សេចក្តីប្រកាសសារព័ត៌មាន

យុទ្ធនាការ Jumpstart A Better Life ឬ ចាប់ផ្តើម…ដើម្បីជីវិតកាន់តែប្រសើរ

23/02/2023 dot  អាន 4 នាទី

AIA Cambodia Fit For Hope

បង្ហាញការប្តេជ្ញាចាប់ផ្តើមទម្លាប់ល្អថ្មីដើម្បីធ្វើឲ្យសុខភាព និងជីវិតកាន់តែប្រសើរ តាមរយៈការលោត

យុទ្ធនាការ “Jump Start A Better Life ឬ ចាប់ផ្តើម…ដើម្បីជីវិតកាន់តែប្រសើរ” ត្រូវបានផ្តួចផ្តើមឡើងក្នុងបំណងលើកទឹកចិត្តប្រជាជនកម្ពុជាទាំងអស់ឱ្យចាប់ផ្តើមទម្លាប់ថ្មី ដើម្បីអភិវឌ្ឍខ្លួនឲ្យកាន់តែប្រសើរ ក៏ដូចជាក្លាយជាបុគ្គលគំរូដល់សមាជិកគ្រួសារ មិត្តភក្តិ និងសង្គម ដើម្បីឲ្យពួកគាត់រស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។​

ទន្ទឹមនឹងនេះផងដែរ វាជាការចូលរួមគាំទ្រដល់គំនិតផ្តួចផ្តើម AIA One Billion​ របស់ AIA Group ដែលមានបំណងជួយមនុស្ស 1,000,000,000នាក់ (1ពាន់លាននាក់) នៅអាស៊ីឲ្យទទួលបានសុខភាព និងជីវិតកាន់តែប្រសើរ។

តាមរយៈយុទ្ធនាការ “Jump Start A Better Life ឬ ចាប់ផ្តើម…ដើម្បីជីវិតកាន់តែប្រសើរ” នេះ​ AIA Cambodia នឹងបង្ហាញ ក៏ដូចជាចែករំលែកគន្លឹះងាយៗតាមរយៈប្រព័ន្ធឌីជីថល ដែលជួយឲ្យពួកគាត់ចាប់ផ្តើមបង្កើតទម្លាប់ល្អៗ ដើម្បី​ឆ្ពោះទៅរកគោលដៅសំខាន់ គឺសុខុមាលភាពជីវិត។​

ចូលរួមថតរូបលោត ដើម្បីជួយកុមារកម្ពុជាជាមួយយុទ្ធនាការ

“#JumpStartABetterLife ឬ ចាប់ផ្តើម…ដើម្បីជីវិតកាន់តែប្រសើរ”

តាមរយៈគំនិតផ្តួចផ្តើមនៃយុទ្ធនាការ“ #JumpStartABetterLife ឬចាប់ផ្តើម ដើម្បីជីវិតកាន់តែប្រសើរ”  AIA Cambodia ក៏បានបង្កើតកម្មវិធីសប្បុរសធម៌ ដោយធ្វើការបរិច្ចាគថរិកាផ្ទាល់​ជំនួសឲ្យសាធារណជនដែល​ចូលរួម។​ ថរិកាបរិច្ចាគតិច​ ឬច្រើន អាស្រ័យលើចំនួនអ្នកចូលរួម។ ថវិកាទាំងស្រុងដែលបានមកពី កម្មវិធីសប្បុរសធម៌នេះ នឹងយកទៅជួយដល់​កុមារកម្ពុជាដែលជួបការលំបាកចំនួន 700 នាក់នៅអង្គការ​ផ្កាយសមុទ្រកម្ពុជា (ISF Cambodia) ដែលកុមារខ្លះមិនធ្លាប់បានទៅសាលារៀន ឬត្រូវបានបង្ខំឲ្យបោះបង់ការសិក្សាដោយសារបញ្ហាជីវភាព។

យើងខ្ញុំសូមអញ្ជើញ និងលើកទឹកចិត្តប្រជាជនកម្ពុជាឱ្យចូលរួមក្នុងកម្មវិធីសប្បុរសធម៌នេះ ដើម្បីគាំទ្រកម្មវិធីសិក្សាអប់រំកុមារនៅអង្គការ​ ផ្កាយសមុទ្រ (ISF Cambodia) ដើម្បីឲ្យពួកគាត់ទទួលបាន អនាគតត្រចះត្រចង់។ 

 

រាល់អ្នកចូលរួមម្នាក់ សូមធ្វើតាមលក្ខខណ្ឌងាយៗខាងក្រោម៖

1.  📷 ថតរូបដោយបង្ហាញកាយវិការលោត  

2.  ➡️ បង្ហោះរូបនោះ (Post) នៅលើហ្វេសប៊ុកអ្នក ដាក់ជា Public រួចដាក់ hashtag #JumpStartABetterLife 

Tag មិត្តភក្តិ និងក្រុមគ្រួសារចូលរួមលោតទាំងអស់គ្នាដើម្បីកុមារកម្ពុជា!

កម្មវិធីសប្បុរសធម៌នេះមានរយៈពេលរហូតដល់ថ្ងៃ 31 ខែសីហា ដូច្នេះកុំឲ្យខកខាន ចូលរួមជួយដល់ការអប់រំ កុមារកម្ពុជា ដែលពួកគេសមនឹងទទួលបាន ដើម្បីជាទុនទៅរកអនាគតដ៏ល្អ។​

សម្រាប់ព័ត៌មានលម្អិតអំពី  អង្គការផ្កាយសមុទ្រកម្ពុជា (ISF Cambodia) សូមចូលទៅកាន់៖ https://www.isfcambodia.org/