AIA ជីវិត1 សុខភាព1

រក្សាលំនឹងហិរញ្ញវត្ថុគ្រួសារ ដើម្បីរក្សាស្នាមញញឹមមនុស្សជាទីស្រឡាញ់ជាមួយដំណោះ​ស្រាយ AIAជីវិត1សុខភាព1

សន្សំបាន​រហូតដល់ 15% និងកាដូអាវកីឡា សម្រាប់អតិថិជនដែលទិញរួមគ្នា រវាងផលិតផល AIA សម្រាប់សុខភាព និង កញ្ចប់ការពារលើអាយុជីវិត ជាមួយ អេ អាយ អេ ខេមបូឌា ដូចខាងក្រោម៖

 

ខ និងលក្ខខណ្ឌ

  • ការផ្តល់ជូនពិសេសនេះចាប់ពីថ្ងៃទី 1 មករា ដល់ 31 មីនា ឆ្នាំ2024 គឺសម្រាប់អតិថិជនដែលទិញរួមគ្នា រវាងផលិតផល AIA សម្រាប់សុខភាព និង កញ្ចប់ការពារលើអាយុជីវិតនឹងទទួលបាន​កាដូដូចខាងក្រោម៖
    • ​អាវកីឡា
    • បន្ថែមការសន្សំ 15% លើទឹកប្រាក់បង់បុព្វលាភធានារ៉ាប់រងដំបូង
  • ការផ្តល់ជូននេះគឺសម្រាប់បណ្ណសន្យារ៉ាប់រងថ្មីដែលបានធ្វើការស្នើសុំនិងបានផ្តល់ជូនពីថ្ងៃទី 1 មករា ដល់ 31 មីនា 2024។
  • ការផ្តល់ជូននេះសម្រាប់អតិថិជនដែលទិញរួមគ្នា រវាងផលិតផល AIA សម្រាប់សុខភាព និង កញ្ចប់ការពារលើអាយុជីវិតប៉ុណ្ណោះលើកលែងផលិតផល 2ការពារ5 2ការពារ7 ការពារលើ​កម្ចី និង AIA សុវត្ថិភាព​ទ្រព្យ។
  • កាដូជាវត្ថុអនុស្សាវរីយ៍មិនអាចប្តូរជាសាច់ប្រាក់បានទេ។
  • ក្នុងករណីអិតិថិជនសម្រេចចិត្តមិនបន្តការការពារ ក្នុងអំឡុងពេលរង់ចាំ 21 ថ្ងៃ ក្រុមហ៊ុន អេ អាយ អេ ខេមបូឌា សូមរក្សាសិទ្ធិក្នុងការកាត់ចំនួនទឹកប្រាក់សមមូលនៃថ្លៃវត្ថុអនុស្សាវរីយ៍ដែលបានផ្តល់ជូន និងចំនួនទឹកប្រាក់ដែលបាន​បញ្ចុះ​តម្លៃលើផលិតផលដែលបានទិញរួមគ្នា មុនបង្វិលទឹកប្រាក់ត្រលប់ជូនអតិថិជនវិញ។
  • AIA សូមរក្សាសិទ្ធិក្នុងការកែប្រែលើ ខ និង លក្ខខណ្ឌនៃការផ្តល់ជូននេះ ឬក៏បញ្ឈប់លើការផ្តល់ជូនតាមការសម្រេចរបស់ក្រុមហ៊ុនដោយពុំមានការជូនដំណឹងទុកជាមុននោះទេ។