ឪពុកម្តាយគ្រប់រូបតែងប្រាថ្នាចង់ឱ្យកូនៗរបស់ពួកគេទទួលបាននូវអ្វីដែលល្អបំផុត ជាមួយអនាគតមួយដែលពោរពេញទៅដោយឱកាស ភាពជោគជ័យ និងមានស្ថេរភាព។ ការអប់រំគឺជាមូលដ្ឋានគ្រឹះដែលអាចនាំទៅរកអនាគតដែលលោកអ្នកប្រាថ្នា ប៉ុន្តែការកើនឡើងនៃចំណាយលើការសិក្សា និងហេតុការណ៍មើលមិនឃើញណាមួយអាចនឹងកើតមានឡើងក្នុងជីវិតរបស់លោកអ្នក ដែលធ្វើឱ្យប៉ះពាល់ដល់គម្រោងរៀបចំការសិក្សាដែលលោកអ្នកបានរំពឹងទុកសម្រាប់កូនរបស់លោកអ្នក។
AIA សម្រាប់ឧត្តមសិក្សា ត្រូវបានរចនាឡើងដើម្បីផ្តល់ការធានាលើការសិក្សា ជាមួយកញ្ចប់ថវិកាបម្រុងសម្រាប់ថ្នាក់ឧត្តមសិក្សាដល់កូនលោកអ្នកប្រកបដោយទំនុកចិត្ត។