បទពិសោធន៍ដំណើរកម្សាន្តទៅកាន់ប្រទេសកូរ៉េ

3ថ្ងៃ 2យប់!

អបអរសាទរខួប 7 ឆ្នាំ អេ អាយ អេ ខេមបូឌា! ផ្តល់ជូននូវកាដូយ៉ាងពិសេស​នៅ​ពេល​ទទួល​យក​ការការពារជាមួយ អេ អាយ អេ ខេម​បូឌា ចាប់ពីថ្ងៃទី 1​ ដល់ 30 មិថុនា ឆ្នាំ 2024​ កាដូមានដូចជា៖

ខ និងលក្ខខណ្ឌ

  • ការផ្តល់ជូនពិសេសនេះគឺសម្រាប់អតិថិជនទទួលយកការការពារថ្មី ស្របទៅតាមទឹកប្រាក់បង់បុព្វលាភដំបូង ក្នុងការទទួលបាន​កាដូដូចខាងក្រោម៖
    • បទពិសោធន៍ដំណើរកម្សាន្តទៅកាន់ប្រទេសកូរ៉េ 3ថ្ងៃ 2យប់
    • នាឡិកា Apple Watch SE 2nd Generation 44mm
    • ម៉ាស៊ីនគាបទឹកផ្លែឈើ
    • កង្ហារ Hatari
    • កាបូបកីឡា និងមួក Spurs
    • កាបូបកីឡា
  • ការផ្តល់ជូនពិសេសនេះគឺសម្រាប់បណ្ណសន្យារ៉ាប់រងថ្មីដែលបានធ្វើការស្នើសុំនិងបានផ្តល់ជូនចាប់ពីថ្ងៃទី 1 ដល់ 30 មិថុនា ឆ្នាំ2024។
  • ការផ្តល់ជូននេះសម្រាប់តែផលិតផលធានារ៉ាប់រងសម្រាប់បុគ្គលដូចខាង​ក្រោម៖
    • ផលិតផលធានារ៉ាប់រងសម្រាប់បុគ្គល៖ AIA សម្រាប់​ជីវិត AIA និរន្ដរ៍ AIA សម្រាប់កូន និង​ AIA សម្រាប់សុខភាព។
    • សម្រាប់អតិថិជនដែលទិញរួមគ្នា រវាងផលិតផល AIA សម្រាប់សុខភាព និង AIA សម្រាប់​ជីវិត​ 2ការពារ5 ឬ AIA សម្រាប់អ្នក 2ការពារ7 ​(សម្រាប់អតិថិជនដែលជ្រើសយកជម្រើស បង់ប្រាក់ផ្តាច់ក្នុង​ឆ្នាំទី1តែប៉ុណ្ណោះសម្រាប់ AIA សម្រាប់​ជីវិត​ 2ការពារ5 ឬ AIA សម្រាប់អ្នក 2ការពារ7)។
  • កាដូជាវត្ថុអនុស្សាវរីយ៍មិនអាចប្តូរជាសាច់ប្រាក់បានទេ។
  • ក្នុងករណីអិតិថិជនសម្រេចចិត្តមិនបន្តការការពារ ក្នុងអំឡុងពេលរង់ចាំ 21 ថ្ងៃ ក្រុមហ៊ុន អេ អាយ អេ ខេមបូឌា សូមរក្សាសិទ្ធិក្នុងការកាត់ចំនួនទឹកប្រាក់សមមូលនៃថ្លៃវត្ថុអនុស្សាវរីយ៍ដែលបានផ្តល់ជូន មុនបង្វិលទឹកប្រាក់ត្រលប់ជូនអតិថិជនវិញ។
  • AIA សូមរក្សាសិទ្ធិក្នុងការកែប្រែលើ ខ និង លក្ខខណ្ឌនៃការផ្តល់ជូននេះ ឬក៏បញ្ឈប់លើការផ្តល់ជូនតាមការសម្រេចរបស់ក្រុមហ៊ុនដោយពុំមានការជូនដំណឹងទុកជាមុននោះទេ។

លក្ខខណ្ឌ​ និងព័ត៌មានពីបទពិសោធន៍ដំណើរ​កម្សាន្ត​ទៅកាន់ប្រទេសកូរ៉េទ​រយៈពេល 3ថ្ងៃ​ 2យប់៖

  • សម្រាប់អតិថិជនទទួលយកការការពារថ្មី ដែលមានទឹកប្រាក់បុព្វលាភដំបូងចាប់ពី 20,000 ដុល្លារឡើងទៅ នឹងទទួលបានបទពិសោធន៍ដំណើរ​កម្សាន្តទៅកាន់ប្រទេសកូរ៉េ ​រយៈពេល 3ថ្ងៃ 2យប់ (បណ្ណសន្យារ៉ាប់រងមួយសម្រាប់អតិថិជន 1 នាក់ប៉ុណ្ណោះ)។
  • ពេលវេលានៃការធ្វើដំណើរ នឹងត្រូវបានរៀបចំ និងកំណត់ដោយក្រុមហ៊ុន អេ អាយ អេ ខេមបូឌា ហើយនឹងអាចប្រព្រឹត្តិទៅនៅថ្ងៃទី 18​ ខែតុលា ឆ្នាំ 2024 ខាងមុខ។
  • ដំណើរ​កម្សាន្តទៅកាន់ប្រទេសកូរ៉េមិនអាចប្តូរជាសាច់ប្រាក់បានទេ។