សេចក្តីប្រកាសសារព័ត៌មាន

ចូលរួមជួយមនុស្សជាទីស្រលាញ់របស់អ្នក ឲ្យរស់នៅដោយមានសុខភាពកាន់តែប្រសើរ៖ អេ អាយ អេ ខេមបូឌា សម្ពោធយុទ្ធនាការ “សៀវភៅតាមដានសុខភាព”

15/09/2017 dot  អាន 4 នាទី

រាជធានីភ្នំពេញ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៧ – តើអ្នកគិតថាបែបផែន​នៃ​ការ​រស់នៅរបស់សមាជិកគ្រួសារអ្នក និង​មិត្តភ័ក្តិរបស់អ្នកនាពេល​បច្ចុប្បន្ន ល្អ​ចំពោះ​​សុខភាពដែរ​ឬទេ? សូម​ជួយក្រើន​រំលឹកពួក​គាត់​អំពីស្ថានភាពសុខភាពផ្ទាល់​ខ្លួន។

ក្រុមហ៊ុន​ធានារ៉ាប់រងជីវិត អេ អាយ​ អេ ខេមបូឌា បាន​សម្ពោធ​យុទ្ធនាការសៀវភៅ​តាមដាន​សុខភាព (ឬហៅថា Health Report Card) ដែល​ជា​យុទ្ធនាការ​មួយជួយឲ្យ​​ប្រជាពលរដ្ឋ​ខ្មែរឆ្លុះ​បញ្ចាំង​ពីបែបផែននៃ​ការ​រស់​នៅ​របស់​ខ្លួន។ យុទ្ធនាការ​សៀវភៅ​តាម​ដាន​សុខ​ភាព​នេះ ផ្តល់​ជូន​នូវទំព័រ​វែបសាយមួយ ភ្ជាប់​ទៅ​នឹង​គេហទំព័ររបស់​ អេ អាយ អេ​ ខេមបូឌា ដែលតាម​រយៈទំព័រ​វែប​សាយ​មួយ​នេះ ប្រជា​ពលរដ្ឋ​គ្រប់​រូប​អាចធ្វើ​ការ​វាយ​តម្លៃ​សុខភាពមនុស្ស​ជា​ទី​ស្រលាញ់ ដោយគ្រាន់តែ​ឆ្លើយ​សំណួរ​សាមញ្ញៗ​មួយ​ចំនួន​អំពី​សុខភាព​រាងកាយ សុខភាព​ចំណី​អាហារ និង​សុខភាព​ផ្លូវចិត្តរបស់​គេ។ ទំព័រ​វែបសាយនោះ នឹង​រៀបចំដោយ​ស្វ័យ​ប្រវត្តិ​នូវ​សៀវភៅ​តាម​ដាន​សុខភាពមួយ ដែល​អ្នក​វាយ​តម្លៃ​អាច​ចែក​រំលែក​ជាមួយ​មនុស្ស​ជា​ទី​ស្រលាញ់​ភ្លាមៗ ​នៅ​លើ​បណ្តាញ​សង្គម​ Facebook។

ក្រុមហ៊ុន​ធានារ៉ាប់​រង​ជីវិត អេ​ អាយ អេ ខេមបូឌា បាន​អញ្ជើញសិស្សានុសិស្សកម្រិតបឋមសិក្សាមួយ​ក្រុម ដើម្បី​ធ្វើ​ការ​វាយ​តម្លៃ​សុខ​ភាព​​ឪពុក​ម្តាយ​របស់​គេ។ លទ្ធផល​នៃ​ការ​វាយ​តម្លៃ​នោះ ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ជាពិសេស​ចំពោះ​ឪពុក​ម្តាយ​របស់​កុមារ​ទាំង​អស់។​ លោក​ Richard Bates អគ្គនាយក​ក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បាន​កត់សម្គាល់​​ថា “តាម​ពិតទៅ កុមារ​តូចៗយក​ចិត្ត​ទុក​ដាក់​លើមនុស្ស​ជាទី​ស្រលាញ់​របស់​គេ ច្រើន​ជាងអ្វី​ដែល​យើង​គិត។ ពួក​គេអាចវាយ​តម្លៃសុខ​ភាព​​បាន​ល្អ ដោយផ្អែកលើ​ការ​អង្កេត​របស់​គេចំពោះបែបផែន​ និង​សកម្ម​ភាព​​រស់​នៅរបស់​ឪពុក​ម្តាយខ្លួន។​ នៅ​ពេល​ដែល​ឪពុក​ម្តាយគេ​បាន​ឃើញ​សៀវភៅ​តាម​ដាន​សុខភាព​របស់​ខ្លួនឯងហើយនោះ​ មួយ​ចំនួន​មាន​ការបារម្ភពីគំរូនៃ​ការ​​រស់នៅមិនល្អដែល​ខ្លួនកំពុង​បង្ហាញ​​ដល់កូនៗ។

