សេចក្តីប្រកាសសារព័ត៌មាន

កុមារកម្ពុជា២៤នាក់ ធ្វើដំណើរទៅភូកេត ប្រទេសថៃទទួលយកអាហារូបករណ៍ AIA ELITE FOOTBALL CAMP លំដាប់ពិភពលោក

27/07/2019 dot  អាន 5 នាទី

ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ – កុមារចំនួន២៤នាក់ ដែលត្រូវបានជ្រើសរើសដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) និងក្លិបបាល់ទាត់ Tottenham Hotspur (“Spurs”) ដើម្បីទទួលបានអាហារូបករណ៍បាល់ទាត់កុមារលំដាប់ពិភពលោក AIA Elite Football Camp បានចាប់ផ្តើមធ្វើដំណើរទៅកាន់ភូកេត ប្រទេសថៃ នាព្រឹកថ្ងៃនេះ។ អាហារូបករណ៍នេះត្រូវបានផ្តល់ជូនក្នុងកម្មវិធីមួយថ្មីៗនេះ របស់ អេ អាយ អេ ខេមបូឌា ក្នុងគោលបំណងដើម្បីជួយឲ្យយុវជនកម្ពុជាមានទម្លាប់រស់នៅល្អ និងផ្តល់ឱកាសដល់ពួកគេក្នុងការចូលរួមហ្វឹកហាត់បាល់ទាត់លំដាប់ពិភពលោក។

កុមារទាំងអស់ បានធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញរួមជាមួយអ្នកមើលថែចំនួន៤នាក់ ដោយស្ថិតនៅក្រោមការដឹកនាំរបស់លោកស្រី ខៀវ វរៈច័ន្ទ នាយិកាផ្នែកទីផ្សាររបស់ អេ អាយ អាយ ខេមបូឌា។ ពួកគេនឹងវិលត្រលប់មកវិញនៅថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០១៩។ ជាផ្នែកមួយនៃអាហារូបករណ៍នេះ ពួកគេនឹងទទួលបានសំលៀកបំពាក់កីឡាបាល់ទាត់ចំនួនពីរឈុត ការធានារ៉ាប់រងលើការធ្វើដំណើរ ធានារ៉ាប់រងសុខភាព និងការតាមដានរបបអាហារប្រចាំថ្ងៃ។ កម្មវិធីរយៈពេលប្រាំមួយថ្ងៃនេះ មានកាលវិភាគសកម្មភាពយ៉ាងច្រើន ដែល​អនុញ្ញាតឲ្យកុមារដែលចូលរួមទទួលបានមេរៀន និងវគ្គហ្វឹកហាត់ជាក់ស្តែងស្តីពីជំនាញបាល់ទាត់មូលដ្ឋានសំខាន់ៗ ដំបូន្មានអំពីការអភិវឌ្ឍទំនុកចិត្ត និងឯករាជ្យភាព ព្រមទាំងការណែនាំអំពីអាហារូបត្ថម្ភល្អបំផុតសម្រាប់សុខភាព។

លោកស្រី ខៀវ វរៈច័ន្ទបានមានប្រសាសន៍ថា «កម្មវិធីហ្វឹកហាត់នេះមានលក្ខណៈពិស្តារ និង​ពេញលេញបំផុត ដោយផ្តោតលើចំនុចគន្លឹះជាច្រើន ដើម្បីធានាឲ្យកុមារទទួលបាននូវចំណេះដឹងជ្រៅជ្រះអំពីជំនាញបាល់ទាត់កម្រិតខ្ពស់ និងព័ត៌មានថ្មីបំផុតស្តីពីការរស់នៅប្រកបដោយសុខភាពល្អ។ ខ្ញុំទន្ទឹងរង់ចាំមើលពីភាពរីកចម្រើនរបស់ពួកគេពីកម្មវិធីនេះ ហើយខ្ញុំជឿថាពួកគេក៏ទន្ទឹងរង់ចាំពេលវេលាដ៏អស្ចារ្យនៅភូកេតផងដែរ ដើម្បីក្រេបយកឥទ្ធិពលវិជ្ជមានសម្រាប់ខ្លួន​ឯង និងដើម្បីចែករំលែកដល់ក្រុមគ្រួសាររបស់គេ។»

