សេចក្តីប្រកាសសារព័ត៌មាន

ជំហានឆ្ពោះទៅរកសុខភាពល្អ រស់នៅបានយូរអង្វែង និងមានជីវិតកាន់តែប្រសើរ៖ AIA បង្កើតផ្លូវសម្រាប់ការរត់ហាត់ប្រាណ

20/09/2018 dot  អាន 4 នាទី

រាជធានីភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០១៨ – ស្ថានភាពបេះដូងកាន់តែល្អ រចនាសម្ព័ន្ធរបស់ឆ្អឹង និងសាច់ដុំកាន់តែរឹងមាំ ប្រព័ន្ធប្រសាទដំណើរការកាន់តែប្រសើរ៖ ទាំងនេះ គឺជាអត្ថប្រយោជន៍សុខភាពជាច្រើន ដែលយើង​អាចទទួលបានពីការរត់​ហាត់​ប្រាណ​ជាប្រចាំសាមញ្ញៗ ដែលមិនត្រូវការចំណាយច្រើន។ លើសពីនេះ ការរត់ជាប្រចាំថែម​ទាំង​អាចបន្ថយល្បឿននៃការវិវត្តទៅរកភាពចាស់ទ្រុឌទ្រោម និងកាត់បន្ថយហានិភ័យនៃជំងឺមហារីក និងជំងឺធ្ងន់ធ្ងរដទៃទៀតផងដែរ[1]។

ដោយយល់ច្បាស់ពីគុណប្រយោជន៍សម្រាប់សុខភាពទាំងនេះ ក្រុមហ៊ុន​ធានារ៉ាប់រង​ជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) បានបង្កើត​ជាផ្លូវមួយសម្រាប់ការ​ដើរ និងការ​រត់ហាត់ប្រាណ​ជា​សាធារណៈ។ “ផ្លូវរត់ AIA” ត្រូវ​បាន​បង្កើតឡើង ក្នុងគោលបំណងជួយជំរុញឲ្យប្រជាជនខ្មែរទទួលបានអត្ថប្រយោជន៍ពីការរស់នៅប្រកបដោយសុខភាពល្អ។ ដោយ​មិនចាំបាច់​បារម្ភអំពី​ចរាចរណ៍​ដ៏មមារញឹក​នៅ​ក្នុង​ទីក្រុង អ្នកដើរ និងអ្នករត់ទាំងឡាយ អាចហាត់ប្រាណដោយ​មិន​មាន​ការ​រំខាន ហើយ​ថែម​ទាំង​មាន​ការ​លើក​ទឹក​ចិត្តតាម​រយៈបង្គោលស្លាក​សញ្ញាបង្ហាញ​ចំងាយ​ផ្លូវរៀងរាល់ ៥០ម៉ែត្រ នៅលើផ្លូវរត់នេះ។

“ផ្លូវរត់ AIA” ត្រូវបានសម្ពោធ និងអបអរសាទរដោយបុគ្គលិក និងទីប្រឹក្សាផែនការជីវិត AIA រាប់រយនាក់។ ថ្លែងនៅក្នុងពិធីសម្ពោធនោះ នាយកប្រតិបត្តិប្រចាំតំបន់របស់ AIA លោក Jacky Chan បានមានប្រសាសន៍ថា "AIA ប្តេជ្ញាជួយឲ្យប្រជាពលរដ្ឋជាទូទៅ​ ដោយ​រួម​ទាំងប្រជាជនខ្មែរទាំង​អស់​ផងដែរ ​ទទួលបានសុខភាពល្អ រស់នៅបានយូរអង្វែង និងមានជីវិតកាន់តែប្រសើរ។ ប្រជាជននៅកម្ពុជា ចាប់អារម្មណ៍ និងយល់ដឹងអំពីសុខភាពរបស់ពួកគេកាន់តែច្រើនឡើងៗ ហើយយើងនៅទីនេះដើម្បីជួយពួកគាត់អាច​ចាប់ផ្តើម ថែរក្សា និងលើកកំពស់​បែបផែននៃការ​រស់​នៅប្រកបដោយសុខភាពល្អ។ ផ្លូវរត់ AIA ដែលបានសម្ពោធនៅថ្ងៃនេះ ផ្តល់​ជា​មូលដ្ឋានដ៏មានប្រសិទ្ធិភាព និងបើកចំហរចំពោះសាធារណជននៅ​ទីនេះ ឲ្យពួកគាត់​អាច​ចាប់យក​នូវ​បែប​ផែន​រស់​នៅ​បែបនេះ​បានយ៉ាង​ងាយ​ស្រួល។