លោក Eric Ho នាយកផ្នែក​ទីផ្សារ និង​ការ​វាយ​តម្លៃ​ហានិភ័យ​ធានារ៉ាប់រង នៃ​ក្រុមហ៊ុន​ អេ អាយ អេ ខេមបូឌា បាន​មាន​ប្រសាសន៍​ថា “យុទ្ធនាការ​សៀវភៅ​តាម​ដាន​សុខភាព គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខំ​ប្រឹង​ប្រែង​ជា​បន្តបន្ទាប់​របស់​យើងក្នុង​ការលើក​ទឹក​ចិត្ត​ឲ្យប្រជាពលរដ្ឋ​កម្ពុជា​រស់​នៅ​ប្រកប​ដោយ​សុខភាពល្អ​​។ កាល​ពីពាក់​កណ្តាល​ខែកញ្ញា​នេះ យើង​បាន​បង្កើត​ឲ្យ​មាន​យុទ្ធនាការ What’s Your Why? ជាមួយ​នឹង​លោក David Beckham ដែល​ជា​ឯក​អគ្គរដ្ឋទូតទូទាំង​ពិភព​លោក​របស់​យើង ដើម្បី​លើក​ទឹក​ចិត្ត​មនុស្សគ្រប់​រូប​ឲ្យ​ស្វែង​រក​នូវ​ហេតុ​ផល​​របស់​ខ្លួនសម្រាប់ការ​រស់​នៅដោយ​មាន​សុខភាព​ល្អ។ ឥឡូវ​នេះ យើង​មាន​យុទ្ធនាការសៀវភៅ​តាម​ដាន​សុខភាព ក្នុង​ការ​​ជួយ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​រក​ឃើញថា​តើអ្នក​​អាច​ធ្វើ​អ្វី​បាន​ខ្លះ​ដើម្បី​សម្រេច​គោល​ដៅ​សុខភាព​របស់​អ្នក​​បាន។”​

ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា របបចំណី​អាហារ និង​របៀបរស់​នៅ​មិនល្អ​មួយ​ចំនួន បណ្តាល​ឲ្យ​មាន​ជំងឺ​ធ្ងន់​ធ្ងរ​ជា​ច្រើន ដូច​ជា​ជំងឺ​មហារីក និង​ជំងឺ​បេះដូង​ជាដើម។ ច្រើន​ជាង ៥០ ភាគរយនៃ​ការ​ស្លាប់​ទាំង​អស់​នៅ​កម្ពុជា គឺបណ្តាល​មក​ពីជំងឺ​ធ្ងន់​ធ្ងរ​ទាំង​នេះ។[1] លោក Richard បាន​បន្ថែម​ថា “តួលេខ​នេះ ច្រើន​ជាង​តួលេខនៃ​ការស្លាប់ដោយ​សារគ្រោះថ្នាក់ចរាចរ​ដល់​ទៅ​បីដង ហើយ​ជំងឺ​ធ្ងន់​ធ្ងរ​ទាំងនោះ​ ភាគ​ច្រើន​សុទ្ធ​តែ​អាច​ការពារ​​​បានដោយគ្រាន់​តែជ្រើសរើស​យកបែបផែន​នៃ​ការ​រស់​នៅ​ឲ្យ​បានល្អ​ប្រសើរ​ជាង​មុន។

អេ អាយ អេ ចង់​ចូលរួមជួយ​​កាត់​បន្ថយ​ចំនួននៃ​ការ​ឈឺ និង​ការ​ស្លាប់​ដោយ​សារ​ជំងឺ​ធ្ងន់ធ្ងរ​ដែល​អាច​បង្ការ​បាន​ទាំងអស់ ហើយ​យើង​ក៏​យក​ចិត្ត​ទុក​ដាក់​មើល​ថែ​អ្នក​ដែល​ត្រូវ​ការ​ការព្យាបាល​ផង​ដែរ។ យើងគឺ​ជា​ក្រុម​ហ៊ុន​ធានារ៉ាប់រង​ជីវិតតែ​មួយ​គត់នៅ​កម្ពុជា ដែល​ផ្តល់​ការ​ធានារ៉ាប់រង​លើ​ជំងឺ​ធ្ងន់​ធ្ងរ។”​