កម្មវិធីហ្វឹកហាត់នេះ ត្រូវ​បានរៀបចំដោយផ្ទាល់ពីគ្រូបង្វឹកសម្រាប់ការអភិវឌ្ឍអន្តរជាតិពីក្លិបបាល់ទាត់ Spurs ដែលនឹងរួមបញ្ចូលវគ្គហ្វឹកហាត់ជាក់ស្តែង ១ ទល់ ១ ជំនាញស៊ុតបញ្ចូលទី ការប្រកួត 3 ទល់ 3 និងការប្រកួតនៅចុងសប្តាហ៍។ នៅក្នុងថ្នាក់រៀន ពួកគេនឹងរៀនអំពីការការពារការរងរបួស ចិត្តវិទ្យាកីឡា និងអាហារូបត្ថម្ភ។ កុមារម្នាក់ៗនឹងមានភារកិច្ចក្នុងការសរសេរកំណត់ហេតុប្រចាំថ្ងៃផងដែរ ហើយនឹងមានវគ្គផ្តល់យោបល់ផ្ទាល់ខ្លួនជាមួយគ្រូបង្វឹក ដើម្បីវិភាគការរីកចំរើនរបស់ពួកគេរៀងៗខ្លួន។ វគ្គបណ្តុះបណ្តាលនេះនឹងធ្វើឡើងនៅរមណីដ្ឋានសុខភាព និងពហុកីឡា លំដាប់ពិភពលោកឈ្មោះថា Thanyapura នៅភូកេត ដែលជាកន្លែងគាំពារសុខុមាលភាពឈានមុខគេមួយក្នុងតំបន់ មានទីតាំង និងសម្ភារៈហ្វឹកហាត់លំដាប់ពិភពលោកផងដែរ។

កម្មវិធីនេះអាចប្រព្រឹត្តទៅបានដោយសារតែ អេ អាយ អេ គឺជាដៃគូផ្លូវការរបស់ក្លិបបាល់ទាត់ Spurs ដែលជាក្លិបបាល់ទាត់ឈានមុខគេនៅក្នុងក្របខណ្ឌ English Premier League។ ជាលទ្ធផលនៃការចាប់ដៃគូនេះ ក្លិបបាល់ទាត់ Spurs បានដាក់មូលដ្ឋានគ្រូបង្វឹកសម្រាប់ការអភិវឌ្ឍបាល់ទាត់អន្តរជាតិបីរូបនៅទ្វីបអាស៊ី ដើម្បីជួយដល់កុមារ និងយុវជនបណ្តុះក្តីស្រលាញ់លើវិស័យបាល់ទាត់ និងលើកកំពស់ការរស់នៅប្រកបដោយសុខភាពល្អ។

លោកស្រី Pauline Teoh ថ្នាក់ដឹកនាំរបស់ អេ អាយ អេ ខេមបូឌា មានប្រសាសន៍ថា «យើងរីករាយ ព្រោះថាតាមរយៈការចាប់​ដៃគូរបស់យើងជាមួយក្លិបកីឡាបាល់ទាត់លំដាប់ពិភពលោកដូចជា Spurs នេះ កុមារកម្ពុជាដែលមាន​ទេពកោសល្យទាំង២៤រូប ទទួល​បានកិត្តិយសទទួលបានអាហារូបករណ៍បាល់ទាត់ដ៏ពិសេសនេះ។ កុមារទាំងអស់នឹងអាចបង្កើនសមត្ថភាពបាល់ទាត់ដ៏មានសក្តានុពលរបស់ពួកគេ ព្រមទាំងរៀនពីជំនាញថ្មីៗជាច្រើនដែលពួកគេអាចអភិវឌ្ឍបន្តទៀតបានសម្រាប់ជីវិតរបស់ពួកគេទៅថ្ងៃមុខ។»