លោក​ Richard Bates អគ្គនាយក​ក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានយល់ស្រប ដោយ​បន្ថែម​ថា “ចាប់តាំងពីដំបូងមកម្ល៉េះ អេ អាយ អេ ខេមបូឌា បានកំណត់យកសុខុមាលភាពប្រជាជនជាចំណុចយក​ចិត្ត​ទុកដាក់សំខាន់បំផុតសម្រាប់​ប្រតិបត្តិការទាំង​អស់​របស់យើង។ “ផ្លូវរត់ AIA” នេះ គឺជាធាតុផ្សំ​បន្ថែម​លើកិច្ចខិតខំប្រឹងប្រែងជាច្រើនរបស់យើងកន្លងមក ដើម្បីបង្កើតឲ្យ​មាន​ឥទ្ធិពលវិជ្ជមានសម្រាប់មនុស្សគ្រប់រូប ដោយ​ជំរុញ​ឲ្យ​មានការ​រស់​នៅ​ប្រកប​ដោយ​សុខភាព​ល្អ។ យើងជឿជាក់ថា “ផ្លូវរត់ AIA” មិនត្រឹមតែជួយអោយអ្នក​រាល់​គ្នា​ធ្វើលំហាត់ប្រាណប៉ុណ្ណោះ​ទេ តែថែមទាំងជំរុញ​ឲ្យ​ពួកគាត់មានទឹក​ចិត្តឈានជំហានឆ្ពោះទៅរកការរស់នៅដោយមាន​សុខភាព​កាន់តែប្រសើរ”។

“ផ្លូវរត់ AIA” មានប្រវែងជាង ៨៥០ម៉ែត្រ លាតសន្ធឹងតាមបណ្តោយច្រាំងទន្លេចតុម្មុខ ចន្លោះសាលសន្និសីទចតុម្មុខ និងកំពង់ចម្លង ភ្នំពេញ-អរិយក្សត្រ។ “ផ្លូវរត់ AIA” នេះ ស្វាគមន៏រាល់សាធារណជនជាទូទៅដោយមិនគិតថ្លៃ។

 

[1]Friedenreich, C. M., & Orenstein, M. R. (2002). Physical activity and cancer prevention: Etiologic evidence and biological mechanisms. The Journal of Nutrition132(11), 3456S-3464S.

Schnohr, P., O’Keefe, J. H., Marott, J. L., Lange, P., & Jensen, G. B. (2015). Dose of jogging and long-term mortality: the Copenhagen City Heart Study. Journal of the American College of Cardiology65(5), 411-419.

Ahlskog, J. E., Geda, Y. E., Graff-Radford, N. R., & Petersen, R. C. (2011, September). Physical exercise as a preventive or disease-modifying treatment of dementia and brain aging. In Mayo Clinic Proceedings (Vol. 86, No. 9, pp. 876-884). Elsevier.

 

អំពី អេ អាយ អេ ខេមបូឌា

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) គឺ​ជាបុត្រ​សម្ព័ន្ធដែល​ជាកម្មសិទ្ធិទាំង​ស្រុង​របស់ AIA Group Limited (“AIA” or the “Group”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងជីវិតធំជាងគេបំផុតនៅលើពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម។

សម្ព័ន្ធ​ AIA មានវត្តមាន​នៅក្នុង​ទីផ្សារ​ចំនួន ១៨ នៅ​អាស៊ី​ប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េ ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម ណូវែលហ្សេឡង់ ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ ៩៧ ភាគរយនៅសិរីលង្កា ក្រុមហ៊ុនសម្ព័ន្ធអាជីវកម្ម ៤៩ ភាគរយនៅឥណ្ឌូនេស៊ី និងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ AIA គឺជាក្រុមហ៊ុន​នាំមុខទីផ្សារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងជាក្រុមហ៊ុន​ឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប ២២១ ពាន់លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨។ តាម​រយៈ​បណ្តាញ​ដ៏ទូលំទូលាយ​នៃ​ភ្នាក់ងារ ដៃគូ និង​ធនធាន​មនុស្ស​នានា​ទូ​ទាំង​អាស៊ី​ប៉ាស៊ីហ្វិក AIA បម្រើ​ម្ចាស់បណ្ណ​សន្យាធានារ៉ាប់រងច្រើន​ជាង ៣២​លាន​បណ្ណ និង​សមាជិកទទួល​អត្ថប្រយោជន៍​ធានារ៉ាប់​រង​តាម​ក្រុមហ៊ុន​នានា​ច្រើន​ជាង​ ១៦លាន​នាក់។

អេ អាយ អេ ខេមបូឌា ផ្តល់ជូន​នូវ​​ដំណោះស្រាយ និង​សេវាកម្ម​ធានារ៉ាប់រង​ជីវិត​ឈានមុខគេក្នុងទីផ្សារ ដើម្បី​បំពេញ​តម្រូវ​ការ​លើ​ការ​ការពារ និង​ការ​សន្សំ​រយៈពេល​វែង របស់​ប្រជាពល​រដ្ឋ​ក្នុង​ប្រទេស​កម្ពុជា។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាចូលរួម​លើក​កំពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមនៃ​ព្រះរាជាណាចក្រកម្ពុជា​ឲ្យ​បាន​យូរ​អង្វែង និង​ជួយឲ្យ​ប្រជាជន​ខ្មែរ​ទទួល​បាន​សុខភាព​ល្អ រស់នៅ​បាន​យូរអង្វែង និង​មានជីវិត​កាន់តែប្រសើរ។

 

ទំនាក់ទំនងសារព័ត៌មាន

ហាក់ បញ្ញារ័ត្ន                                                                   

ប្រធានផ្នែក​ទំនាក់ទំនង​សាធារណៈ                                            

០១៦/០១៧ ៣៦៩ ១៥៥

Panharath.Hak@aia.com