ទំព័រ​វែប​សាយ hrc.aia.com.kh សម្រាប់​យុទ្ធនាការ ​សៀវភៅតាម​ដាន​សុខភាព នឹង​បើក​ឲ្យ​ដំណើរ​ការ​ជាសាធារណៈ​រយៈពេល ៦ សប្តាហ៍រហូតដល់​ថ្ងៃទី ១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ ក្នុង​កំឡុង​ពេល​នេះ អេ អាយ អេ ខេមបូឌា ផ្តល់​ជូនរង្វាន់​ប្រចាំ​សប្តាហ៍​ដល់​អ្នក​ដែល​ចែក​រំលែក​សៀវភៅតាមដាន​សុខភាព​នៅលើ Facebook។ សូម​ចូល​ទៅ​កាន់គេហទំព័ររបស់​ អេ អាយ អេ ខេមបូឌា សម្រាប់​ព័ត៌មាន​បន្ថែម។

 

[1] អង្គការ​សុខភាព​ពិភពលោក (2014). Noncommunicable Diseases (NCD) Country Profiles. Cambodia. ទាញយកនៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៧  ពី http://www.who.int/nmh/countries/khm_en.pdf

អំពី អេ អាយ អេ ខេមបូឌា

 

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) គឺ​ជាបុត្រ​សម្ព័ន្ធដែល​ជាកម្មសិទ្ធិទាំង​ស្រុង​របស់ AIA Group Limited (“AIA” or the “Group”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងជីវិត ចុះបញ្ជីជាសាធារណៈឯករាជ្យធំបំផុតប្រចាំតំបន់អាស៊ី និងជាក្រុមហ៊ុនធានារ៉ាប់រងជីវិតធំជាងគេទីពីរនៅលើពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម។

សម្ព័ន្ធ​ AIA មានវត្តមាន​នៅក្នុង​ទីផ្សារ​ចំនួន ១៨ នៅ​អាស៊ី​ប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េ ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម ណូវែលហ្សេឡង់ ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ ៩៧ ភាគរយនៅសិរីលង្កា ក្រុមហ៊ុនសម្ព័ន្ធអាជីវកម្ម ៤៩ ភាគរយនៅឥណ្ឌូនេស៊ី និងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ AIA គឺជាក្រុមហ៊ុន​នាំមុខទីផ្សារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងជាក្រុមហ៊ុន​ឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប ១៨៥ ពាន់លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៦។ តាម​រយៈ​បណ្តាញ​ដ៏ទូលំទូលាយ​នៃ​ភ្នាក់ងារ ដៃគូ និង​ធនធាន​មនុស្ស​នានា​ទូ​ទាំង​អាស៊ី​ប៉ាស៊ីហ្វិក AIA បម្រើ​ម្ចាស់បណ្ណ​សន្យាធានារ៉ាប់រងច្រើន​ជាង ៣០​លាន​បណ្ណ និង​សមាជិកទទួល​អត្ថប្រយោជន៍​ធានារ៉ាប់​រង​តាម​ក្រុមហ៊ុន​នានា​ច្រើន​ជាង​ ១៦លាន​នាក់។

អេ អាយ អេ ខេមបូឌា ផ្តល់ជូន​នូវ​​ដំណោះស្រាយ និង​សេវាកម្ម​ធានារ៉ាប់រង​ជីវិត​ដែល​ថ្មី​ប្លែក ដើម្បី​បំពេញ​តម្រូវ​ការ​លើ​ការ​ការពារ និង​ការ​សន្សំ​រយៈពេល​វែង របស់​ប្រជាពល​រដ្ឋ​ក្នុង​ប្រទេស​កម្ពុជា។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាចូលរួម​លើក​កំពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមនៃ​ព្រះរាជាណាចក្រកម្ពុជា​ឲ្យ​បាន​យូរ​អង្វែង។

ទំនាក់ទំនង​សារព័ត៌មាន

 

ហាក់ បញ្ញារ័ត្ន

ប្រធានផ្នែក​ទំនាក់ទំនង​សាធារណៈ        

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក

០១៦/០១៧​ ៣៦៩​ ១៥៥

Panharath.Hak@aia.com