អាណាព្យាបាលរបស់កុមារទាំងអស់ បានទទួលព័ត៌មានលំអិតអំពីកាលវិភាគហាត់របស់កម្មវិធីនេះ នៅក្នុងថ្ងៃផ្តល់ព័ត៌មានអាហា-រូបករណ៍ដែលរៀបចំឡើងដោយ អេ អាយ អេ ខេមបូឌា កាលទីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩។ អាណាព្យាបាលដែលមានវត្តមានទាំងអស់ បានទទួលយកដំណោះស្រាយធានារ៉ាប់រងអាយុជីវិតឈានមុខគេរបស់ អេ អាយ អេ ចាប់ពីថ្ងៃទី១៥ ខែមីនា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។ ដូច្នេះ ពួកគាត់មានឱកាសនាំកូនៗចូលរួមវគ្គវាយតម្លៃដែលគ្រប់គ្រងដោយគ្រូបង្វឹក Spurs នៅ កីឡដ្ឋាន អេ អាយ អេ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ ក្នុងគោលបំណងជ្រើសរើសកុមារមានសមត្ថភាពបាល់ទាត់ខ្ពស់ ដែលក្នុងនោះកុមារ២៤នាក់ខាងលើ ត្រូវបានជ្រើសរើសទទួលអាហារូបករណ៍នេះ។

អំពី អេ អាយ អេ ខេមបូឌា

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) គឺ​ជាបុត្រ​សម្ព័ន្ធ ​និងជាកម្មសិទ្ធិទាំង​ស្រុង​របស់ AIA Group Limited (“AIA”) ដែលជាសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រងជីវិតធំជាងគេបំផុតនៅលើពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម។

សម្ព័ន្ធ​ AIA មានវត្តមាន​នៅក្នុង​ទីផ្សារ​ចំនួន១៨នៅ​អាស៊ី​ប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េ ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម ណូវែលហ្សេឡង់ ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ៩៧ភាគរយនៅសិរីលង្កា ក្រុមហ៊ុនសម្ព័ន្ធអាជីវកម្ម៤៩ភាគរយនៅឥណ្ឌូនេស៊ី និងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ AIA គឺជាក្រុមហ៊ុន​នាំមុខទីផ្សារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងជាក្រុមហ៊ុន​ឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប២៣០ពាន់លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ តាម​រយៈ​បណ្តាញ​ដ៏ទូលំទូលាយ​នៃ​ភ្នាក់ងារ ដៃគូ និង​ធនធាន​មនុស្ស​នានា​ទូ​ទាំង​អាស៊ី​ប៉ាស៊ីហ្វិក AIA បម្រើ​ម្ចាស់បណ្ណ​សន្យាធានារ៉ាប់រងច្រើន​ជាង៣៣​លាន​បណ្ណ និង​សមាជិកទទួល​អត្ថប្រយោជន៍​ធានារ៉ាប់​រង​តាម​ក្រុមហ៊ុន​នានា​ច្រើន​ជាង​១៦លាន​នាក់។

អេ អាយ អេ ខេមបូឌា ផ្តល់ជូន​នូវ​​ដំណោះស្រាយ និង​សេវាកម្ម​ធានារ៉ាប់រង​ជីវិត​ឈានមុខគេក្នុងទីផ្សារ ដើម្បី​បំពេញ​តម្រូវ​ការ​លើ​ការ​ការពារ និង​ការ​សន្សំ​រយៈពេល​វែង របស់​ប្រជាពល​រដ្ឋ​ក្នុង​ប្រទេស​កម្ពុជា។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាចូលរួម​លើក​កំពស់​ការ​អភិវឌ្ឍ​​សង្គម-សេដ្ឋកិច្ច នៃ​ព្រះរាជាណាចក្រកម្ពុជា​ឲ្យ​បាន​យូរ​អង្វែង និង​ជួយឲ្យ​ប្រជាជន​ខ្មែរ​ទទួល​បាន​សុខភាព​ និងជីវិត​កាន់តែប្រសើរ។

អំពីក្លិបបាល់ទាត់ Tottenham Hotspur

ក្លិបបាល់ទាត់ Tottenham Hotspur ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៨២ ដែលក្លិបនេះផ្តោតសំខាន់ទៅលើបែបផែន​នៃការលេងបាល់ទាត់បែបកំសាន្ត និងបែបប្រយុទ្ធ។ ក្រុមបាល់ទាត់នេះ បានទទួលចំណាត់ថ្នាក់លេខ៤ នៅក្នុងក្របខណ្ឌ Premier League នៅក្នុងរដូវកាល ២០១៨/២០១៩ សម្រេចបាននូវការចូលរួម​ក្នុង UEFA Champions League ៤ឆ្នាំជាប់ៗគ្នា និងបានជាប់ជុំចុងក្រោយ​លើកដំបូងបង្អស់ក្នុងប្រវត្តិរបស់​ខ្លួន ក្នុង​ឆ្នាំនេះផ្ទាល់។

