្យ​បាន​យូរ​អង្វែង និង​ជួយឲ្យ​ប្រជាជន​ខ្មែរ​ទទួល​បាន​សុខភាព​ និងជីវិត​កាន់តែប្រសើរ។

 

ទំនាក់ទំនង​សារព័ត៌មាន

ហាក់ បញ្ញារ័ត្ន

ប្រធានផ្នែក​ទំនាក់ទំនង​សាធារណៈ

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក

០១៦/០១៧ ៣៦៩ ១៥៥

Panharath.Hak@aia.com