AIA ងាយៗ លឿនៗ
ទទួលយកដំណោះស្រាយតាមប្រព័ន្ធឌីជីថល
អេ អាយ អេ តែងតែនៅជាមួយអតិថិជនគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ។ សេវាគ្រប់គ្រង និងប្រឹក្សាការព្យាបាលផ្ទាល់ខ្លួន ផ្តល់ជូនដោយ Medix ដើរតួយ៉ាងសំខាន់ក្នុងការជួយ អេ អាយ អេ សម្រេចនូវការបេ្តជ្ញាចិត្តរបស់ខ្លួន ក្នុងការជួយឲ្យប្រជាជនរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។
ភាពជាដៃគូសហការផ្តាច់មុខរវាង អេ អាយ អេ និង Medix គឺដើម្បីផ្ដល់ សេវាគ្រប់គ្រង និងប្រឹក្សាការព្យាបាលផ្ទាល់ខ្លួន ដ៏ឈានមុខគេមួយលើពិភពលោក ក្នុងការទទួលបានលទ្ធផលព្យាបាលដ៏ល្អបំផុត ដល់អតិថិជនរបស់ អេ អាយ អេ នៅពេលមានការសង្ស័យ ឬរកឃើញថាមានជំងឺមហារីក។
Medix ជាក្រុមហ៊ុនលំដាប់ថ្នាក់ពិភពលោក និងឈានមុខគេមួយ ដែលផ្ដល់ដំណោះស្រាយគ្រប់គ្រងផ្នែកវេជ្ជសាស្រ្ត ប្រកបដោយគុណភាព និងមានភាពច្នៃប្រឌិតខ្ពស់។ Medix មានអតិថិជនជាង 6 លាននាក់ ក្នុង 90 ប្រទេស នៅជុំវិញពិភពលោក។ ក្រុមការងាររបស់ Medix រួមមាន៖ ក្រុមគ្រូពេទ្យផ្ទាល់របស់ខ្លួនជាង 300 នាក់ រួមទាំង គិលានុបដ្ឋាយិកា ផ្នែករដ្ឋបាល ក្រុមការងារស្រាវជ្រាវ និង បណ្ដាញអ្នកឯកទេសសកលជាង 4,000នាក់ និង មន្ទីរពេទ្យដៃគូ 2,000 មន្ទីរពេទ្យ ប្រកបដោយគុណភាព និង ទំនុកចិត្តឈានមុខគេ។
តើ សេវាគ្រប់គ្រង និងប្រឹក្សាការព្យាបាលផ្ទាល់ខ្លួន ជាអ្វី ?
សេវានេះគឺជាការវិភាគ និងវាយតម្លៃឡើងវិញ លើលទ្ធផលរោគវិនិច្ឆ័យ ការរៀបចំផែនការ ការសម្របសម្រួល ការអនុវត្ត និងការផ្តល់ការប្រឹក្សាជាប្រចាំជូនអតិថិជន ដោយការយកចិត្តទុកដាក់ និងការប្រឹក្សាយោបល់ល្អបំផុតគ្រប់ពេលវេលា 24/7។
តើសេវាគ្រប់គ្រង និងប្រឹក្សាការព្យាបាលផ្ទាល់ខ្លួន របស់ Medix អាចជួយបានអ្វីខ្លះ?
ភាពច្បាស់លាស់ ដែលបានមកពីការសិក្សាវិភាគយ៉ាងច្បាស់លាស់360ដឺក្រេ លើករណីផ្ទាល់របស់អតិថិជន ពីបណ្តាក្រុមគ្រូពេទ្យជំនាញ និងប្រកបដោយវិជ្ជាជីវៈខ្ពស់ជាច្រើន។
ទំនុកចិត្ត ដែលបានមកពីការវិភាគដោយឯករាជ្យលើរោគវិនិច្ឆ័យ និងផែនការ ព្យាបាលសម្រាប់ករណីអតិថិជននីមួយៗ ពីបណ្តាញគ្រូពេទ្យជំនាញឈានមុខគេជុំវិញពិភពលោក។
ការគ្រប់គ្រងល្អ ដែលបានមកពីការដឹងថា ពួកគាត់នឹងទទួលបានព័ត៌មានច្បាស់លាស់ ដើម្បីធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ និងទាន់ពេលវេលា។
ក្នុងអំឡុងពេលនៃការព្យាបាលតាំងពីដើមដល់ចប់ អតិថិជននឹងទទួលបានការយកចិត្តទុកដាក់ ការប្រឹក្សាជាប្រចាំ និងគ្រប់ពេលវេលា24/7 ពីគ្រូពេទ្យ និងគិលានុបដ្ឋាយិកា ដែលបានចាត់តាំងជាពិសេសសម្រាប់ករណីអតិថិជនផ្ទាល់។ អតិថិជននឹងទទួលបានសេវានេះយ៉ាងតិចបំផុតគឺបីខែ។
ដើម្បីអាចទទួលបានសេវាកម្មដ៏ពិសេសមួយនេះ សូមទាក់ទងមកកាន់៖
ទីប្រឹក្សាផែនការជីវិត អេ អាយ អេ របស់អ្នក
ឬ ផ្នែកសេវាកម្មអតិថិជន 086 999 242
សម្រាប់ព័ត៌មានបន្ថែមលើសេវាកម្មរបស់ Medix៖