ក្លិប Tottenham Hotspur ក៏​មាន៖

  • អ្នកគាំទ្រលើសពី ៤៦០ លាននាក់ទូទាំងពិភពលោក ដោយមានមូលដ្ឋានគាំទ្រធំៗនៅទូទាំងចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងទ្វីបអាស៊ី
  • ក្លិបអ្នកគាំទ្រច្រើនជាង ១៩០ នៅទូទាំងពិភពលោក ដែលរួម​មានកិ្លបគាំទ្រសកម្ម និងពេញលេញនៅកម្ពុជាផងដែរ
  • មជ្ឈមណ្ឌលបណ្តុះបណ្តាលបែបទំនើបទាន់សម័យបំផុត ជាមួយនឹងកីឡដ្ឋានលំដាប់ថ្នាក់ពិភពលោកថ្មីដែល​នឹងមាន​ប្រតិបត្តិ​ការ​ក្នុងពេល​ឆាប់ៗនេះ នៅចំកណ្តាលបេះដូងនៃទីក្រុងឡុងដុងខាងជើង
  • ការ​ចាប់ដៃគូពាណិជ្ជកម្ម​ ជាមួយនឹង​ក្រុមហ៊ុន​លំដាប់​ពិភពលោក ដូចជាសម្ព័ន AIA Group Limited (“AIA”) ដែលជាក្រុម​ហ៊ុន​ធានា​រ៉ាប់រង​ជីវិតឈានមុខគេនៅលើពិភពលោក និងក្រុមហ៊ុន Nike ដែល​ជាក្រុមហ៊ុន​សម្លៀកបំពាក់ និង​ស្បែក​ជើង​កីឡាឈានមុខគេ​ផង​ដែរ។

ក្រុមបាល់ទាត់ Tottenham Hotspur ក៏​មាន៖

  • អ្នកគាំទ្រលើសពី ៤០០ លាននាក់ទូទាំងពិភពលោក ដោយមានមូលដ្ឋានគាំទ្រធំៗនៅទូទាំងចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងទ្វីបអាស៊ី
  • ក្លិបអ្នកគាំទ្រច្រើនជាង ១៩០ នៅទូទាំងពិភពលោក ដែលរួម​មានកិ្លបគាំទ្រសកម្ម និងពេញលេញនៅកម្ពុជាផងដែរ
  • មជ្ឈមណ្ឌលបណ្តុះបណ្តាលបែបទំនើបទាន់សម័យបំផុត ជាមួយនឹងកីឡដ្ឋានលំដាប់ថ្នាក់ពិភពលោកថ្មីដែល​នឹងមាន​ប្រតិបត្តិ​ការ​ក្នុងពេល​ឆាប់ៗនេះ នៅចំកណ្តាលបេះដូងនៃទីក្រុងឡុងដុងខាងជើង
  • ការ​ចាប់ដៃគូពាណិជ្ជកម្ម​ ជាមួយនឹង​ក្រុមហ៊ុន​លំដាប់​ពិភពលោក ដូចជាសម្ព័ន AIA Group Limited (“AIA”) ដែលជាក្រុម​ហ៊ុន​ធានា​រ៉ាប់រង​ជីវិតឈានមុខគេនៅលើពិភពលោក និងក្រុមហ៊ុន Nike ដែល​ជាក្រុមហ៊ុន​សម្លៀកបំពាក់ និង​ស្បែក​ជើង​កីឡាឈានមុខគេ​ផង​ដែរ។
 
ទំនាក់ទំនង​សារព័ត៌មាន

ហាក់ បញ្ញារ័ត្ន

ប្រធានផ្នែក​ទំនាក់ទំនង​សាធារណៈ

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក

០១៦/០១៧ ៣៦៩ ១៥៥

Panharath.Hak@aia.com